• អានបន្ត
  • CHRAC ព្រួយ​បារម្ភ​អំពី​ការវាយ​ប្រហារ​លើអ្នក​សម្រប​សម្រួល​របស់ Global Witness

    CHRAC ព្រួយ​បារម្ភ​អំពី​ការវាយ​ប្រហារ​លើអ្នក​សម្រប​សម្រួល​របស់ Global Witness

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ និង​ការ​វាយ​ដំ​លើ​អ្នក​សម្រប​សម្រួល​របស់ Global Witness នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទំនង​ជា​ទង្វើ​បំភិត​បំភ័យ​គិត​ទុក​ជា​មុន​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ដើម្បី​កំញើញ​ដល់​ការងារ​របស់​ Global Witness ដែល​ពិនិត្យ​តាម​ដាន​នូវ​ការ​អនុវត្តន៍​​តាម​ច្បាប់​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា និង​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាលរួម​ទាំង ​របាយ​ការណ៍​ស្តី​ពី​ការ​រំលោភ​បំពាន​លើ​បម្រាម​កាប់​បំផ្លាញ​ព្រៃ​ឈើ​ផង​ដែរ​។

    អានបន្ត
  • បម្រាមចំពោះការធ្វើបាតុកម្មដោយអហិង្សា គឺរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ

    បម្រាមចំពោះការធ្វើបាតុកម្មដោយអហិង្សា គឺរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា(CHRAC) ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចំនួន​១៨ ជំទាស់​ចំពោះ​ទង្វើ​របស់​ប៉ូ​លីស និង​ប៉ូលីស​ខ្លា​ហោះ ដែល​រា​រាំង​និស្សិត​មក​ពី​សាកលវិទ្យា​ល័យ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច មិន​ឲ្យ​ធ្វើ​បាតុ​កម្ម​អហិង្សា ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​និស្សិត​ច្បាប់​ឆ្នាំ​ទី​បួន​ម្នាក់ ឈ្មោះ​កេន សា​​រា ពី​ពន្ធ​នាគា​រព្រៃ​ស។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • Global Witness គេ​ត្រូវតែ​ផ្តល់​សិទ្ធិ​ដើម្បី​បន្តអាណត្តិ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា

    Global Witness គេ​ត្រូវតែ​ផ្តល់​សិទ្ធិ​ដើម្បី​បន្តអាណត្តិ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​ការ​ពារ​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជា​មួយ​ជន​រង​គ្រោះ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ថ្ងៃទី​​៥ ខែ​​ធ្នូ រវាង​អ្នក​តំណាង​សហគមន៍​សម្បទាន​ព្រៃ​ឈើ​មក​ពី​ខេត្ត​នា​នា និង​មន្ត្រី​នគរបាល​នៅ​ពី​មុខ​ការិយា​ល័យ​នាយក​ដ្ឋាន​ព្រៃ​ឈើ និង​ការ​ពារ​សត្វ​ព្រៃ។

    អានបន្ត
  • CHRAC អញ្ជើញ​អ្នកគាំ​ទ្រសិទ្ធិ​មនុស្ស​ឲ្យ​ចូលរួម​ក្នុងការ​កាត់​ក្តី​លោក សំ ប៊ិត

    CHRAC អញ្ជើញ​អ្នកគាំ​ទ្រសិទ្ធិ​មនុស្ស​ឲ្យ​ចូលរួម​ក្នុងការ​កាត់​ក្តី​លោក សំ ប៊ិត

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨​សូម​គោរព​អញ្ជើញ​អ្ន​ក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​ទាំង​អស់​ឲ្យ​ចូល​រួម​ក្នុង​ការ​កាត់​ក្តី​លោក​ សំ ប៊ិត ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែ​ធ្នូ​នេះ ដើម្បី​គាំ​ទ្រ​ដល់​អ្នក ដែល​មាន​សាច់​ញាតិ​សន្តាន​បាន​ស្លាប់ តាម​ការ​ចោទ​ប្រកាន់​ថា​ លោក ​សំ ប៊ិត​ជា​អ្នក​បញ្ជា។ ការ​កាត់​ទោស​នឹ​ងត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​ក្រុ​ងភ្នំ​ពេញ​វេលា​ម៉ោង​៧:​៣០នាទី​ព្រឹក។

    អានបន្ត
  • អានបន្ត
  • បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ̶ ​ការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ

    បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ̶ ​ការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ

    ការ​ដង្ហែ​ជា​ក្បួន ដែល​រៀប​ចំ​ឡើង​ដោយ​គណ​កម្មា​ធិការ​ស្ត្រី​កម្ពុជា(CAMBOW) គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​សកម្ម​ជន​១៦​ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​លើ​យេន​ឌ័រ។ យុទ្ធនា​ការ​១៦​ថ្ងៃ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​នៅ​ចន្លោះ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា ជា​ទិវា​អន្តរ​ជាតិ​ប្រឆាំង​នឹងអំពើហិង្សា​លើ​ស្ត្រី និង​ថ្ងៃ​ទី​១០ ខែ​​ធ្នូ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ក្នុង​រយៈ​ពេល​១៦​ថ្ងៃ​ត្រូវ​បាន​លើក​ឡើង​នូវ​កាល​បរិច្ឆេទ​សំខាន់​ៗ​ដទៃ​ទៀត​រួម​មាន ​ថ្ងៃ​ទី​១ ខែ​​ធ្នូ ជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍ និង​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ជា​កំណត់​សម្គាល់​ខួប​នៃ​ការ​សម្លាប់​រង្គាល​នៅ​ម៉ុនទ្រៀល(Montreal)​ផង​ដែរ។

    អានបន្ត
  • គណ​កម្មាធិការ​ស្ត្រីកម្ពុជា​ជំទាស់​ចំពោះ​មាត្រា​នៅក្នុងសេចក្តីព្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

    គណ​កម្មាធិការ​ស្ត្រីកម្ពុជា​ជំទាស់​ចំពោះ​មាត្រា​នៅក្នុងសេចក្តីព្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

    យោង​ទៅ​តាម​គណ​កម្មា​ធិការ​ស្ត្រី​កម្ពុជា (CAMBOW)ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​៣៣ ដែល​ធ្វើ​ការ​ដើម្បី​បុព្វ​ហេតុ​ស្ត្រី​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឃ្លា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​អនុញ្ញាត​ឲ្យ​ស្វាមី​រំលោភ​លើ​ភរិយា​របស់​ខ្លួន ដោយ​មិន​មាន​ទោស គេ​គួរ​តែ​លុប​ចោល។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo