-
ឃាតកម្មលើអ្នកសារព័ត៌មានដែលរាយការណ៍ពីករណីនេសាទខុសច្បាប់នៅក្នុងខេត្តកំពង់ឆ្នាំងគឺជាការប្រមាថលើសេរីភាពបញ្ចេញមតិនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ថ្កោលទោសចំពោះមរណភាពនៅចុងសប្តាហ៍នេះរបស់អ្នកសារព័ត៌មាននៃកាសែតជាខេមរៈភាសា ឈ្មោះ មាគ៌ាកម្ពុជា គឺលោក សួន ចាន់ នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ មរណភាពរបស់លោកសួន ចាន់ គឺជាការប្រមាថមួយផ្សេងទៀតលើសេរីភាពក្នុងការបញ្ចេញមតិ ហើយជាពិសេសលើសេរីភាពសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលអ្នកសារព័ត៌មានជានិច្ចជាកាលត្រូវបានគេដៅមុខចំពោះការងាររបស់ពួកគេនិងខណៈពេលដែលវប្បធម៌និទណ្ឌភាពចំពោះបទល្មើសនានាកំពុងរីករាលដាល។ យោងតាមអត្ថបទកាសែត ភ្នំពេញប៉ុស្តិ៍ ដែលមានចំណងជើងថា (”អ្នកសារព័ត៌មានត្រូវបានវាយសម្លាប់នៅខេត្តកំពង់ឆ្នាំង” ចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤) អាជ្ញាធរមូលដ្ឋានជឿថា លោក សួន ចាន់ ត្រូវបានក្រុមអ្នកនេសាទមូលដ្ឋានសម្លាប់ ដោយសារតែការងាររាយការណ៍ពីបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់នោះទេ។
អានបន្ត -
ម.ស.ម.ក ផ្សាយទិន្នន័យបច្ចុប្បន្នកម្មស្តីពីទំនាស់ដីធ្លី និង សម្បាទានដីនៅកម្ពុជា
នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៤នេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយទិន្នន័យបច្ចុប្បនកម្នស្តីពីទំនាស់ដីធ្លី និង សម្បទានដីនៅព្រះរាជាណាចក្រកម្ពុជា(“កម្ពុជា”) ។ លោកអ្នកអាចស្វែងរកសេចក្តីលម្អិតនៃករណីជម្លោះដីធ្លីនៅកម្ពុជា ក៏ដូចជាការដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់សម្បទានដីនៅក្នុងឆ្នាំ២០១៣ នៅក្នុងគេហទំពរ័សិទ្ធិមនុស្សកម្ពុជារបស់ ម.ស.ម.ក តាមរយះ www.sithi.org ដែលជាគេហទំពរ័ទទួលបានជយ័លាភី។
អានបន្ត -
លិខិតរបស់ ម.ស.ម.ក និង សហភាពការងារកម្ពុជា ជូនឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តែងនូវការសោកស្តាយជាខ្លាំងជុំវិញការបដិសេធរបស់អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ។
យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហជីពសូមសម្តែងនូវការសោកស្តាយជាខ្លាំងជុំវិញការបដិសេធរបស់អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ។
អានបន្ត -
ករចាកចេញពីក្រុមហ៊ុនភ្នំពេញស៊ុហ្គឺរ (Phnom Penh Sugar) ដោយមិនផ្តល់សណងដល់ជនរងគ្រោះនឹងមិនអាចជួលសម្រាលទំនួលខុសត្រូវរបស់ធនាគារ អេអេនហ្សិត (ANZ)ឡើយ
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ អង្គការសមធម៍កម្ពុជា និង អាយឌីអាយ (Inclusive Development International) ស្នើសុំ ធនាគារ អេអេនហ្សិត (ANZ) អោយធ្វិការកែតម្រូវកហុសឆ្គងរបស់ខ្លួន ដែលកើតឡើងដោយសារការផ្តលហិរញ្ញប្បទានទៅអោយក្រុមហ៊ុនផលិតស្ករអពៅ ដែលមានឈ្មោះថា ភ្នំពេញស៊ុហ្គឺ (Phnom Penh Sugar) ហើយការកែតម្រូវនេះមិនមែន ធ្វើត្រឹមតែការដកខ្លួនចេញរបស់ធនាគារនោះទេ។
អានបន្ត -
សេចក្ដីថ្ថែងការណ៍កំណត់ត្រាសិទ្ធិមនុស្សដែលមិនសូវមានស្ថានភាពល្អនៅកម្ពុជានឹងត្រូវត្រួតពិនិត្យនៅអង្កការសហប្រជាជាតិ ខណះពេលដែលការបង្ក្រាបបាតុកម្មនៅតែបន្ត
សម្ពន័ក្រុមអង្គការសិទ្ធិមនុស្សនឹងជំរុញឲ្យសហគមន៏អន្តរជាតិលើកយកករណីការបង្ក្រាបមកលើសេរីភាពបញ្ចេញមតិនៅកម្ពុជាដែលមានសភាពកាន់តែធ្ងន់ធ្ងរមកពិភាក្សានៅឯអង្គការសហប្រជាជាតិទីក្រុងហ្សឺណែនាថ្ងៃស្អែកនេះ ។
អានបន្ត