-
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១៩
បន្ទាប់ពីសម្រាកបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អង្គជំនុំជម្រះ បានបន្តបើកសវនាការឡើងវិញនៅថ្ងៃទី១៨ ខែមេសា ដោយលោក នួន ជា បានបំបែកសភាពស្ងៀមស្ងាត់របស់គាត់កន្លងមក ហើយបានធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងសក្ខីកម្មរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១៣
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះ ចាប់ផ្ដើមសវនាការដើម្បីផ្តល់ឱកាស ឲ្យភាគីធ្វើការដាក់បង្ហាញភស្តុតាងឯកសារ ដែលទាក់ទងនឹងសំណុំរឿង០០២ វគ្គទី១ ។ សហព្រះរាជអាជ្ញា បានបង្ហាញភស្តុតាងស្តីពីប្រវត្តិសាស្ត្រ និងមាគ៌ាបក្សកុម្មុយនីស្តកម្ពុជា មុន និងក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក៏ដូចជា ភស្តុតាងដែលបញ្ជាក់ពីតួនាទីរបស់ជនជាប់ចោទនីមួយៗនៅក្នុងសម័យនោះផងដែរ។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១១
ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១២ ភាគី បានសួរដេញដោលទៅកាន់ជនជាប់ចោទ នួន ជា សាក្សី ប្រាក់ យុត ដែលជាអតីតកម្មាភិបាលថ្នាក់ទាបម្នាក់នៅក្នុងរបបខ្មែរក្រហម និងសាក្សីមួយរូបទៀត គឺលោក ឆាំង យុ ដែលជាអគ្គនាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (ឌី.សុី.ខេម) ។ កាលពីព្រឹកថ្ងៃច័ន្ទ ភាគីសហព្រះរាជអាជ្ញា បានបញ្ចប់ការសួរដេញដោលរបស់ខ្លួនទៅលើលោក នួន ជា ។ ក្រោយមក តុលាការបានអនុញ្ញាតឲ្យគាត់តាមដានសវនាការពីបន្ទប់សោតទស្សន៍វិញ ។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១១
ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១២ ភាគី បានសួរដេញដោលទៅកាន់ជនជាប់ចោទ នួន ជា សាក្សី ប្រាក់ យុត ដែលជាអតីតកម្មាភិបាលថ្នាក់ទាបម្នាក់នៅក្នុងរបបខ្មែរក្រហម និងសាក្សីមួយរូបទៀត គឺលោក ឆាំង យុ ដែលជាអគ្គនាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (ឌី.សុី.ខេម) ។ កាលពីព្រឹកថ្ងៃច័ន្ទ ភាគីសហព្រះរាជអាជ្ញា បានបញ្ចប់ការសួរដេញដោលរបស់ខ្លួនទៅលើលោក នួន ជា ។ ក្រោយមក តុលាការបានអនុញ្ញាតឲ្យគាត់តាមដានសវនាការពីបន្ទប់សោតទស្សន៍វិញ ។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១៤
សវនាការនៅសប្តាហ៍នេះ ជាកំណត់ត្រាដ៏សំខាន់នៃកិច្ចចាប់ផ្តើមដំណើរការនីតិវិធីក្នុងដំណាក់កាលទីពីរ វគ្គទី១ នៃសំណុំរឿង០០២ (សំណុំរឿង០០២/០១ ដំណាក់កាលទីពីរ)។ នៅក្នុងដំណាក់កាលនេះ នីតិវិធីទាំងមូលនឹងផ្តោតសំខាន់ទៅនឹងរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងការងារនៃរបបកម្ពុជាប្រជាធិបតេយ្យ។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ២០
នាសប្តាហ៍នេះ អង្គជំនុំជម្រះសាលាដំបូង បានស្តាប់សក្ខីកម្មរបស់លោក សាឡុត បាន ដែលជាអតីតអគ្គលេខាធិការក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ខាងសហព្រះរាជអាជ្ញា មេធាវីដើមបណ្តឹងរដ្ឋប្បវេណី អង្គជំនុំជម្រះ និងក្រុមការពារក្តីជនជាប់ចោទ អៀង សារី បានតាំងសំណួរដេញដោលទៅកាន់សាក្សីរូបនេះ។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១៦
នាសប្តាហ៍នេះ សហព្រះរាជអាជ្ញា វីល្លៀម ស្មីត បានចាប់ផ្តើមសួរដេញដោលសាក្សី កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្តីពីរចនាសម្ព័ន្ធការងារ និងទំនាក់ទំនងរបស់បក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) និងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជា តួនាទីរបស់ជនជាប់ចោទទាំងបី។ ឌុច គឺជាអតីតប្រធានមន្ទីរស-២១ ដែលគេស្គាល់ថា ជាមន្ទីរសន្តិសុខដែលបានឃុំឃាំងមនុស្សប្រមាណជា១២,២០០នាក់ ក្រោមការធ្វើទារុណកម្ម និងសម្លាប់។
អានបន្ត -
បញ្ជីរបាយការណ៍ប្រចាំសប្តាហ៍របស់អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម ស្តីពីសវនាការខ្មែរក្រហម លេខ១៧
សប្ដាហ៍នេះ កាំង ហ្គេកអ៊ាវ ហៅ ឌុច បានបន្តចូលខ្លួនមកផ្តល់សក្ខីកម្មក្នុងនាមជាសាក្សី ក្រោមការសួរដេញដោលដោយសហព្រះរាជអាជ្ញា មេធាវីដើមបណ្តឹងរដ្ឋប្បវេណី អង្គជំនុំជម្រះ និងក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ នួន ជា ។
អានបន្ត -
របាយការណ៍ប្រចាំឆ្នាំស្តីពីអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០១២
ស្ថានភាពអ្នកការពារសិទ្ធិមនុស្សឆ្នាំ២០១១ បានបង្ហាញអំពីនិន្នាការថ្នាក់តំបន់ និងសាកលសំខាន់ៗមួយចំនួនតាមរយៈក្រុមអ្នកការពារឈានមុខ។ ទិសដៅសម្រាប់ឆ្នាំ២០១១ ក្រុមអ្នកការពារឈានមុខ បានចេញសេចក្តីអំពាវនាវជាបន្ទាន់២៥៦ក្នុងចំណោម៥៩៤នៃអ្នកការពារសិទិ្ធមនុស្ស ដែលជួបគ្រោះថ្នាក់ក្នុងប្រទេសចំនួន៧០ ហើយបានផ្តល់ប្រាក់ឧបត្ថម្ភសុវត្ថិភាព១៨៩នាក់ និងបង្ហាត់បង្រៀនអ្នកការពារសិទិ្ធមនុស្សជាង៤៧០នាក់។ សរុបមក អ្នកការពារសិទិ្ធមនុស្សច្រើនជាង១៣៨០នាក់ទទួលប្រយោជន៍ពីការឧបត្ថម្ភពីក្រុមអ្នកការពារឈានមុខក្នុងឆ្នាំ២០១១៕
អានបន្ត -
ស្ថានាភាព អំពើហិង្សាលើស្ត្រី និង កុមារ ឆ្នាំ ២០១១
រដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ លើកកំពស់សិទ្ធិ ស្ត្រី កុមារ និងគោលនយោបាយ សមភាពយេនឌ័រ ជាពិសេស បង្កើត ច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារ ជនរងគ្រោះ ច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងទង្វើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីធានានូវការគោរពសិទ្ធិមនុស្ស សិទ្ធិកុមារ និង សមភាពយេនឌ័រ។
អានបន្ត -
World Report 2012: ប្រទេសកម្ពុជា
ម្ភៃឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងឆ្នាំ១៩៩១កំណត់ត្រាស្តីពីសិទិ្ធមនុស្សរបស់ប្រទេសកម្ពុជានៅតែអាក្រក់ដែល។រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាបន្តប្រើប្រាស់តុលាការក្រមព្រហ្មទណ្ឌនិងការគំរាមចាប់ខ្លួនឬគំរាមចាត់វិធានការខាងផ្លូវច្បាប់ការដាក់កំហិតដល់សេរីភាពបញ្ចេញមតិដាក់គុកអ្នករិះគន់រដ្ឋាភិបាលបំបែករាល់ការតវ៉ារបស់កម្មករនិងកសិករនិងបំបិទមាត់សមាជិកគណបក្សប្រឆាំង។ក្នុងឆ្នាំ២០១១គណបក្សប្រជាជនកម្ពុជាបានគំរាមកំហែងដល់សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលទាំងឡាយដែលកើតចេញពីកិច្ចព្រមព្រៀងទីក្រុងបារីសសមិទ្ធិផលនេះគឺការរីកចម្រើនលូតលាស់របស់អង្គការក្រៅរដ្ឋាភិបាល ក្រុមសហគមន៍មូលដ្ឋាន សមាគមក្រៅផ្លូវការនិងបណ្តាញប្រជាពលរដ្ឋមូលដ្ឋានដោយគណបក្សនេះបានដាក់ស្នើច្បាប់មួយ ដែលឲ្យឆន្ទានុសិទិ្ធយ៉ាងទូលំទូលាយដល់ខ្លួនដើម្បីបិទចោលរាល់សមាគមនិងអង្គការក្រៅរដ្ឋាភិបាល។
អានបន្ត