• អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • សង្គម​ស៊ីវិល​ថ្កោលទោស​ការចោទប្រកាន់​នានា​លើ​អ្នកការពារ​សិទ្ធិមនុស្ស​

    សង្គម​ស៊ីវិល​ថ្កោលទោស​ការចោទប្រកាន់​នានា​លើ​អ្នកការពារ​សិទ្ធិមនុស្ស​

    ​យើងខ្ញុំ ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ដូចខាងក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​និង​ឃាត់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​មកពី​ក្រុម​ការពារ​សិទ្ធិមនុស្ស និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​និង​បុគ្គលិក​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចំនួន ប្រាំមួយ​នាក់ ដោយហេតុ​ផល​មិន​សមរម្យ​។​

    អានបន្ត
  •  សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​នូវ​ការយាយី​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​

    សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​នូវ​ការយាយី​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​

    ​យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម សូម​ថ្កោលទោស​ចំពោះ​ការកោះហៅ និង​សាកសួរ​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បានធ្វើ​សកម្មភាព​សមស្រប និង​ត្រឹមត្រូវ​តាមច្បាប់​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​។ នេះ​ជាការ​អនុវត្ត​ដោយ​បំពាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (“​អ​.​ប​.​ព​”) ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​ទៅលើ​សង្គម​ស៊ីវិល​។​

    អានបន្ត
  • អានបន្ត
  • សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​តំណាងរាស្ត្រ​ ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន

    សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​តំណាងរាស្ត្រ​ ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន

    យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ដូចខាងក្រោម សូម​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​លោក អ៊ុំ សំអាន សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (“​គ​.​ស​.​ជ​”) កាល​រំលង​អាធា​ត្រ​ចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ ការចាប់ខ្លួន​នេះ​មិន​ត្រឹមតែ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ធានា​នូវ​អភ័យឯកសិទ្ធិ​ជា​សមាជិកសភា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សញ្ញា​បង្ហាញ​ពី​លំហ​លទ្ធិប្រជាធិបតេយ្យ​រួម​តូច និង​ការមិន​ទទួលយក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅក្នុង​ប្រទេស​កម្ពុជា​។​

    អានបន្ត
  • សេចក្ដី​ថ្លែង​ការ​ណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​ចំពោះ​ករណី "កញ្ញា​ ខុម ចាន់​តារាទី​" ហៅ "ស្រី​មុំ"

    សេចក្ដី​ថ្លែង​ការ​ណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​ចំពោះ​ករណី "កញ្ញា​ ខុម ចាន់​តារាទី​" ហៅ "ស្រី​មុំ"

    យើង​ខ្ញុំ​ទាំង​អស់​ដែល​ជា​សមាជិក សមាជិកា​​នៃ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​​ស្ទួយ​សិទ្ធិ​ស្រ្តី​​នៅ​កម្ពុជា​​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រដែល​ចេះ​តែ​បន្ត​កើតឡើង​មិន​ចេះ​ឈប់​ឈរ មាន​ជា​អាទិ៍​នា​ពេល​ថ្មី​ៗ​នេះ​គឺ​ករណី​ "កញ្ញា​ ខុម ចាន់​តារាទី" ហៅ​ "ស្រីមុំ" ដែល​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ និង​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ជី​វិត​ឯក​ជន​របស់​គាត់​យ៉ាង​គំហុក ហើយ​បច្ចុប្បន្ន​ករណី​របស់​គាត់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ចំនួន​ ២​ ផ្សេង​គ្នា​គឺករណី​ផ្ដល់​សក្ខី​កម្ម​ក្លែង​ និង​មាន​អំ​ពើ​ពេស្យា​ចារ​នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា​ ឆ្នាំ​២០១៦។

    អានបន្ត
  • ​សេចក្តីថ្លែងការណ៍​រប​ស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត​

    ​សេចក្តីថ្លែងការណ៍​រប​ស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត​

    ​ខ្ញុំ​មាន​កិត្តិយស​និង​មាន​សេចក្តី​រីករាយ​ដែល​បាន​បំពេញបេសកកម្ម​លើក​ទី​ពី​របស់ខ្ញុំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ខ្ញុំ​ទទួលបាន​ការតែងតាំង​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។ ជាបឋម ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការអញ្ជើញ​និង​កិច្ចសហប្រតិបត្តិការ ដែល​បានផ្តល់​នៅមុន​ពេល និង​នៅក្នុងពេល​បំពេញបេសកកម្ម​នេះ​។​

    អានបន្ត
  • ​ម​.​ស​.​ម​.​ក រៀបចំ​ពិធី​ផ្សព្វផ្សាយ​វេ​ប​សាយ​ស្តីពី “​ការអប់រំ​សិទ្ធិ​ដីធ្លី​”

    ​ម​.​ស​.​ម​.​ក រៀបចំ​ពិធី​ផ្សព្វផ្សាយ​វេ​ប​សាយ​ស្តីពី “​ការអប់រំ​សិទ្ធិ​ដីធ្លី​”

    ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”) សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា ម​.​ស​.​ម​.​ក នឹង​រៀបចំ​ពិធី​ផ្សព្វផ្សាយ​វេ​ប​សាយ​ស្តីពី “​ការអប់រំ​សិទ្ធិ​ដីធ្លី​” នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩:០០ ព្រឹក នៅ​ការិយាល័យ​នៃ​អង្គការ Development Innovations ស្ថិតនៅ​អគារ​លេខ ២៩៦ ផ្លូវ ២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅជា​ភាសា​ខ្មែរ​។

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​សូម​ស្វាគមន៍​ចំពោះ​ការដោះលែង​លោក វ៉ែន វ៉ន ប៉ុន្តែ​សូម​ថ្កោលទោស​ចំពោះ​ការផ្តន្ទាទោស​ទៅលើ​រូបលោក

    អង្គការ​សង្គម​ស៊ីវិល​សូម​ស្វាគមន៍​ចំពោះ​ការដោះលែង​លោក វ៉ែន វ៉ន ប៉ុន្តែ​សូម​ថ្កោលទោស​ចំពោះ​ការផ្តន្ទាទោស​ទៅលើ​រូបលោក

    ​ខណៈពេលដែល​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម សូម​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​កាលពី​កាលពី​ថ្ងៃ​ម្សិលមិញ​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៦ របស់​សាលាដំបូង​ខេត្តកោះកុង​ចំពោះ​ការព្យួរទោស​របស់​អ្នកដឹកនាំ​សហគមន៍​ជនជាតិដើម​ភាគតិច​និង​ជា​សកម្មជន​ដីធ្លី​គឺ​លោក វ៉ែន វ៉ន យើង​សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សេចក្តីសម្រេច​របស់​ចៅក្រម​ផ្តន្ទាទោស​លោក វ៉ែន វ៉ន បើទោះជា​ការចោទប្រកាន់​លើ​រូបលោក​ដោយ​ពុំ​សម​ហេតុផល​ក៏ដោយ ដូច​ដែលមាន​ពណ៌នា​យ៉ាង​លម្អិត​នៅក្នុង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា (“​ម​.​ស​.​ម​.​ក​”)​។​

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo