-
សង្គមស៊ីវិលថ្កោលទោសការចោទប្រកាន់នានាលើអ្នកការពារសិទ្ធិមនុស្ស
យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់និងឃាត់ខ្លួនអ្នកការពារសិទ្ធិមនុស្សមកពីក្រុមការពារសិទ្ធិមនុស្ស និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងបុគ្គលិកការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំនួន ប្រាំមួយនាក់ ដោយហេតុផលមិនសមរម្យ។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការយាយីដល់អ្នកការពារសិទ្ធិមនុស្ស
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះការកោះហៅ និងសាកសួរទៅលើមន្ត្រីអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសមស្រប និងត្រឹមត្រូវតាមច្បាប់ក្នុងការការពារសិទ្ធិមនុស្ស។ នេះជាការអនុវត្តដោយបំពានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (“អ.ប.ព”) ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើសង្គមស៊ីវិល។
អានបន្ត -
សង្គមស៊ីវិលថ្កោលទោសចំពោះការចាប់ខ្លួនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន
យើងជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមថ្កោលទោសចំពោះការចាប់ខ្លួនលោក អ៊ុំ សំអាន សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ (“គ.ស.ជ”) កាលរំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប។ ការចាប់ខ្លួននេះមិនត្រឹមតែផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលធានានូវអភ័យឯកសិទ្ធិជាសមាជិកសភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីលំហលទ្ធិប្រជាធិបតេយ្យរួមតូច និងការមិនទទួលយកនូវនយោបាយបែបពហុបក្សនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាចំពោះករណី "កញ្ញា ខុម ចាន់តារាទី" ហៅ "ស្រីមុំ"
យើងខ្ញុំទាំងអស់ដែលជាសមាជិក សមាជិកានៃអង្គការសង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាដែលមានឈ្មោះដូចខាងក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រដែលចេះតែបន្តកើតឡើងមិនចេះឈប់ឈរ មានជាអាទិ៍នាពេលថ្មីៗនេះគឺករណី "កញ្ញា ខុម ចាន់តារាទី" ហៅ "ស្រីមុំ" ដែលបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយនូវជីវិតឯកជនរបស់គាត់យ៉ាងគំហុក ហើយបច្ចុប្បន្នករណីរបស់គាត់ត្រូវបានតុលាការចេញដីកាកោះទាក់ទងនឹងការចោទប្រកាន់នូវបទល្មើសចំនួន ២ ផ្សេងគ្នាគឺករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្ត្រាចារ្យ រ៉ូណា ស្មីត
ខ្ញុំមានកិត្តិយសនិងមានសេចក្តីរីករាយដែលបានបំពេញបេសកកម្មលើកទីពីរបស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខ្ញុំទទួលបានការតែងតាំងពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការអញ្ជើញនិងកិច្ចសហប្រតិបត្តិការ ដែលបានផ្តល់នៅមុនពេល និងនៅក្នុងពេលបំពេញបេសកកម្មនេះ។
អានបន្ត -
ម.ស.ម.ក រៀបចំពិធីផ្សព្វផ្សាយវេបសាយស្តីពី “ការអប់រំសិទ្ធិដីធ្លី”
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ម.ស.ម.ក នឹងរៀបចំពិធីផ្សព្វផ្សាយវេបសាយស្តីពី “ការអប់រំសិទ្ធិដីធ្លី” នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ ព្រឹក នៅការិយាល័យនៃអង្គការ Development Innovations ស្ថិតនៅអគារលេខ ២៩៦ ផ្លូវ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅជាភាសាខ្មែរ។
អានបន្ត -
អង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះការដោះលែងលោក វ៉ែន វ៉ន ប៉ុន្តែសូមថ្កោលទោសចំពោះការផ្តន្ទាទោសទៅលើរូបលោក
ខណៈពេលដែលយើងជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមស្វាគមន៍ចំពោះសេចក្តីសម្រេចកាលពីកាលពីថ្ងៃម្សិលមិញត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកោះកុងចំពោះការព្យួរទោសរបស់អ្នកដឹកនាំសហគមន៍ជនជាតិដើមភាគតិចនិងជាសកម្មជនដីធ្លីគឺលោក វ៉ែន វ៉ន យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់ចៅក្រមផ្តន្ទាទោសលោក វ៉ែន វ៉ន បើទោះជាការចោទប្រកាន់លើរូបលោកដោយពុំសមហេតុផលក៏ដោយ ដូចដែលមានពណ៌នាយ៉ាងលម្អិតនៅក្នុងការវិភាគផ្លូវច្បាប់របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (“ម.ស.ម.ក”)។
អានបន្ត