• អង្គការសង្គមស៊ីវិលសូមថ្កោលទោសចំពោះសេចក្តីសម្រេចដែលរកឃើញថា សកម្មជនតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពី បើកសវនាឡើងវិញ

    អង្គការសង្គមស៊ីវិលសូមថ្កោលទោសចំពោះសេចក្តីសម្រេចដែលរកឃើញថា សកម្មជនតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា មានកំហុសបន្ទាប់ពី បើកសវនាឡើងវិញ

    យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញ ដោយរកឃើញជាលើកទីពីរថា សកម្មជនដីធ្លីតំបន់បឹងកក់គឺអ្នកស្រី យ៉ោម បុប្ផា មានកំហុសក្រោយពីសវនាការសារឡើងវិញពាក់ព័ន្ធនឹងការចោទប្រកាន់ថាអ្នកស្រីបានវាយប្រហារលើអ្នករត់ម៉ូតូឌុបពីរនាក់កាលពីឆ្នាំ២០១២។ សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី យ៉ោម បុប្ផា ឱ្យជាប់ពន្ធធនាគាររយៈពេលបីឆ្នាំ ដែលទោសនេះត្រូវអនុវត្តរយៈពេលដប់បួនខែ ដប់ប្រាំបីថ្ងៃដែលអ្នកស្រី យ៉ោម បុប្ផា បានអនុវត្តរួចហើយ ចំណែកទោសដែលនៅសល់ត្រូវព្យួរ។

    អានបន្ត
  • អង្គការ​សង្គម​ស៊ីវិល​សូម​ថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេច​ដែល​រក​ឃើញថា​ ​សកម្មជន​តំបន់​បឹង​កក់​ ​អ្នកស្រី​ ​យ៉ោម​ ​បុប្ផា​ ​មាន​កំហុស​បន្ទាប់​ពី​ ​បើក​សវនា​ឡើង​វិញ​

    អង្គការ​សង្គម​ស៊ីវិល​សូម​ថ្កោល​ទោស​ចំពោះ​សេចក្តី​សម្រេច​ដែល​រក​ឃើញថា​ ​សកម្មជន​តំបន់​បឹង​កក់​ ​អ្នកស្រី​ ​យ៉ោម​ ​បុប្ផា​ ​មាន​កំហុស​បន្ទាប់​ពី​ ​បើក​សវនា​ឡើង​វិញ​

    យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ ​សូម​ថ្កោល​ទោស​ចំពោះ​សេចក្តីសម្រេច​ ​របស់​សាលាឧទ្ធរណ៍​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី២៨​ ​ខែមិថុនា​ ​ឆ្នាំ២០១៦​ ​ម្សិលមិញ​ ​ដោយ​រក​ឃើញ​ជា​លើក​ទីពីរ​ថា​ ​សកម្មជន​ដី​ធ្លីតំបន់​បឹង​កក់​គឺអ្នកស្រី​ ​យ៉ោម​ ​បុប្ផា​ ​មាន​កំហុស​ក្រោយ​ពី​សវនាការ​សារឡើង​វិញ​ពាក់​ព័ន្ធ​នឹងការ​ចោទ​ប្រកាន់​ថា​អ្នកស្រី​បាន​វាយ​ប្រហារ​លើអ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​កាល​ពី​ឆ្នាំ២០១២។​ ​សាលាឧទ្ធរណ៍​បាន​កាត់​ទោស​អ្នកស្រី​ ​យ៉ោម​ ​បុប្ផា​ ​ឱ្យជាប់​ពន្ធធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ ​ដែលទោស​នេះ​ត្រូវ​អនុវត្ត​រយៈ​ពេល​ដប់​បួន​ខែ​ ដប់​ប្រាំបីថ្ងៃដែលអ្នកស្រី​ ​យ៉ោម​ ​បុប្ផា ​បាន​អនុវត្តរួចហើយ​ ​ចំណែក​ទោស​ដែល​នៅសល់ត្រូវព្យួរ។

    អានបន្ត
  •  ការ​វិភាគ​ផ្លូវ​ច្បាប់​​ជុំវិញ​ការចោទប្រកាន់​ទៅលើ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បួនរូប

    ការ​វិភាគ​ផ្លូវ​ច្បាប់​​ជុំវិញ​ការចោទប្រកាន់​ទៅលើ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បួនរូប

    នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិ​គា និង លោក ស៊ីម សំណាង (​ជន​ត្រូវ​ចោទ​ដែល​កំពុង​ជាប់ឃុំ​) ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​តាម​មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (“​ក្រមព្រហ្មទណ្ឌ​”) ពីបទ​គំរាមកំហែង​ថា​នឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​។ អ្នក​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកោះកុង​ចាប់តាំងពី​ពេល​ចាប់ខ្លួន​មកម្ល៉េះ​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត
  • សង្គម​ស៊ីវិល​ថ្កោលទោស​ការចោទប្រកាន់​នានា​លើ​អ្នកការពារ​សិទ្ធិមនុស្ស​

    សង្គម​ស៊ីវិល​ថ្កោលទោស​ការចោទប្រកាន់​នានា​លើ​អ្នកការពារ​សិទ្ធិមនុស្ស​

    ​យើងខ្ញុំ ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ដូចខាងក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​និង​ឃាត់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​មកពី​ក្រុម​ការពារ​សិទ្ធិមនុស្ស និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​និង​បុគ្គលិក​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចំនួន ប្រាំមួយ​នាក់ ដោយហេតុ​ផល​មិន​សមរម្យ​។​

    អានបន្ត
  •  សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​នូវ​ការយាយី​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​

    សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ជាបន្ទាន់​នូវ​ការយាយី​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​

    ​យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម សូម​ថ្កោលទោស​ចំពោះ​ការកោះហៅ និង​សាកសួរ​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បានធ្វើ​សកម្មភាព​សមស្រប និង​ត្រឹមត្រូវ​តាមច្បាប់​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​។ នេះ​ជាការ​អនុវត្ត​ដោយ​បំពាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (“​អ​.​ប​.​ព​”) ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គំរាមកំហែង​ទៅលើ​សង្គម​ស៊ីវិល​។​

    អានបន្ត
  • អានបន្ត
  • សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​តំណាងរាស្ត្រ​ ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន

    សង្គម​ស៊ីវិល​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​តំណាងរាស្ត្រ​ ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន

    យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ដូចខាងក្រោម សូម​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​លោក អ៊ុំ សំអាន សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (“​គ​.​ស​.​ជ​”) កាល​រំលង​អាធា​ត្រ​ចូល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ ការចាប់ខ្លួន​នេះ​មិន​ត្រឹមតែ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ធានា​នូវ​អភ័យឯកសិទ្ធិ​ជា​សមាជិកសភា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​សញ្ញា​បង្ហាញ​ពី​លំហ​លទ្ធិប្រជាធិបតេយ្យ​រួម​តូច និង​ការមិន​ទទួលយក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅក្នុង​ប្រទេស​កម្ពុជា​។​

    អានបន្ត
  • សេចក្ដី​ថ្លែង​ការ​ណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​ចំពោះ​ករណី "កញ្ញា​ ខុម ចាន់​តារាទី​" ហៅ "ស្រី​មុំ"

    សេចក្ដី​ថ្លែង​ការ​ណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​នៅ​កម្ពុជា​ចំពោះ​ករណី "កញ្ញា​ ខុម ចាន់​តារាទី​" ហៅ "ស្រី​មុំ"

    យើង​ខ្ញុំ​ទាំង​អស់​ដែល​ជា​សមាជិក សមាជិកា​​នៃ​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើក​​ស្ទួយ​សិទ្ធិ​ស្រ្តី​​នៅ​កម្ពុជា​​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រដែល​ចេះ​តែ​បន្ត​កើតឡើង​មិន​ចេះ​ឈប់​ឈរ មាន​ជា​អាទិ៍​នា​ពេល​ថ្មី​ៗ​នេះ​គឺ​ករណី​ "កញ្ញា​ ខុម ចាន់​តារាទី" ហៅ​ "ស្រីមុំ" ដែល​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ និង​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ជី​វិត​ឯក​ជន​របស់​គាត់​យ៉ាង​គំហុក ហើយ​បច្ចុប្បន្ន​ករណី​របស់​គាត់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ចំនួន​ ២​ ផ្សេង​គ្នា​គឺករណី​ផ្ដល់​សក្ខី​កម្ម​ក្លែង​ និង​មាន​អំ​ពើ​ពេស្យា​ចារ​នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា​ ឆ្នាំ​២០១៦។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo