-
អង្គការ លីកាដូ សូមថ្កោលទោសការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនៅទីលានប្រជាធិបតេយ្យ
ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ - អង្គការ លីកាដូ មានការសោកស្តាយជាខ្លាំងចំពោះការប្រើប្រាស់អំពើហិង្សាកាលពីព្រឹកមិញនេះ រវាងបាតុករ និងអាជ្ញាធរ នៅពេលមានការប្រមូលផ្តុំគ្នានៅក្បែរទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំនាព្រឹកនេះ ដែលត្រូវបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ បានប្រែក្លាយជាមានអំពើហិង្សាភ្លាមៗបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធររដ្ឋជាច្រើន ហើយបណ្តាលឲ្យមនុស្សជាច្រើនរងរបួស ដោយអ្នកដែលរងរបួសធ្ងន់ធ្ងរបំផុតគឺក្រុមសន្តិសុខខ័ណ្ឌ ដែលត្រូវបានពង្រាយនៅទីនោះដើម្បីរារាំងពីការជួបជុំនៅទីនោះ។
អានបន្ត -
ធនាគារ ANZ បញ្ឈប់ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ (Phnom Penh Sugar) ជាអតិថិជនរបស់ខ្លួន តែនៅតែមិនរួចពីការពាក់ពន្ធ័ក្នុងការផ្តល់ហិរញ្ញប្បទានដែល បង្កឲ្យមានការរំលោភសិទ្ធិមនុស្សនោះទេ
អង្គការ សមធម៌កម្ពុជា និងអង្គការអាយឌីអាយ (IDI) បានបង្ហាញការខកចិត្តដែលធនាគារ ANZ ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជាឈ្មោះ ភ្នំពេញស៊ូហ្គ័រ ដោយពុំបាន ដោះស្រាយជាមុនសិនចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលកើតឡើងលើប្រជាពលរដ្ឋរាប់ រយគ្រួសារដោយសារចំការអំពៅដែលខ្លួនបានផ្តល់ហិរញ្ញប្បទាន។
អានបន្ត -
ការឆ្លើយតបទៅនឹងឯកសារបណ្តឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលស្នើរឲ្យគណៈកម្មការពិនិត្យលទ្ធភាព ដើម្បីធ្វើវិសោធនកម្មលើបទបរិហាកេរ្ត៍ និងជេប្រមាថជាសាធារណៈចេញពីបទល្មើស ព្រហ្មទណ្ឌ
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកនាយក ថាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា បានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយជាមួយនេះក៏បានស្នើរឲ្យនាយកដ្ឋានស្រាវជ្រាវច្បាប់របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ធ្វើការសិក្សា និងវិភាគទៅលើមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌទាក់ទងនឹងបទបរិហាកេរ្ត៍នេះ។
អានបន្ត -
ម.ស.ម.ក និង CIVICUS ថ្កោលទោសចំពោះការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាចំពោះអនុសាសន៍សំខាន់ៗក្នុងអំឡុង ការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់លើកទី ២
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) និង សម្ព័ន្ធពិភពលោកដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS) សូមថ្កោលទោស រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល) ចំពោះការសម្រេចចិត្តបដិសេធអនុសាសន៍សំខាន់ៗស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា(“កម្ពុជា”) ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ (“អ.ស.ប”) បានផ្ដល់ទៅរដ្ឋាភិបាល ក្នុងអំឡុងពេលត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (យូភីអ) លើកទី២របស់កម្ពុជា។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី
ខ្ញុំហៀបនឹងបញ្ចប់បេសកម្មស្វែងរកការពិតអំពីបញ្ហាសិទ្ធិមនុស្សលើកទី ១១ របស់ខ្ញុំ មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយជាបេសកម្មលើកទីពីរ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០១៣។ អ្វីដែលខ្ញុំស្នើឲមានការបញ្ជាក់នោះ គឺការរកឃើញដំបូង និងការគិតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ចាប់តាំងពីបេសកកម្មចុងក្រោយរបស់ខ្ញុំ។ការសន្និដ្ធាននិងអនុសាសន៏ចុងក្រោយរបស់ខ្ញុំ នឹងមាននៅក្នុងរបាយការណ៍ដែលខ្ញុំនឹងបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅ ក្នុងខែកញ្ញា ឆ្នាំនេះ។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍អំពីការវាយតម្លៃលើការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍របស់ខ្លួនលើកដំបូងអំពីការវាយតម្លៃលើការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ (“របាយការណ៍”)។ នេះគឺជារបាយការណ៍លើកទី៧ ដែលបានចេញផ្សាយដោយគម្រោងសង្កេតការណ៍សវនាការ និងជារបាយការណ៍លើកទី១ដែលបានលើកឡើងអំពីការអនុវត្តន៍របស់សាលាឧទ្ធរណ៍។
អានបន្ត