-
ទិដ្ឋភាពទូទៅនៃអភ័យឯកសិទ្ធិសភាតាមច្បាប់កម្ពុជា
កំណត់ត្រាសង្ខេបនេះផ្តល់នូវទិដ្ឋភាពទូទៅ ស្តីពីស្ថានភាពនៃអភ័យឯកសិទ្ធិសភាតាមច្បាប់កម្ពុជា ក្រោយពីបានពិចារណាលើការជំនុំជម្រះរបស់សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២ ដែលអភ័យឯកសិទ្ធិសភារបស់លោកស្រី សុខ ហួរ ជាតំណាងរាស្រ្ត ដ៏ល្បីឈ្មោះមួយរូបមកពីគណបក្ស ("គ.ស.រ") ដែលជាគណបក្សជំទាស់ ត្រូវបានប្រគល់ជូនទៅលោកស្រីវិញ។
អានបន្ត -
របាយការណ៍ស្តីពី កិច្ចពិភាក្សារវាងអ្នកតំណាងរាស្រ្ត និងម្ចាស់ឆ្នោត
នៅប្រទេសកម្ពុជា ទំនាក់ទំនង រវាងអ្នកតំណាងរាស្រ្ត និងម្ចាស់ឆ្នោត មានភាពទន់ខ្សោយ។ ប្រជាពលរដ្ឋ កម្រមានឳកាសក្នុងការបញ្ចេញមតិយោបល់ ឬតស៊ូមតិដើម្បីឲមានកំណែទម្រង់ទៅកាន់អ្នកតំណាងជាប់ឆ្នោតរបស់ខ្លួនណាស់ ហើយសមាជិកសភា(អ្នកតំណាងរាស្រ្ត) ជាច្រើនក៏មិនសូវ ចុះសួរសុខទុក្ខម្ចាស់ឆ្នោតរបស់ខ្លួនដើម្បីរាយការណ៍អំពីសកម្មភាព និងកម្មវិធីរបស់ខ្លួនឲបានទៀងទាត់ផងដែរ។
អានបន្ត -
របាយការណ៍សង្ខេបរបស់ ម.ស.ម.ក ស្តីពីកំណែទម្រង់សន្តិសុខ
របាយការណ៍សង្ខេបនេះផ្តល់នូវទិដ្ឋភាពទូទៅខ្លះៗនៃក្តីបារម្ភនាពេលថ្មីៗនេះទាក់ទិននឹងយោធា និងនគរបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា("កម្ពុជា") អំពាវនាវឲ្យមានកិច្ចពិភាក្សាថ្នាក់ជាតិស្តីពីកំណែទម្រង់សន្តិសុខ និង ផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយសម្រួលដល់កិច្ចដំណើរការនេះ ។
អានបន្ត -
របាយការណ៍ប្រចាំឆមាសលើកទី៥៖ សិទ្ធិទទួលបានការជំនុំជម្រៈដោយយុត្តិធម៌នៅកម្ពុជា
របាយការណ៍ប្រចាំឆមាសស្តីពី សិទ្ធិទទួលបានការជំនុំជម្រៈ ដោយយុត្តិធម៌នៅកម្ពុជានេះ (របាយការណ៍) គឺជាលទ្ធផលមួយនៃគម្រោងសង្កេតការណ៍សវនាការនៅកម្ពុជា(គម្រោង) ដែលអនុវត្តដោយ ម.ស.ម.ក។ របាយការណ៍នេះបង្ហាញ និងវិភាគនូវទិន្នន័យដែលប្រមូលបានពីការសង្កេតការណ៍សវនាការចំនួន៤៦៣ ដែលរួមមានជនជាប់ចោទចំនួន៩១៥នាក់ នៅសាលាដំបូងរាជធានី (តុលាការរាជធានីភ្នំពេញ) សាលាដំបូងខេត្តបន្ទាយមានជ័យ (តុលាការខេត្តបន្ទាយមានជ័យ) សលាដំបូងខេត្តរតនគិរី (តុលាការខេត្តរតនគិរី) និងសាលាដំបូងខេត្តកណ្តាល (តុលាការខេត្តកណ្តាល) ពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ (អំឡុងពេលរបាយការណ៍ទី៥) ។ នេះគឺជារបាយការណ៍ប្រចាំឆមាសលើកទី៥នៃគម្រោង។
អានបន្ត -
របាយការណ៍សង្ខេបស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ២០១២
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) គឺជាអង្គការក្រៅរដ្ឋាភិបាលដែលអង្កេតទៅលើការបោះឆ្នោតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ។ ខុមហ្រ្វែលបានធ្វើការសង្កេតការបោះឆ្នោតជាតិ ១៩៩៨ ២០០៣ និង២០០៨ និងបានធ្វើការសង្កេតការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ ឆ្នាំ ២០១២ នេះផងដែល។ ខុមហ្រ្វែលក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមអង្កការសង្គមស៊ីវិលឯករាជ្យតាមរយៈការតស៊ូមតិ និងសកម្មភាពអប់រំដ៏ទៃទៀតដើម្បីធ្វើឲ្យមានកំរិតស្តង់ដារខ្ពស់ក្នុងដំណើរការបោះឆ្នោត។
អានបន្ត