-
ក្រុមបាតុករអហិង្សា ត្រូវបានបណ្តេញចេញពីទីលានប្រជាធិបតេយ្យនៅពេលដែលការចល័តកងទ័ពបានកើនឡើង
ថ្ងៃ៤ ខែមករា ឆ្នាំ២០១៤ - កាលពីព្រឹកមិញនេះកងកម្លាំងអាជ្ញាធររដ្ឋ បានបញ្ចប់អំពើហិង្សាដោយការរុះរើតំបន់ទីលានប្រជាធិបតេយ្យនៅកណ្តាលរាជធានីភ្នំពេញ ជាកន្លែងដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិតាំងនៅអស់រយៈពេលជាយូរមកហើយ សម្រាប់ធ្វើការតវ៉ា។
អានបន្ត -
ម.ស.ម.ក ថ្កោលទោសចំពោះការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស និងការធ្វើឲ្យអន់ថយដល់ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក”) សូមធ្វើការថ្កោលទោសចំពោះការបង្ក្រាបដោយហិង្សារបស់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) លើបញ្ហាសិទ្ធិមនុស្ស ជាពិសេស លើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការប្រមូលផ្តុំក្នុងអំឡុងពេលបីថ្ងៃនេះ ដែលបានបណ្តាលឲ្យស្ថានភាពលទ្ធិប្រជាធិបតេយ្យកាន់តែអន់ថយថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។
អានបន្ត -
កម្លាំងនៃកងបញ្ជាការដ្ឋានយោធាពិសេស ត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបកម្មកររោងចក្រដែលកំពុងតវ៉ា
ថ្ងៃ២ ខែមករា ឆ្នាំ២០១៤ - អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានការសោកស្តាយយ៉ាងខ្លាំង ទៅលើសកម្មភាពនៃការបង្ក្រាបដោយអំពើហិង្សានាថ្ងៃនេះទៅលើកម្មករមួយចំនួនដែលជាអ្នកបាតុករ ពីសំណាក់កម្លាំងកងបញ្ជាការយោធាពិសេស ហើយនិងមានការចាប់ខ្លួនយ៉ាងហិង្សាទៅលើមេដឹកនាំសហជីព កម្មកររោងចក្រកាត់ដេរ និងព្រះសង្ឃមួយចំនួន។
អានបន្ត -
សេចក្តីថ្លែងការណ៍រួម ស្តីពី អំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ
បន្ទប់ស្ថានការណ៍នៃអង្គការសមាគមមិនមែនរដ្ឋាភិបាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់របស់បាតុករ អាជ្ញាធរ និងគណបក្សនយោបាយទាំងពីរដែលមិនបានប្រើហឹង្សាក្នុងដំណើរការដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្ន ហើយបាន នឹងកំពុងខិតខំបន្តការចរចា។
អានបន្ត -
កំណត់ត្រាសង្ខេបរបស់ ម.ស.ម.ក ការប្រើប្រាស់កម្លាំងហួសហេតុទៅលើបាតុករ ក្នុងឆ្នាំ២០១៣ នៅកម្ពុជា
សម្រាប់ឆ្នាំ២០១៣ មានករណីបាតុកម្មកើតឡើងជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានប្រជាពលរដ្ឋរាប់ម៉ឹននាក់ត្អូញត្អែរបញ្ហារបស់ខ្លួនណៅក្នុងវេទិកាសាធារណៈ។ រាប់ចាប់ពីការតវ៉ារបស់កម្មករកាត់ដេរ និងប្រជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញ រហូតដល់ការជួបប្រជុំគ្នារបស់គណបក្សនយោបាយប្រឆាំងជាដើម ហើយនៅចុងឆ្នាំ២០១៣ គេឃើញ មានសារព័ត៌មានជាច្រើនចេញជាប្រចាំថ្ងៃទាក់ទិននឹងបាតុកម្មនានា។
អានបន្ត -
កម្លាំងនៃកងបញ្ជាការដ្ឋានយោធាពិសេស ត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបកម្មកររោងចក្រដែលកំពុងតវ៉ា
ថ្ងៃ២ ខែមករា ឆ្នាំ២០១៤ - អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានការសោកស្តាយយ៉ាងខ្លាំង ទៅលើសកម្មភាពនៃការបង្ក្រាបដោយអំពើហិង្សានាថ្ងៃនេះទៅលើកម្មករមួយចំនួនដែលជាអ្នកបាតុករ ពីសំណាក់កម្លាំងកងបញ្ជាការយោធាពិសេស ហើយនិងមានការចាប់ខ្លួនយ៉ាងហិង្សាទៅលើមេដឹកនាំសហជីព កម្មកររោងចក្រកាត់ដេរ និងព្រះសង្ឃមួយចំនួន។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយកំណត់ត្រាសង្ខេបស្តីពីការប្រើប្រាស់កម្លាំងហួសហេតុទៅលើបាតុករនៅឆ្នាំ២០១៣ និងថ្កោលទោសលើអំពើហិង្សាកើតឡើងនាពេលម្សិញមិញ
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយកំណត់សង្ខេបស្តីពី ការប្រើប្រាស់កម្លាំងហួសហេតុពីសំណាក់កងកម្លាំងរក្សាសន្តិសុខក្នុងឆ្នាំ២០១៣ នៅព្រះរាជាណាចក្រកម្ពុជា(“កម្ពុជា)។ កំណត់ត្រាសង្ខេបបង្ហាញថា ការប្រើកម្លាំងហួសហេតុបានកើតឡើងជារឿងទូទៅនៅក្នុងឆ្នាំ២០១៣៖ យ៉ាងហោចណាស់មានបាតុកម្មចំនួន២៥ ត្រូវបានបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរដែលបានប្រើដំបងឆក់ កាំភ្លើង ឧស្ម័នបង្ហូរទឹកភ្នែក បំពង់បាញ់ទឹក និងដំបងវាយនិងបំបែកបាតុករ។ ការបាញ់បោះពី សំណាក់ក្រុមកងកម្លាំងរក្សាសន្តិសុខទៅលើបាតុកម្មបាននាំឲ្យមនុស្សពីរនាក់ស្លាប់ និងបន្សល់ទុកមនុស្សម្នាក់ពិការ និងយ៉ាងហោចណាស់ ១៦នាក់ បានរងរបួស។ ចំនួនបាតុករជាច្រើនរាប់មិនអស់ត្រូវបានវាយដំ ក្នុងនោះមានស្ត្រីបីនាក់រងគ្រោះដោយសាររលូតកូនផងដែរ។
អានបន្ត -
ប្រជាពលរដ្ឋបានស្លាប់ និងរងរបួស ដោយសារកងកម្លាំងរបស់អាជ្ញាធរ ក្នុងអំឡុងមានភាពវឹកវរនៅក្នុងរាជធានីភ្នំពេញ
ថ្ងៃ៣ ខែមករា ឆ្នាំ២០១៤ - អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានបញ្ជាក់ថា យ៉ាងតិចណាស់មានប្រជាពលរដ្ឋចំនួន ៤ នាក់ ត្រូវបានបាញ់សម្លាប់ ហើយ ២១នាក់ផ្សេងទៀតរងរបួស នៅក្នុងការបង្ក្រាបដោយអំពើហិង្សាយ៉ាងអាក្រក់បំផុតមកលើប្រជាពលរដ្ឋ ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។
អានបន្ត