-
សេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី ៣៦ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព)
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានបើកកិច្ចប្រជុំលើកទី ៣៦ ដោយមានវត្តមានសរុបចំនួន ១០ រូប លើ ១១ រូប ហើយបានដំណើរការក្រោមអធិបតីភាព ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ៖
អានបន្ត -
ប្រកាសស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើង
ប្រការ ១.- ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងពី៨០ (ប៉ែតសិប) ដុល្លារសហរដ្ឋអាមេរិច ទៅ ១០០ (មួយរយ) ដុល្លារសហរដ្ឋអាមេរិចក្នុង ០១ ខែ សម្រាប់ឆ្នាំ២០១៤ បន្ថែមលើប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលមានស្រាប់។ ចំនួនទឹកប្រាក់ដែលបានដំឡើងខាងលើនេះ ត្រូវបន្ថែមជូនកម្មករ-និយោជិតគ្រប់ៗគ្នាលើប្រាក់ឈ្នួលដែលកំពុងទទួលបាន។
អានបន្ត -
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង
ឆ្នាំ២០១៣ ខែធ្នូ ថ្ងៃទី២៤ វេលាម៉ោង ៨:០០ នាទីព្រឹកមានកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ អាណត្តិទី៨ លើកទី៦ ដើម្បីពិភាក្សាស្ដីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង។
អានបន្ត -
ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះការអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលអនុវត្តនូវវិធានការមិនត្រូវអត់ឱនដល់កូដកម្មខុសច្បាប់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (“GMAC”) ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) មានភាពអត់ធ្មត់ខ្លាំងពេកក្នុងការចាត់វិធានការចំពោះសហជីព។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងឲ្យសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៤០០ រោងចក្រនៅក្នុងប្រទេសកម្ពុជា ហើយបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា សហជីព “ខិលខូច” តែងតែប្រើប្រាស់កូដកម្ម និងបាតុកម្មហិង្សា និងមិនស្របតាមនីតិវិធីដើម្បីទាមទារផលប្រយោជន៍នានាពីនិយោជក។
អានបន្ត -
សេចក្ដីអំពាវនាវ របស់គណៈកម្មការប្រឹក្សាការងារ
យោងសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការដំឡើងប្រាកើឈ្នូលអប្បបរមាសម្រាប់កម្មករនិយោជិតធ្វើការផ្នែកវាយភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ តទៅ ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ដូចខាងក្រោម៖
អានបន្ត -
សេចក្ដីថ្លែងការណ៍រួម របស់សហជីបមិនពេញចិត្តនឹងសេចក្ដីសម្រេចតម្លើងប្រាក់ឈ្នួលអប្បរមា ១៥ ដុល្លារ
យើងខ្ញុំទាំងអស់គ្នាជាតំណាងសម្ព័ន្ធសហជីប ស៊ីខៅឌូ សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា សម្ព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា សហសហជីពចលនាកម្មករ និងសហជីពកម្មករមួយចំនួនទៀត
អានបន្ត