-
ម.ស.ម.ក ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់រំសេវ គ្រោះថ្នាក់ដល់អាយុជីវិតដោយកងកម្លាំងសន្តិសុខ ស្របពេលដែលការតវ៉ានៅរោងចក្រកាត់ដេរ អេស អិល កើតមានអំពើហិង្សានៅថ្ងៃនេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដែលនាំឲ្យកើតមានអំពើហិង្សាក្នុងបាតុកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ របស់កម្មកររាប់រយនាក់មកពីរោងចក្រកាត់ដេរ អេស អិល ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុនធំពីរ គឺ Gap និង H&M។
អានបន្ត -
ជម្លោះក្រោយការបោះឆ្នោតឆ្នាំ២០១៣ អាចនឹងក្លាយជាវិបត្តិនយោបាយនៅកម្ពុជា
ជម្លោះនៃការបោះឆ្នោតជាតិ ក្នុងខែកក្កដា ឆ្នាំ២០១៣ នៅកម្ពុជា បានវិវត្តន៍បន្តិចម្តងៗអាចទៅជាវិបត្តិនយោបាយ។ ទោះបីជាយ៉ាងនេះក្តី ជម្លោះ ឬ/និងវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា គឺមិនមែនជាលើកដំបូងឡើយព្រោះវាធ្លាប់កើតឡើងតាំងពីសម័យសង្គ្រាមត្រជាក់តាំងពីទសវត្សឆ្នាំ១៩៧០ កម្ពុជាមានវិបត្តិនយោបាយ ដោយភ្ជាប់ការតស៊ូដណ្តើមអំណាចនយោបាយដោយអាវុធ និងក្រោយមកទៀតបន្ទាប់ពីដំណើរការបោះឆ្នោតក្នុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន កម្ពុជាជួបប្រឈមជម្លោះបោះឆ្នោត ហើយឈានទៅរកជម្លោះ ឬជាប់គាំងនយោបាយក្នុងរយៈពេលខ្លី។
អានបន្ត -
ម.ស.ម.ក លើកបង្ហាញករណីអ្នកស្រី យ៉ោម បុប្ផា ជាផ្នែកមួយនៃយុទ្ធនាការទិវាអន្តរជាតិបញ្ចប់និទណ្ឌភាព របស់អាយហ្វ៊ិក, ចាប់ពីថ្ងៃទី១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៣
ដៃគូអន្តរជាតិរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ផ្នែកសេរីភាពបញ្ចេញមតិ គឺបណ្ដាញកិច្ចសន្ទនាអន្តរជាតិដើម្បីសេរីភាពបញ្ចេញមតិ (អាហ្វ៊ិក) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បានលើកបង្ហាញករណីអ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដីធ្លីរបស់កម្ពុជាដែលកំពុងជាប់ពន្ធនាគារ
អានបន្ត -
ម.ស.ម.ក រិះគន់ចំពោះទង្វើដដែលៗនៃនិទណ្ឌភាពក្នុងករណីរបស់ ឈូក បណ្ឌិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមធ្វើការរិះគន់ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងការតម្តល់សាលក្រមផ្តន្ទាទោសលើ ឈូក បណ្ឌិត ក្នុងបទចោទ បង្កឲ្យមានរបួសដោយអចេតនា និងរក្សាទោសពន្ធនាគាររយៈពេល ១៨ ខែ ជាជាងផ្លាស់ប្តូរបទចោទឲ្យរឹតតែស៊ីសង្វាក់ទៅនឹងស្ថានភាពនៃបទល្មើសដែលបានប្រព្រឹត្ត។
អានបន្ត -
អង្គការ ILO-រោងចក្រកាន់តែប្រសើរនៅកម្ពុជាចេញផ្សាយលទ្ធផលជាលើទីមួយនៃគំរោងទូរស័ព្ទចល័តសម្រាប់កម្មករ
ភ្នំពេញ-ប្រទេសកម្ពុជា-គំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) នៃអង្គការអន្តរជាតិខាងការងារនៅថ្ងៃនេះបានចេញផ្សាយជាលើកដំបូងនៃការរកឃើញពីគំរោងទូរស័ព្ទចល័តរបស់ខ្លួនដែលមានគោលបំណងអប់រំកម្មករ-កម្មាការិនីរោងចក្រកាត់ដេរនិងស្បែកជើង។
អានបន្ត -
ម.ស.ម.ក និងអង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីដជំរុញឲ្យរដ្ឋាភិបាលធានាថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាស៊ីត្រូវបានអនុវត្ត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") និងអង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីដ (CASC) ព្រួយបារម្ភពីកង្វះកិច្ចខិតខំប្រឹងប្រែងចំពោះការអនុត្តន៍ អនុក្រឹត្យពីបែបបទ និងលក្ខខណ្ឌនៃការគ្រប់គ្រងអាស៊ីដខ្លាំង ("អនុក្រឹត្យ") ដែលបានអនុម័តនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក៏ដូចជាការបញ្ចេញយោបល់មួយចំនួនរបស់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋាភិបាល) ពាក់ព័ន្ធនឹងការទទូលខុសត្រូវក្នុងការអនុវត្តន៍អនុក្រឹត្យ
អានបន្ត -
សេចក្តីថ្លែងការណ៍រួមនៃគណៈប្រតិភូនៃតំណាងក្រុមអង្គការសង្គមស៊ីវិលក្នុងវេទិកាអភិបាលកិច្ចអ៊ិនធឺណិតឆ្នាំ ២០១៣
ហ្វ្រីឌឹមហៅស៍ (Freedom House) បានដឹកនាំគណៈប្រតិភូនៃតំណាងក្រុមអង្គការសង្គមស៊ីវិលនិងសកម្មជនដែលធ្វើការលើប្រព័ន្ធអ៊ីនធឺណិត មកពីជុំវិញពិភពលោក ទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួវេទិកាអភិបាលកិច្ចអ៊ិនធឺ ណិត លើកទី ៨ (IGF) ជាសន្នសីទមួយដែអង្គការសហប្រជាជាតិរៀបចំឡើងសម្រាប់
អានបន្ត -
ការបង្ក្រាបដ៏ធ្ងន់ធ្ងរលើការជួបប្រជុំដោយសន្តិវិធីបង្កឲ្យមានមនុស្ស ៥នាក់រងរបួស
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ក្រុមយុវជនចំនួនមួយក្រុម និងព្រះសង្ឃ បានប្រមូលផ្តុំគ្នានៅវត្តភ្នំដើម្បីរៀបចំប្រារព្ធពិធីបែបប្រពៃណី ដើម្បីឧទ្ទិសកុសលដល់ លោក ម៉ៅ សុខច័ន្ទ អាយុ ២៩ ឆ្នាំ ដែលជាឪពុកកូន ៤នាក់ ដែលបានបាត់បង់ជីវិតក្នុងអំឡុង ការប៉ះទង្គិចនៅស្ពានក្បាលថ្នល់ នៅក្នុងយប់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៣។
អានបន្ត