-
ការបណ្តេញចេញដោយអំពើហិង្សានៅកំពតគួរតែត្រូវបានបញ្ចប់
លីកាដូអំពាវនាវសុំឲ្យមានការផ្អាកភ្លាមៗចំពោះការបណ្តេញចេញហិង្សា ដែលដឹកនាំដោយទាហានកងយុទ្ធពលខេមរភូមិន្ទក្នុងខេត្តកំពត ដែលបានដុតបំផ្លាញផ្ទះសម្បែងចោលជាច្រើន និងបានវាយឲ្យរបួសប្រជាជនយ៉ាងហោចណាស់៣នាក់។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវសុំឲ្យមានដំណោះស្រាយជាបន្ទាន់ចំពោះជំលោះព្រំដែនខ្មែរ ថៃ
យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិលកម្ពុជា មានការព្រួយបារម្ភចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងរវាងប្រទេសកម្ពុជា និងប្រទេសថៃទាក់ទិននឹងបញ្ហាព្រំដែននាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យមានការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ និងឈានទៅដល់ការស្លាប់បាត់បង់ជីវិតមនុស្ស និងរបួសមួយចំនួន ដែលទង្វើនេះ គឺជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលប្រទេសទាំងពីរបាន ផ្តល់សច្ចាប័នទទួលស្គាល់ទាំងនេះ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។
អានបន្ត -
ការចាប់ខ្លួនខុសច្បាប់ និងមជ្ឈមណ្ឌលសង្គមកិច្ច
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូមានសេចក្តីសោកស្តាយចំពោះភាពគ្មានជោគជ័យរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការដើម្បីស៊ើបអង្កេត និងដាក់ទោសទណ្ឌចំពោះការរំលោភបំពានដែលកើតឡើងនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងកោះគរ និងក្នុងការធានាថា ទង្វើរំលោភបំពានបែបនេះនឹងមិនកើតមានម្តងទៀតទេ ។
អានបន្ត -
តុលាការត្រូវបានប្រើប្រាស់ជាអាវុធប្រឆាំងតំណាងសហគមន៍
ថ្ងៃនេះ អង្គការ លីកាដូ បានលើកឡើងថា ការរៀបចំបណ្តឹងព្រហ្មទណ្ឌចោទប្រកាន់តំណាងសហគមន៍ចំនួន ៩នាក់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ ជាការបង្ហាញឲ្យឃើញពីការរីករាលដាលនៃការប្រើប្រាស់ ច្បាប់មិនបានត្រឹមត្រូវប្រឆាំងនឹងសហគមន៍ ដែលខំព្យាយាមការពារខ្លួនក្នុងរឿងជំលោះដីធ្លី ។
អានបន្ត -
តំណាងប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ជួបជុំគ្នានៅក្រុងភ្នំពេញដើម្បីទាមទារបញ្ឈប់ ការសម្បទានដី និងការគំរាមកំហែង បំភិតបំភ័យនិងការប្រើអំពើហិង្សា ពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួន
នៅខែមិថុនា ឆ្នាំ២០០៨ បណ្តាសហគមន៍នានាមកពី៥ខេត្ត-ក្រុង ដែលបានដាក់បណ្តឹងជាសាធារណៈ អំពីសម្បទានដី និងការចោទប្រកាន់អំពីការរំលោភយកដីធ្លីបានទទួលរងនូវការយាយីរំខានពីសំណាក់អាជ្ញាធរដូចជា ការហាមមិនឲ្យធ្វើដំណើរ និងលទ្ធភាពនៃការជួបជុំគ្នា និងការគំរាមទប់ស្កាត់ពីសំណាក់នគរបាលមិនឲ្យសហគមន៍ដាក់ពាក្យបណ្តឹងទៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់លោក យ៉ាស ហ្គាយ
យើងខ្ញុំសូមផ្ញើជូននូវរបាយការណ៍នៃសេចក្តីថ្លែងការណ៍របស់សាស្រ្តាចារ្យ យ៉ាស ហ្គាយ ជាតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អគ្គរដ្ឋលេខាធិការរបស់ អ.ស.ប ប្រចាំនៅកម្ពុជាបច្ចុប្បន្នបានធ្វើបទបង្ហាញនាសម័យកាលលើកទី៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
អានបន្ត -
លោក ប៊ន សំណាង និង លោក សុខ សំអឿន អ្នកគ្មានទោស ជាប់ពន្ធធនាគារបាន ១៧០០ថ្ងៃហើយ
ថ្ងៃនេះ ជាថ្ងៃទី ១៧០០ លោក ប៊ន សំណាង និង លោក សុខ សំអឿនបានជាប់ពន្ធនាគារ ដោយសារតែបទឧក្រិដ្ឋមួយដែលពួកគាត់ទាំងពីនាក់មិនបានប្រព្រឹត្ត ។ ទោះបីមានភស្តុតាងយ៉ាងច្រើនលើសលប់បង្ហាញពីការមិនបានប្រព្រឹត្តខុសរបស់ខ្លួនយ៉ាងណាក្តី បុរសទាំងពីរនាក់នៅតែបន្តទទួលទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ លើករណីឃាតកម្មលោក ជា វិជ្ជា មេដឹកនាំសហជីពកម្មករ ។ បុរសទាំងពីរនាក់បានស្ថិតនៅក្នុងពន្ធនាគារប៉េហ្ស៊ី តាំងពីពេលចាប់ខ្លួននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៤ មក ។
អានបន្ត -
វិធានការចំពោះអ្នកការពារសិទ្ធិមនុស្សដែលទទួលរងការធ្វើទុក្ខបុកម្នេញ
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ ) សូមអំពាវនាវដល់អាជ្ញាធរកម្ពុជា មេត្តាចាត់វិធានការឲ្យមានប្រសិទ្ធិភាពចំពោះ ការធ្វើទុក្ខបុកមេ្នញមកលើអ្នកការពារសិទ្ធិមនុស្ស រូមទាំងការនាំខ្លួនឃាតករសម្លាប់លោក ហ៊ី វុទ្ធី ដែលជាសកម្មជនសហជីព មកផ្តន្ទាទោសតាមច្បាប់ និងធានាឲ្យបានថា ព្រះសង្ឃ ព្រះនាមទឹម សាខន ជាសកម្មជនខ្មែរកម្ពុជាក្រោម អាចវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ។
អានបន្ត