-
អំពើឃោរឃៅរបស់កងរាជអាវុធហត្ថកំឡុងពេលរំលោភយកដីដោយខុសច្បាប់
អង្គការ លីកាដូ សូមថ្កោលទោសចំពោះសកម្មភាពរបស់មន្រ្តីកងរាជអាវុធហត្ថ ដែលបានប្រព្រឹត្តអំពើហិង្សា ដោយបានបាញ់អ្នកភូមិពីរនាក់ ខណៈពេលមន្រ្តីទាំងនោះកំពុងជួយក្រុមហ៊ុនឯកជនមួយ រំលោភយកដីរបស់អ្នកភូមិដោយខុសច្បាប់ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
អានបន្ត -
កម្ពុជា៖ ការវាយក្បាលអ្នកតំណាងរាស្ត្រ គួរជាការអំពានាវរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ដោយសារការដណ្តើមយកដីធ្លី
នៅថ្ងៃទី១៣មករា២០០៨ ប្រមាណជាម៉ោង១១:៣០នាទីអធ្រាត្រ អ្នកតំណាងរាស្ត្រមួយរូប មកពីគណបក្សកំពុងកាន់អំណាច ឈ្មោះជិន គឹមស្រេង អាយុ៧០ឆ្នាំ ត្រូវបានគេវាយចំក្បាលយ៉ាងខ្លាំងនៅមុខផ្ទះរបស់គាត់ ក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកជិន គឹមស្រេង ត្រូវបានវាយឲ្យសន្លប់ ដែលបណ្តាលឲ្យរងរបួសត្រង់ក្បាលរបស់គាត់។ គាត់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
អានបន្ត -
ក្រុមហ៊ុន និងអាជ្ញាធរមានចេតនាបង្កភាពចលាចលនៅក្នុងសហគមន៍ដីក្រហម
ថ្ងៃនេះ អង្គការលីកាដូ បញ្ជាក់ថា ក្រុមហ៊ុន សេវិន អិន ជី និងអាជ្ញាធរក្រុងភ្នំពេញ មានចេតនាបង្កឲ្យមានស្ថានភាពច្របូកច្របល់ជាខ្លាំង តាមរយៈសកម្មភាពរឹបអូសយកជាថ្មីទៀតរបស់ពួកគេ ទៅលើប្រជាជនសហគមន៍ដីក្រហម ។
អានបន្ត -
សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការវាយប្រហារទៅលើតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជា សូមសំដែងនូវការសោកស្តាយ និងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តរិះគន់ និងវាយប្រហារដោយចំៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើលោកសាស្រ្តចារ្យ យ៉ាស៍ ហ្គាយ តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចការងារជាផ្លូវការជាលើកទី៤ របស់លោកនៅក្នុងប្រទេសកម្ពុជា ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ ។
អានបន្ត -
ព្រះសង្ឃកម្ពុជាក្រោមត្រូវបានបណ្តេញចេញនិងរំលោភបំពាន ដោយកំលាំងនគរបាលនៅភ្នំពេញ
ព្រះសង្ឃកម្ពុជាក្រោមត្រូវបានបណ្តេញចេញនិងរំលោភបំពាន ដោយកំលាំងនគរបាលនៅភ្នំពេញ យើងតំនាងក្រុមសង្គមស៊ីវិល សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអាជ្ញាធរ ដែលបានប្រើអំពើហិង្សាយ៉ាងលើសលប់ប្រឆាំងនឹងព្រះសង្ឃកម្ពុជាក្រោមមួយក្រុម ដែលបានជួបជុំគ្នាដោយសន្តិវិធីនៅមុខស្ថានទូតវៀតណាម នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៧ ។
អានបន្ត -
សកម្មភាពបង្កហេតុរបស់ក្រុមហ៊ុន សេវិន អិន ជី ទៅលើប្រជាជនតំបន់ដីក្រហម
អង្គការលីកាដូ មានការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពបង្កហេតុជាបន្តបន្តាប់ របស់ក្រុមហ៊ុន សេវិនអិន ជី ទៅលើប្រជាជនរស់នៅតំបន់ដីក្រហម ក្នុងគោលបំណងបណ្តេញពួកគាត់ចេញពីទីនោះ។ ឧប្បត្តិហេតុចុងក្រោយបំផុតបានកើតឡើងកាលពីយប់មិញ នៅខណៈដែលបុគ្គលិករបស់ក្រុមហ៊ុន សេវិន អិនជី មានបំណងយកគ្រឿងចក្រជីកដីយ៉ាងធំចូលទៅតំបន់ដីក្រហម ដែលនេះបង្កឲ្យមានប្រតិកម្មខឹងសម្បារពីប្រជាជនក្នុងសហគមន៏ ដោយសារតែខ្លាចគ្រឿងចក្រនេះនឹងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ ។
អានបន្ត -
ការបង្រ្កាបដោយហិង្សាទៅលើកូដកម្ម កម្មករកាត់ដេរសំលៀកបំពាក់ នៅខេត្តកណ្តាល
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមសំដែងនូវការសោកស្តាយចំពោះការបង្រ្កាបដោយហិង្សាពីសំនាក់កំលាំងនគរបាលស្រុក និងខេត្ត ទៅលើកូដកម្មកម្មករកាត់ដេរសំលៀកបំពាក់មួយ នៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៩ វិចិ្ឆកា ឆ្នាំ២០០៧ ។
អានបន្ត