-
ការបណ្តេញចេញពីដីធ្លីនៅខេត្តព្រះវិហារ សកម្មភាពសំលាប់និងឆក់ប្លន់ទ្រព្យសម្បត្តិ
អាជ្ញាធរ និងតុលាការត្រូវតែចាត់វិធានការឲ្យបានច្បាស់លាស់ ក្នុងការស៊ើបអង្កេតនិងដាក់ទណ្ឌកម្មទៅលើកំលាំងនគរបាលនិងទាហាន ដែលជាអ្នកទទួលខុសត្រូវក្នុងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទាំងនេះ រួមទាំងការចោទប្រកាន់ពីការសំលាប់ស្រ្តីម្នាក់នៅចំពោះមុខកូនៗរបស់គាត់នៅក្នុងសកម្មភាពបណ្តេញចេញពី ដីធ្លី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នៅខេត្តព្រះវិហារផង ។
អានបន្ត -
ទាមទារឲ្យមានការស៊ើបអង្កេត ក្នុងករណីបាញ់ប្រហារនៅខេត្តព្រះវិហារ
អង្គការលីកាដូ មានសេចក្តីក្រៀមក្រំជាខ្លាំងក្នុងករណីសំលាប់អ្នកភូមិពីរនាក់ ក្នុងខណៈពេលបណ្តេញពួកគាត់ចេញពីដីមួយកន្លែងក្នុងខេត្តព្រះវិហារ និងសូមអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឲ្យបានហ្មតចត់ ជាបន្ទាន់ក្នុងករណីបាញ់ប្រហារទាំងនេះ ។
អានបន្ត -
ការបណ្តេញចេញដោយបង្ខំ ចំពោះប្រជាពលរដ្ឋចំនួន ១៣២ គ្រួសារ នៅក្នុងសង្កាត់ជ្រោយចង្វារ
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជានិង វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីបណ្តេញប្រជាពលរដ្ឋដោយបង្ខំ ចំនួន១៣២ គ្រួសារ ដែលរស់នៅក្នុងភូមិក្បាលជ្រោយ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០០៧ ។
អានបន្ត -
សាលក្រមអយុត្តិធម៌ ចំពោះអ្នកតំណាងសហគមន៍ វត្តបូព៌
អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ សូមសំដែងនូវសេចក្តីខកចិត្ត ដោយសារតែ នៅសប្តាហ៍នេះអ្នកតំណាងសហគមន៍ម្នាក់ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ពីបទពាក់ព័ន្ធនឹងជំលោះដីធ្លីមួយយូរមកហើយ នៅខេត្តសៀមរាប ។
អានបន្ត -
ការធ្វើទុក្ខទោសដោយបំពានច្បាប់ ទៅលើក្រុមអ្នកតវ៉ាដីធ្លីនៅភ្នំពេញ
អង្គការលីកាដូ សូមសំដែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះអាជ្ញាធរក្រុងភ្នំពេញដែលបានចាប់បង្ខំនិងបញ្ជូនក្រុមអ្នកតវ៉ាដីធ្លីពីខេត្តស្វាយរៀងចេញពីភ្នំពេញកាលពីយប់មិញ ។ ទង្វើបែបនេះមិនអាចទទួលយកបានឡើយ និងជាការរំលោភបំពានដោយឥតលាក់លៀម ទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិក្នុងការជួបជុំគ្នា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
អានបន្ត -
ការកាត់សេចក្តីអយុត្តិធម៌របស់សាលាដំបូងក្រុងភ្នំពេញ ក្នុងករណីវរសេនីយឯកកងយុទ្ធពលខេមរភូមិន្ទម្នាក់
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមសំដែងនូវសេចក្តីខកចិត្ត ដោយសារតែតុលាការក្រុងភ្នំពេញ នៅថ្ងៃនេះ បានធ្វើការកាត់សេចក្តីករណីរបស់កងយុទ្ធពលខេមរភូមិន្ទម្នាក់ លោកវរៈសេនីយ៍ ឈ ដារ៉ាឲ្យជាប់ទោសកំរិតស្រាលក្នុងពន្ធនាគារ ។ លោក ឈ ដារ៉ា ដែលត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតនោះត្រូវបានសេចក្តីសំរេចជាធរមានរបស់តុលាការ នឹងអនុញ្ញាតឲ្យចាកចេញពីពន្ធនាគារដោយគ្មានទោស ។
អានបន្ត -
អ្នកតំណាងសហគមន៍ដីក្រហមស្ថិតក្រោមការគំរាមកំហែងចាប់ខ្លួន
អង្គការលីកាដូព្រួយបារម្ភថា នគរបាលទីក្រុងភ្នំពេញអាចស្វែងរកដើម្បីចាប់ខ្លួនអ្នកតំណាងនៃសហគមន៍ដីក្រហមម្នាក់តាមបទចោទប្រកាន់មិនសមហេតុផលពីបទលួច ឬបំផ្លាញទូរស័ព្ទដៃមួយគ្រឿង។ អ្នកតំណាងសហគមន៍ជាស្រ្តីម្នាក់នោះគឺជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុមួយជាមួយសន្តិសុខក្រុមហ៊ុនសេវេនអិនជី អំឡុងពេលសន្និសិទសារព័ត៌មាន ដែលធ្វើឡើងដោយសហគមន៍ដីក្រហមនាព្រឹកម៉ិញនេះ។ សន្តិសុខនោះបានចូលទៅជិតស្ត្រីដែលកំពុងឈរចម្ងាយប៉ុន្មានម៉ែត្រពីសន្និសិទសារព័ត៌មាន ហើយប៉ុនប៉ងយកទូរស័ព្ទដៃមកថតរូបរបស់គាត់។ ស្ត្រីនោះបានគៀសដៃសន្តិសុខចេញដោយព្យាយាមរារាំងគាត់មិនឲ្យថតរូប ហើយទូរស័ព្ទក៏បានជ្រុះធ្លាក់។ បន្ទាប់មកសន្តិសុខរូបនោះក៏បានចាកចេញពីកន្លែងនោះដោយមិនបានរើសយកទូរស័ព្ទរបស់គាត់ផងទេ និងបានប្តឹងដល់ប៉ូលីសនៅតំបន់នោះថា ស្ត្រីបានលួចយកទូរស័ព្ទរបស់គាត់។ ទូរស័ព្ទនោះត្រូវបានប្រគល់ឲ្យប៉ូលីសដោយសមាជិកសហគមន៍នៅពេលក្រោយមក។
អានបន្ត -
កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ
នាថ្ងៃទី២១សីហា២០០៧ នៅម៉ោង៦ព្រឹកអ្នកជំនួញដែលមានទ្រព្យស្តុកស្តម្ភនិងមានទំនាក់ទំនងល្អក្នុងសង្គមម្នាក់ឈ្មោះអោម ឆាយដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យជួញដូរគ្រឿងញៀនត្រូវបានគេរកឃើញដេកស្លាប់ផ្ងាពោះខាងក្រោមរានហាលនៃការិយាល័យនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្នុងទីក្រុងភ្នំពេញ។ ប៉ូលីសបានឲ្យដឹងភ្លាមៗថា ជនជាប់ចោទបានធ្វើអត្តឃាតដោយលោតចុះតាមបង្អួចជាន់ទីមួយ នៅពេលគាត់ចូលបង្គន់។
អានបន្ត