-
Global Witness គេត្រូវតែផ្តល់សិទ្ធិដើម្បីបន្តអាណត្តិរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើកិច្ចសម្ភាសន៍ជាមួយជនរងគ្រោះនៅក្នុងឧប្បត្តិហេតុថ្ងៃទី៥ ខែធ្នូ រវាងអ្នកតំណាងសហគមន៍សម្បទានព្រៃឈើមកពីខេត្តនានា និងមន្ត្រីនគរបាលនៅពីមុខការិយាល័យនាយកដ្ឋានព្រៃឈើ និងការពារសត្វព្រៃ។
អានបន្ត -
CHRAC អញ្ជើញអ្នកគាំទ្រសិទ្ធិមនុស្សឲ្យចូលរួមក្នុងការកាត់ក្តីលោក សំ ប៊ិត
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨សូមគោរពអញ្ជើញអ្នកគាំទ្រសិទ្ធិមនុស្សទាំងអស់ឲ្យចូលរួមក្នុងការកាត់ក្តីលោក សំ ប៊ិត ជាអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដើម្បីគាំទ្រដល់អ្នក ដែលមានសាច់ញាតិសន្តានបានស្លាប់ តាមការចោទប្រកាន់ថា លោក សំ ប៊ិតជាអ្នកបញ្ជា។ ការកាត់ទោសនឹងត្រូវធ្វើឡើងនៅក្នុងតុលាការក្រុងភ្នំពេញវេលាម៉ោង៧:៣០នាទីព្រឹក។
អានបន្ត -
បញ្ឈប់អំពើហិង្សាលើស្ត្រី ̶ ការដង្ហែជាក្បួនតាមផ្លូវនៅទីក្រុងភ្នំពេញ
ការដង្ហែជាក្បួន ដែលរៀបចំឡើងដោយគណកម្មាធិការស្ត្រីកម្ពុជា(CAMBOW) គឺជាផ្នែកមួយនៃយុទ្ធនាការសកម្មជន១៦ថ្ងៃប្រឆាំងអំពើហិង្សាលើយេនឌ័រ។ យុទ្ធនាការ១៦ថ្ងៃនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោកនៅចន្លោះថ្ងៃទី២៥ ខែវិច្ឆិកា ជាទិវាអន្តរជាតិប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងថ្ងៃទី១០ ខែធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ក្នុងរយៈពេល១៦ថ្ងៃត្រូវបានលើកឡើងនូវកាលបរិច្ឆេទសំខាន់ៗដទៃទៀតរួមមាន ថ្ងៃទី១ ខែធ្នូ ជាទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ និងថ្ងៃទី៦ ខែធ្នូ ជាកំណត់សម្គាល់ខួបនៃការសម្លាប់រង្គាលនៅម៉ុនទ្រៀល(Montreal)ផងដែរ។
អានបន្ត -
គណកម្មាធិការស្ត្រីកម្ពុជាជំទាស់ចំពោះមាត្រានៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ
យោងទៅតាមគណកម្មាធិការស្ត្រីកម្ពុជា (CAMBOW)ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣៣ ដែលធ្វើការដើម្បីបុព្វហេតុស្ត្រីនៅកម្ពុជាបានឲ្យដឹងថា ឃ្លាមួយនៅក្នុងសេចក្តីព្រាងច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ ដែលអនុញ្ញាតឲ្យស្វាមីរំលោភលើភរិយារបស់ខ្លួន ដោយមិនមានទោស គេគួរតែលុបចោល។
អានបន្ត -
សារព័ត៌មានមនសិការខ្មែរគេត្រូវតែផ្តល់សិទ្ធិដើម្បីឲ្យបោះពុម្ព
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨មានការសោកស្តាយយ៉ាងខ្លាំងដែលថា លិខិតមួយដែលចេញដោយក្រសួងព័ត៌មានលេខ៥៣២/០២ ចុះថ្ងៃទី០១/០៨/០២ បានបង្គាប់ឲ្យសារព័ត៌មានមនសិការខ្មែរផ្អាកការបោះពុម្ពរបស់ខ្លួនជាបណ្តោះអាសន្នរយៈពេល៣០ថ្ងៃ បន្ទាប់ពីសារព័ត៌មាននេះបានបោះពុម្ពនូវអត្ថបទមួយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០១ ដែលមានចំណងជើងថា "ដោយខ្លាចអាយ៉ងយួន ហ្វ៊ុន ស៊ិនប៉ិច កំពុងតែចង់អារសាច់ខ្លួនឲ្យក្រពើស៊ី"។
អានបន្ត -
អាជ្ញាធរត្រូវតែគោរពសិទ្ធិរបស់អ្នកសារព័ត៌មានដើម្បីផ្តល់នូវប្រភពព័ត៌មានរបស់ពួកគេ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៨ព្រួយបារម្ភចំពោះការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបាននូវព័ត៌មាន សិទ្ធិរបស់អ្នកសារព័ត៌មាន និងតម្លាភាពរបស់រដ្ឋាភិបាល បន្ទាប់ពីទទួលបាននូវព័ត៌មានថា អ្នកសារព័ត៌មានមនសិការខ្មែរត្រូវបានចាប់ និងគំរាមកំហែងយកប្រភពឯកសារព័ត៌មាន។
អានបន្ត -
កម្ពុជា៖ ជនរងគ្រោះពីការជួញដូរវ័យក្មេងៗ ត្រូវគេចាត់ជាជនល្មើស
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា ក្មេងស្រីជនជាតិវៀតណាមចំនួន១៤នាក់ ដែលនិយាយដោយងាយៗថាជាជនរងគ្រោះនៃការជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរកម្ពុជា បន្ទាប់ពីពួកគេត្រូវបានសង្គ្រោះ ពីផ្ទះបនមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
អានបន្ត -
កម្ពុជា៖ សូមកាត់ទោសជនដៃដល់ ដែលប្រព្រឹត្តអំពើហិង្សានយោបាយ
(ញូវ យ៉ក) អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលចេញក្នុងថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដើម្បីធ្វើការស៊ើបអង្កេត និងកាត់ទោសជនដៃដល់ ដែលប្រព្រឹត្តអំពើហិង្សាផ្នែកនយោបាយ អំឡុងពេលបោះឆ្នោតឃុំសង្កាត់ ប្រារព្ធនៅខែកុម្ភៈ២០០២។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបន្ថែមទៀតថា វិធានការ ដើម្បីបញ្ចប់និទណ្ឌភាព គួរជាការដាក់លក្ខខណ្ឌទុកមុនសម្រាប់ជាជំនួយដល់ការរៀបចំបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំក្រោយ។
អានបន្ត