-
របាយការណ៍ស្តីពីភាពក្រីក្រនៅតាមជនបទឆ្នាំ២០១១
របាយការណ៍នេះគឺជាសមទ្ធិផលរបស់បុគ្គលិកនៃមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ(IFAD)ហើយលទ្ធផលនៃការរកឃើញនិងការសន្និដ្ឋានផ្សេងៗ ដែលបានបង្ហាញនៅទីនេះមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋជាសមាជិក ឬក៏ទស្សនៈរបស់អ្នកតំណាងក្នុងក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋទាំងនោះឡើយ។អង្គការIFADមិនធានាពីភាពត្រឹមត្រូវនៃទិន្នន័យដែលបានដាក់បញ្ចូលក្នុងការងារនេះទេ។រាល់ការសន្មតដែលបានប្រើនិងការបង្ហាញសំភារៈក្នុងការបោះពុម្ភផ្សាយនេះមិនបញ្ជាក់ពីទស្សនៈណាមួយរបស់ IFAD នោះទេ មិនថាតែផ្នែកដែលជាប់ទាក់ទងទៅនឹងស្ថានភាពច្បាប់របស់ប្រទេស ដែនដី ទីក្រុង ឬតំបន់ណាមួយ ឬអាជ្ញាធររបស់វា ឬក៏ជាប់ទាក់ទងនឹងការកំណត់ព្រំដែន ឬខណ្ឌសីមាក៏ដោយ។ ការចាត់ទុកថាប្រទេសមួយជាប្រទេសអភិវឌ្ឍន៍ និងប្រទេសមួយជាប្រទេសកំពុងអភិវឌ្ឍន៍ គឺមានគោលបំណងសំរាប់ភាពងាយស្រួលនៃការធ្វើស្ថិតិហើយវាមិនបង្ហាញពីភាពចាំបាច់នៃការវិនិច្ឆ័យថាតើប្រទេសមួយបានធ្វើការអភិវឌ្ឍន៍ដល់ដំណាក់កាលណានោះទេ។
អានបន្ត -
របាយការណ៍ពិភពលោក ឆ្នាំ២០១១៖ ប្រទេសកម្ពុជា
រដ្ឋាភិបាលបានបង្កើនការគាបសង្កត់លើសេរីភាពសម្តែងមតិ,សេរីភាពក្នុងការជួបប្រជុំ និងខាងសមាគម ក្នុងឆ្នាំ២០១០ ដោយធ្វើឲ្យលំហសម្រាប់កិច្ចប្រតិបត្តិការរបស់សង្គមស៊ីវិលកាន់តែរួមតូច។
អានបន្ត -
របាយការណ៍ទិន្នន័យស្តីពី ការរំលោភសេពសន្ថវៈការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្ម ផ្លូវភេទនៅកម្ពុជា
របាយការណ៍នេះគឺជាសមិទ្ធិផលនៃគម្រោងស្ថិតិរួមរបស់អង្គការមិនមែនរដ្ឋាភិបាល ៖ ទិន្នន័យ ស្តីពីការជួញដូរផ្លូវភេទ ការធ្វើអាជីវកម្មផ្លូវភេទ និងការរំលោភសេពសន្ថវៈនៅកម្ពុជា ដែល អនុញ្ញាតដោយអ៊ិកផាតកម្ពុជា ក្រោមកិច្ចសហការជាមួយ សម្ព័នអង្គការកូសេកាំ សម្ព័នមិនមែន រដ្ឋាភិបាលដើម្បីសិទ្ធិកុមារ សម្ព័នអង្គការមិនមែនរដ្ឋាបាល ប្រឆាំងការជួញដូរកុមារនៅកម្ពុជា និង អង្គការកុមារឆ្លាតកម្ពុជា។
អានបន្ត -
ការប្រឆាំងនឹងអំពើហឹង្សាដោយទឹកអាស៊ីដក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា និងកម្ពុជា
របាយការណ៍នេះត្រូវបានបង្កើតឡើងដោយរលូនអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រដោយសប្បុរសពីសំណាក់អង្គការមូលនិធិអេវ៉នដើម្បីស្ត្រី។ របាយការណ៍នេះជាលទ្ធផល ដែលកើតចេញពីការស្រាវជ្រាវរបស់មហាវិទ្យាល័យ និងបុគ្គលិកនៃមជ្ឈមណ្ឌលដើម្បីស្រ្តី និងយុត្តិធម៌សាកលអេវ៉ន ក្រុមនិស្សិតមកពីគ្លីនិកសិទ្ធិមនុស្សអន្តរជាតិនៃមហាវិទ្យាល័យច្បាប់ខនណែល និងសមាជិកជាច្រើនរូបទៀតនៃគណៈកម្មាធិការស្ដីពីសិទ្ធិមនុស្សអន្តរជាតិនៃគណៈមេធាវីទីក្រុងញូវយ៉ក ហើយរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីគំនិតរបស់សមាជិកម្នាក់ៗនៃគណកម្មាធិការដឹកនាំរបស់មជ្ឈមណ្ឌលដើម្បីស្ត្រីនិងយុត្តិធ៌មសកលអេវ៉ន មូលនិធិអេវ៉ន ឬក៏របស់សាជីវកម្មអេវ៉នឡើយ។
អានបន្ត -
ស្ថានភាពព្រៃឈើពិភពលោក
របាយការណ៍ស្តីពីស្ថានភាពព្រៃឈើក្នុងពិភពលោកទាក់ទងនឹ ស្ថានភាពព្រៃឈើ គោលនយោបាយចំបងនាពេលបច្ចុប្បន្ននិងការអភិវឌ្ឍន៍ស្ថាប័ននិងបញ្ហាគន្លឹះៗដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ។របាយការណ៍នេះនឹងធ្វើឲ្យមានព័ត៌មានថ្មីៗ ជឿទុកចិត្តបាន និង ជាប់ពាក់ព័ន្ធនឹងគោល នយោបាយដែលសំរួលដល់ការពិភាក្សានិងធ្វើការសំរេចចិត្តនានាទាក់ទងនឹងព្រៃឈើពិភពលោក។
អានបន្ត -
ប្រព័ន្ធផ្សព្វផ្សាយសង្គម និងនយោបាយ
ប្រព័ន្ធផ្សព្វផ្សាយសង្គម និងនយោបាយ គឺជាការប្រមូលផ្តុំឯកសារនៃតែងសេចក្តី និងការសិក្សាចំនួន១៣ ដែលបង្ហាញថា តួនាទី ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺកំពុងដើរតួនៅក្នុងទំនាក់ទំនង នយោបាយ នៅអាស៊ី។
អានបន្ត -
ការព្រួយបារម្ភជាចម្បង និងអនុសាសន៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទាក់ទងនឹងសេចក្តីច្បាប់ស្តីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ការវិភាគនេះរៀបរៀងដោយមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (“ម.ស.ម.ក”) ដែលជាអង្គការ មិនមែនរដ្ឋាភិបាល ឯករាជ្យ មិនពាក់ព័ន្ធនឹងនយោបាយ ធ្វើការដើម្បីលើកស្ទួយការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។ គោលបំណងនៃការវិភាគនេះគឺដើម្បីប្រើប្រាស់នូវវិធីសាស្រ្តគោល ដើម្បីបង្ហាញពីចំណុចព្រួយបារម្ភ និងអនុសាសន៍របស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាទាក់ទិននឹងសេចក្តីច្បាប់ស្តីពីសមាគម និងអង្គការសង្គមស៊ីវិល(“ច្បាប់”)។ អត្ថបទវិភាគនេះត្រូវបានចងក្រងឡើងសម្រាប់បណ្តាក្រុមការងារធ្វើការត្រួតពិនិត្យ និងពិភាក្សា។ ការវិភាគលម្អិតតាមមាត្រានិមួយៗនឹងត្រូវរៀបរៀងឡើងនាដើមខែមករា។ ការវិភាគនេះធ្វើឡើងដោយយោងទៅតាមសេចក្តីព្រាងច្បាប់ចែកចាយដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០។
អានបន្ត -
សេរីភាពខាងបញ្ជេញមតិនៅកម្ពុជាៈ ប្រជាធិបតេយ្យបំភាន់ភ្នែក
ក្នុងរយៈពេល៦ខែដែលបានរៀបរាប់ក្នុងរបាយការណ៍នេះ អង្គការលីកាដូបានចងក្រងឯកសារ ជិត៥០ករណីដែលពាក់ព័ន្ធនឹងការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។ករណីទាំងនេះអនុលោមតាមគំរូដូចៗគ្នានិងភាពស្រដៀងគ្នារបស់ករណីទាំងនោះ មិនមែនជារឿងចៃដន្យទេ។ករណីទាំងនេះ បាននឹងកំពុងបង្ហាញអំពីការបង្ក្រាបជាប្រព័ន្ធលើសេរីភាពបញ្ចេញមតិ។
អានបន្ត