-
របាយការណ៍សម្រង់ទិន្នន័យស្ថិតិរួម របស់អង្គការក្រៅរដ្ឋាភិបាល ស្តីអំពីការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០១០
របាយការណ៍នេះ គឺជាលទ្ធផលនៃទិន្នន័យ ដែលប្រមូលបានជាផ្នែកនៃគម្រោងស្ថិតិរួមរបស់អង្គការក្រៅរដ្ឋាភិបាលចំនួន៣៩អង្គការ និងផ្ទៀងផ្ទាត់រៀបចំ ដោយ ECPAT Cambodia ចាប់តាំងពីខែមករា ដល់ខែធ្នូឆ្នាំ២០១០។ របាយការណ៍នេះ មិនចង់បរិយាយពីទំហំនៃការជួញដូរ និងការរំលោភផ្លូវភេទនៅកម្ពុជាយ៉ាងណានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះអាចផ្តល់ នូវការយល់ដឹងគួរឲ្យចាប់អារម្មណ៍ ចំពោះទម្រង់នៃជនរងគ្រោះនិងនិន្នាការ ចំពោះពេលវេលា ដែលអាចត្រូវបានគេប្រើសម្រាប់ការគាំទ្រ និងផ្តល់ជាគោលនយោបាយ និងការអនុវត្តន៍។ ជាសរុប មានជនរងគ្រោះនៃការជួញដូរផ្លូវភេទចំនួន៣៩នាក់ និងជនរងគ្រោះនៃការរំលោភផ្លូវភេទចំនួន៥៣៩នាក់ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលចូលរូម រាយការណ៍មក ក្នុងឆ្នាំ២០១០។ ជនរងគ្រោះនៃករណីដែលសង្ស័យថាពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទចំនួន៤៣នាក់បន្ថែមទៀត ត្រូវបានគេចង្អុលបង្ហាញ ប៉ុន្តែដោយសារពួកគេមិនបានបំពេញតាមលក្ខណវិនិច្ឆ័យ នៃការវាយតម្លៃរបស់ ECPAT នោះ ជនរងគ្រោះទាំងនោះត្រូវបានបញ្ចូលទៅផ្នែកដោយឡែក ចំពោះការកេងប្រវ័ញ្ចផ្លូវភេទ។
អានបន្ត -
និន្នាការនៃភាពមានការងារធ្វើសម្រាប់យុវជន
របាយការណ៍បានបង្ហាញពីនិន្នាការចុងក្រោយគេបង្អស់នៃទីផ្សារការងារក្នុងតំបន់ និងជាសាកល និងផលប៉ះពាល់ដល់យុវជនជុំវិញពិភពលោកពីវីបត្តិសេដ្ឋកិច្ច។ នៅក្នុងប្រទេស ដែលសេដ្ឋកិច្ចមានការអភិវឌ្ឍន៍វិបត្តិនេះបានបន្សល់ទុកនូវអត្រាអត់ការងារធ្វើយ៉ាងខ្ពស់បំផុត។
អានបន្ត -
របាយការណ៍ស្តីពីសវនាការករណីជួញដូរមនុស្សនៅកម្ពុជា
តាមរយៈការវិភាគទៅលើទិន្នន័យដែលប្រមូលបាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកំណត់ចំណុចមួយចំនួនដែលអាចចូលរួមចំណែកដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដើម្បីជំរុញអោយចំនួននៃការកាត់ទោសជនល្មើសករណីជួញដូរមនុស្សកើនឡើង ក៏ដូចជាជួយកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាទូទៅ។
អានបន្ត -
ខុសពីគន្លងច្បាប់
នៅក្នុងប្រទេសកម្ពុជាការរំលោភសិទ្ធិទៅលើអ្នករកស៊ីផ្លូវភេទភាគច្រើនប្រព្រឹត្តឡើងដោយមន្ត្រីការពារច្បាប់។ មានតែអ្នករកស៊ីផ្លូវភេទទេ ដែលដឹងច្បាស់។ ស្ត្រី និងក្មេងស្រី ដែលទាក់ទងនឹងការរកស៊ីផ្លូវភេទត្រូវប្រឈមមុខនឹងការវាយដំ ការរំលោភ ការគំរាមគំហែង ការចាប់ខ្លួន និងឃុំខ្លួនមិនស្របច្បាប់ ការបង្ខំឲ្យធ្វើការ និងអំពើអមនុស្សធម៌ជាច្រើនទៀត ដែលប្រព្រឹត្តដោយនគរបាល អ្នកយាមសួនសាធារណៈ មន្ត្រីរដ្ឋាភិបាល និងបុគ្គលិក ដែលធ្វើការនៅការិយាល័យ និងមណ្ឌល ដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុវជន និងនីតិសម្បទា។
អានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់ការទទួលខុសត្រូវឲ្យអំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។
អានបន្ត -
ការវិភាគនៃភាពយុត្តិធម៌របស់តុលាការនៅក្នុងការចេញសាលក្រមចំពោះអ្នកស្រី មូរ សុខហួរ
ការវិភាគនៃភាពយុត្តិធម៌របស់តុលាការនៅក្នុងការចេញសាលក្រមចំពោះអ្នកស្រី មួរ សុខហួររបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះបានបកស្រាយពីការវិភាគនៃការកាត់ក្តី និងបដិសេធសាលក្រមរបស់លោកស្រី មូរ សុខហួរ ពីបទបរិហារកេរ្តិ៍។ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានបដិសេធបណ្តឹងសារទុក្ខប្រឆាំងនឹងសាលក្រម ដែលចេញដោយតុលាការក្រុងភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩ និងតម្កល់សាលក្រមនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩។
អានបន្ត -
ភាពចង្អៀតណែនរបស់អ្នកទោសនៅកម្ពុជា និងក្តីស្រមៃនៃមណ្ឌលអប់រំកែប្រែទី ៤
ជាមួយគ្នានេះ មណ្ឌលអប់រំកែប្រែទី ៤ គឺពុំអាចនឹងដោះស្រាយបញ្ហាចង្អៀតណែននេះបានទេ ដូច្នេះការរិះរកវិធីដោះស្រាយផ្សេងពីនេះទៀត គឺជាការចាំបាច់ ។ របាយការណ៍សង្ខេបនេះ នឹង បង្ហាញនូវវិធីសាស្ត្រផ្សេងៗមួយចំនួន ដែលសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាខាងលើនេះបាន។
អានបន្ត -
ការជ្រៀតជ្រែតរបស់នយោបាយនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
របាយការណ៍នេះបានផ្តោតទៅលើឯករាជ្យក្នុងការកាត់ក្តីខ្មែរក្រហម និងការគំរាមគំហែងរបស់នយោបាយ ដែលបានជ្រៀតជ្រែកទៅក្នុងតុលាការ។ ឥឡូវតុលាការនេះបានបញ្ចប់ករណីទី១ ហើយកំពុងតែរៀបចំកាត់ក្តីបន្ត និងករណីដទៃទៀតវាគឺជាការចាំបាច់ណាស់ក្នុងការយល់ពីអំណាច ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាអាចប្រើដើម្បីទទួលបានឯករាជ្យភាព។
អានបន្ត -
របាយកាណ៍ស្តីពីការជួញដូរមនុស្ស (ការបោះពុម្ភលើកទី ១០)
របាយការណ៍នៃការជួញដូរមនុស្សឆ្នាំ២០១០បោះពុម្ភផ្សាយឡើងដើម្បីអបអរខួប១០ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងទាសភាព។ នៅក្នុងឆ្នាំ២០១០ សហរដ្ឋអាមេរិចបានអនុម័តច្បាប់ការពារជនរងគ្រោះពីការជូញដូរ ហើយសហរដ្ឋអាមេរិចក៏បានអនុម័តពិធីការដើម្បីការពារ ទប់ស្កាត់ និងដាក់ទោសក្នុងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ដែលត្រូវបានគេទទួលស្គាល់ថាជាពិធីការប៉ាឡឺម៉ូ (Palermo Protocol)។ ចាប់តាំងពីពេលនោះមកពិភពលោកបានបោះជំហានប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
អានបន្ត -
តើការកាត់ក្តី ឌុច ជាកត្តាលីករសម្រាប់ការផ្លាស់ប្តូរតុលាការនៅកម្ពុជាឬ?
នៅក្នុងការកាត់ក្តីរបស់គាត់ក្រោមតុលាការកូនកាត់អន្តរជាតិ សមាជិកខ្មែរក្រហមដ៏ល្បីម្នាក់ឈ្មោះ កាំង ហ្កេអ៊ាវ ហៅ ឌុច យល់ព្រមទទួលខុសត្រូវចំពោះជីវិតមនុស្សច្រើនជាង១២០០០នាក់រវាងឆ្នាំ ១៩៧៥ដល់១៩៧៩។
អានបន្ត -
ការវិភាគផ្លូវច្បាប់លើក្តីរវាងព្រះរាជាណាចក្រកម្ពុជា និងលោកស្រី មួរ សុខហួរ
វត្ថុបំណងនៃឯកសារនេះគឺផ្តល់នូវការវិភាគទៅលើអង្គហេតុ និងអង្គច្បាប់ទាក់ទងនឹងបណ្តឹងឧទ្ធរណ៍របស់លោកស្រី មួរ សុហួរ (ដែលជា«អ្នកប្តឹង») ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៩។
អានបន្ត