• ការ​បំ​បិទ​សិទ្ធិ​ផ្ស​ព្វ​ផ្សាយ​តាម​រលក​អាកាស​

    ការ​បំ​បិទ​សិទ្ធិ​ផ្ស​ព្វ​ផ្សាយ​តាម​រលក​អាកាស​

    ការ​បំ​បិទ​សិទ្ធិ​ផ្សព្វ​ផ្សាយ​របស់​ប៉ុស្តិ៍​វិទ្យុ​មួយ​ចំនួន​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ថ្មី​ៗ​នេះ​ បង្ហាញ​ជា​ឧ​ទា​ហរណ៍​ អំពី​ការ​បេ្តជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ("​រ.ដ.ក")​ ក្នុង​គោល​បំណង​រារាំង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ដាក់​កម្រិត​លើ​សេរី​ភាព​ខាង​ព័​ត៌​មាន​ និង​ការ​បញ្ចេញ​មតិ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ("​កម្ពុជា​")​ ដើម្បី​រក្សា​ការ​គាំ​ទ្រ​សន្លឹក​ឆ្នោត​ និង​ផ្នែក​នយោបាយ​ ។​ រ.ដ.ក​​ បាន​បង្ហាញ​ថា​ដំ​ណើរ​ការ​នេះ​នឹង​ត្រូវ​បាន​អនុវ​ត្តន៍​ម្តង​ទៀត​នៅ​ពេល​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣​ ។​

    អានបន្ត
  • ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ឃុំ​ សង្កាត់​

    ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ឃុំ​ សង្កាត់​

    មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.​ស.​ម.ក)​ បាន​ចាត់​ចំណាត់​ថ្នាក់​ពណ៌​ក្រហម​សម្រាប់​ នេះ​ ។​ ច្បាប់​នេះ​បាន​ផ្តល់​តួ​នាទី​ដែល​មាន​អំណាច​លើ​ស​លុប​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ (​ក.​ម.​ផ)​ ដែល​ប៉ះ​ពាល់​ដល់​បទ​ប្បញ្ញត្តិ​វិជ្ជ​មាន​មួយ​ចំនួន​ ដោយ​សារ​តែ​តួនាទី​របស់​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ (ក្រុម​ប្រឹក្សា​)​ ក្នុង​​នាម​ជា​អ្នក​តំ​ណាង​របស់​ប្រជា​ពល​រដ្ឋ​មាន​ការ​លំបាក​ក្នុង​ការ​សម្រុះ​សម្រួល​ជា​មួយ​នឹង​តួនាទី​របស់​ក្រុម​ប្រឹក្សា​ដែល​ជា​ភ្នាក់​ងារ​របស់​រដ្ឋ​ ដោយ​តួនាទី​ដំបូង​គឺ​តំណាង​ឲ្យ​​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ ហើយ​តួនាទី​បន្ទាប់​តំ​ណាង​ឲ្យ​ផល​ប្រយោជន៍​របស់​រដ្ឋ​ និង​គណ​បក្ស​កាន់​អំណាច​ ។​ វិ​មជ្ឈ​ការ​គឺ​ជា​វត្ថុ​បំណង​ដ៍​ប្រពៃ​មួយ​ ប្រសិន​បើ​វា​ផ្ទេរ​អំ​ណាច​ទៅ​ឲ្យ​ប្រជាពល​រដ្ឋ​ទូ​ទៅ​ ។​ ច្បាប់​នេះ​បរាជ័យ​បើ​ធៀប​ទៅ​នឹង​វត្ថុ​បំ​ណង​សំខាន់​នេះ​ ។

    អានបន្ត
  • គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គ.ជ.ប

    គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គ.ជ.ប

    ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ដែល​មាន​សម្ថកិច្ច​ អព្យាក្រិត​ និង​ឯក​រាជ្យ​ ហើយ​មាន​សម្ថភាព​ដោះ​ស្រាយ​បណ្តឹង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​​ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់អ្នក​បោះ​ឆ្នោត​លើ​នី​តិ​បោះ​ឆ្នោត​ ។​ ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ បញ្ហា​ពាក់​ព័ន្ធ​នឹង​រចនា​សម្ព័ន្ធ​ ឯករាជ្យ​ភាព​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គ.ជ.ប​ បាន​ចោទ​ជា​សំណួរ​ទាក់​ទង​នឹង​លទ្ធភាព​របស់​គ.ជ​.ប ក្នុង​តួ​នាទី​ជា​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​មួយ​ដែល​ជាក់​លាក់​ និង​ប្រកប​ដោយ​យុត្តិធម៌​ ។

    អានបន្ត
  • សោដនាដ​កម្ម​នៅ​បុ​រី​កី​ឡា​នៅ​តែ​បន្ត​កើត​មាន​

    សោដនាដ​កម្ម​នៅ​បុ​រី​កី​ឡា​នៅ​តែ​បន្ត​កើត​មាន​

    ករណី​កើត​នៅ​បុរី​កីឡា​ គឺ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ("​កម្ពុជា"​)​ ដែល​ប​ង្ហាញ​ថា​ ការ​មិន​​អើពើ​ទាល់​តែ​សោះ​ចំ​ពោះ​សហគមន៍​ក្រី​ក្រ​ ពី​សំណាក់​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​អ្នក​មាន​អំណាច​ បាន​បង្ក​ទុក្ខ​លំបាក​វេទនា​ និង​អន្តរាយ​កាន់​តែ​ខ្លាំង​ឡើង​ដល់​ប្រជាពល​រដ្ឋ​ ដែល​សិទ្ធិ​របស់​ពួក​គេ​មិន​ត្រូវ​បាន​គោរព​ និង​ងការពារ​ឡើយ ។

    អានបន្ត
  • គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​

    គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​

    មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​ ("​ម.ស.ម.ក​")​ ធ្វើ​ចំណាត់​ថ្នាក់​ពណ៌​ក្រហម​ ចំពោះ​ផែន​ការ​ណែ​នាំ​ស្តី​ពី​ការ​ចាត់​តាំង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ ។​ បើ​ទោះ​បី​ជា​មាន​ភស្តុតាង​បញ្ជាក់​ថា​ គោល​នយោ​បាយ​នេះ​មាន​អា​នុភាព​ជា​វិជ្ជមាន​ក្នុង​ការ​កាត់​បន្ថយ​បទ​ល្មើស​ ហើយ​បង្កើន​សន្តិ​សុខ​ក្នុង​ឃុំ​/សង្កាត់​ក៍​ដោយ​ ប៉ុន្តែ​គោល​ការណ៍​នេះ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​លើ​​(១)​ លក្ខណៈ​គតិ​យុត្តិ​ និង​ទំនាក់​ទំ​នង​រវាង​គោល​នយោបាយ​នេះ ​ជា​មួយ​នឹង​បណ្តា​ច្បាប់​ និង​លិខិត​តុប​ករណ៍​គតិ​យុត្តិ​ផ្សេតៗ​ទៀត​ (២)​ ការ​ជាប់​ជំពាក់​ជំ​ពិន​នឹង​សិទ្ធិ​ពល​រដ្ឋ​ និង​សិទ្ធិ​នា​នា​ដែល​ធា​នា​ដោយ​​រដ្ឋ​ធម្ម​នុញ្ញ​ (៣) ការ​ត្រួត​ត្រា​ផ្នែក​នយោបាយ​លើ​សកម្ម​ភាព ​ប្រជា​ពល​រដ្ឋ​ថ្នាក់​មូល​ដ្ឋាន​ និង​(៤)​ ការ​កើន​ឡើង​នៃ​ឱ​កាស​ពុក​រលួយ​ ។​

    អានបន្ត
  • សេរីភាព​​រួច​​ផុត​​ពី​​អំពើ​​រើស​​អើ​ង​​ អ្នក​​ស្រ​ឡាញ់​​ភេទ​​ដូច​​គ្នា​

    សេរីភាព​​រួច​​ផុត​​ពី​​អំពើ​​រើស​​អើ​ង​​ អ្នក​​ស្រ​ឡាញ់​​ភេទ​​ដូច​​គ្នា​

    ខណៈ​​ពេល​​ដែល​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​ ("កម្ពុជា")​ មិន​​ទាន់​​បាន​​អនុម័ត​​ច្បាប់​​ប្រឆាំង​​នឹង​​អំ​ពើ​​រើស​​អើង​ សេ​រីភាព​​រួច​​ផុត​​ពី​អំ​ពើ​​រើស​អើង​​ត្រូវ​​បា​ន​​ការ​ពារ​​តាម​រយៈ​​ច្បាប់​​ជាតិ​ និង​​អន្តរ​ជាតិ​។ ​ទោះ​​បី​​ជា​​យ៉ាង​​ណា​​ក៏​​ដោយ​​ ស្រ្តី​​ស្រឡាញ់​​ស្រ្តី​ បុរស​​ស្រឡាញ់​​បរុស​​ អ្នក​​ស្រ​ឡាញ់​​ទាំង​​ពី​​ភេទ​​ និង​​អ្នក​​ប្តូរ​​ភេ​ទ​​ មិន​​ត្រូវ​​បាន​​កា​រ​ពា​រ​ជា​​ពិសេស​​នោះ​ឡើយ​​ ហើយ​​ជាក់​​ស្តែ​ង ពួក​​គេ​​កំ​​ពុង​​​ប្រ​ឈម​នឹង​​អំពើ​​រើស​អើ​ង​។​ ជា​ល​ទ្ធ​ផល​​ ពួក​គេ​​ត្រូវ​​បាន​​គេ​បោះ​​បង់​​ ដែល​​នេះ​​បង្ក​​​ជា​​របាំ​ង​​រា​រាំ​ង​​ពួក​​គេ​​មិន​​ឲ្យ​​ចូល​​រួម​​ក្នុង​​ការ​​អភិ​​វឌ្ឍន៍​​សេដ្ឋ​កិច្ច​​ និង​​សង្គម​​ ក្នុង​​ប្រទេស​​ ។​

    អានបន្ត
  • ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន

    ច្បាប់ស្តីពីសេរីភាពក្នុងការទទូលព័ត៌មាន

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(ម.ស.ម.ក) ចាត់​ចំណាត់​ថ្នាក់​ពណ៌​លឿង​ សម្រាប់​សេចក្តី​ស្នើ​ច្បា​ប់ ស្តី​ពី​​សេរីភាព​ក្នុង​ការ​ទទូល​ព័ត៌​មាន​​ (សេចក្តីស្នើច្បាប់) ដោយ​សារ​តែ​ច្បាប់​នេះ​មាន​បញ្ញាត្ត​វិជ្ជមាន​មួយ​ចំនួន ដែល​ជួយ​ជំរុញ​ដល់​សេរី​ភាព​ក្នុង​ការ​ទទូល​បាន​ព័ត៌​មាន​ ហើយ​​រួម​ជា​​មួយ​គ្នា​នេះ​ដែរ អ្វី​ដែល​សំខាន់​គឺ​ច្បាប់​នេះ​មាន​ចែង​ស្តី​ពី​ស្ថាប័ន​ឯក​រាជ្យ​ ដែល​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ អាច​ធ្វើ​ការ​ប្តឹង​ផ្តល់​ក្នុង​លក្ខ​ខណ្ឌ​ដែល​សិទ្ធិ​សេរី​ភាព​​ទទូល​បាន​ព័ត៌មាន​ត្រូវ​បាន​រំលោភ​បំពាន​។ ក៏​ប៉ុន្តែ​ សេចក្តី​ស្នើច្បាប់​នេះ ​នៅ​មាន​ចំណុច​មួយ​ចំនួន​​ដែល​ស្ថិត​នៅ​តម្រូវ​ឲ្យ​មាន​ការ​កែ​លម្អ​ ដូ​ចជា​ ខ្លឹមសារ​នៃច្បាប់​នេះ​ មួយ​ចំនួន​​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ដែល​អា​ច​បំពាន ​ឬបក​ស្រាយ​ក្នុង​ផ្លូវ​ដែល​អាច​បណ្តាល​ឲ្យ ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ទទូល​បានព័ត៌​មាន ​ក្នុង​ព្រះរាជា​ណាច​ក្រកម្ពុ​ជា​ (កម្ពុជា)។

    អានបន្ត
  • វិធាន​ការ​ដ៏​ឃោរ​ឃៅ ចំពោះ​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុង​ខេត្ត​រតនគីរី​

    វិធាន​ការ​ដ៏​ឃោរ​ឃៅ ចំពោះ​ជម្លោះ​ដី​ធ្លី​ នៅ​ក្នុង​ខេត្ត​រតនគីរី​

    ករណី​សិក្សា​នេះ​ជា​ឧទា​ហរណ៍​បង្ហាញ​ថា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ត្រូវ​បាន រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​ ដែល​ជា​ការ​រំលោភ​បំពាន​មួយ​ក្នុង​ចំណោម​ការ​រំលោភ​បំពាន​ជា​ច្រើន​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ("​កម្ពុជា"​)​ ហើយ​នេះ​ជា​ការ​បង្ហាញ​នូវ​អវត្ត​មាន​ទាំង​ស្រុង​នៃ​នី​តិរដ្ឋ​ កង្វះ​ខាត​នូវ​លទ្ធ​ភាព​ទទួល​បាន​នូវ​ដំណោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ បញ្ហា​និទណ្ឌ​ភាព​ដែល​រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​សហគម​ន៍​ឈាន​ទៅ​រក​វិធាន​ការ​ចុង​ក្រោយ​ដែល​ពួក​គេ​គ្មាន​ជម្រើស​ ដើម្បី​ការ​ពារ​សិទ្ធិ​របស់​ពួក​គេ​ និង​ដើម្បី​ស្វែង​រក​សំណង​ និង​ដំណោះស្រាយ​ ។

    អានបន្ត
  • សេរី​ភាព​ខាង​ព័ត៌​មាន​

    សេរី​ភាព​ខាង​ព័ត៌​មាន​

    សេរី​ភាព​ខាង​ព័ត៌​មានត្រូវ​បាន​គេ​ទទួល​ស្គាល់ជា​សាកល​ថា​ជា​សិទ្ធិ​មូល​ដ្ឋាន​របស់​មនុស្ស​ និង​ជា​គន្លឹះ​នៃ​លទ្ធិ​ប្រជា​ធិ​បតេយ្យ​ ។​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ (​"​រ.ដ.ក​"​)​ បាន​ប្រកាស​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដើម្បី​ផ្តល់​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ការ​ប្រើ​ប្រាស់​ព័ត៌មាន​ និង​ តម្រូវ​ការ​ព័ត៌មាន​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ ។​

    អានបន្ត
  • សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន

    សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ាន

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (“ម.​ស.ម.​ក”)​បាន​ធ្វើ​ចំណាត់​ថ្នាក់ពណ៌​លឿង​ចំពោះ សេចក្តី​ព្រាង​នៃ​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន ដែល​ត្រូវ​បាន​បែកធ្លាយ​៖ ទស្សនៈ​ជាមូល​ដ្ឋាននៃ​សេចក្តី​ប្រកាស​នេះ គឺ​មាន​លក្ខណៈ​ល្អប្រសើរ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី មាត្រា​មួយ​ចំនួន​នៃ​សេចក្តី​ប្រកាស​នេះ​មាន​លក្ខណៈ​ប្រឆាំង​គ្នា​នឹង​គោល​បំណង ដែល​បាន​លើក​ឡើង​ក្នុងការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ីអា​គ្នេយ៍ (“អាស៊ាន”) ។

    អានបន្ត
  • ស្ថាប័នជាតិសិទ្ធិមនុស្សនៃព្រឹទ្ធសភា

    ស្ថាប័នជាតិសិទ្ធិមនុស្សនៃព្រឹទ្ធសភា

    ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស ដែល​តំ​ណាង​ឲ្យ​យន្តការ​ដ៏​មាន​សក្តានុ​ពល​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​មនុស្ស​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ("កម្ពុជា") បាន​បរាជ័យ​ក្នុងការ​បង្ហាញ​ថា ស្ថាប័ន​ខ្លួន​មាន ស្វ័យ​ភាព​គ្រប់​គ្រាន់​ដើម្បី​ធ្វើឲ្យ​រាជរដ្ឋា​ភិបាល​កម្ពុជា ("រ.រ.ក")ធ្វើ​ការ​ពិចារណាចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នានា។​

    អានបន្ត
  • ទិន្ន័យ​សំខាន់​នៃការ​ស​ង្កេត​​​សវនា​ការ​

    ទិន្ន័យ​សំខាន់​នៃការ​ស​ង្កេត​​​សវនា​ការ​

    ខិត​ប័ណ្ណ​នេះ​បង្ហាញអំពីទិន្ន័យ​សំខាន់ៗ ដែល​ប្រមូល​បាន​ដោយ​គម្រោង​សង្កេត​ការណ៍​សវនាការ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(ម.ស.ម.ក) នៅ​ឯ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ក្នុងឆ្នាំ២០១១។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo