-
ក្រុមការងារសង្គមស៊ីវិលកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៦៧ ក្រោមប្រធានបទស្តីពី "លើកកម្ពស់សេរីភាពខាងការបញ្ចេញមតិ"
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នេះអង្គការសង្គមស៊ីវិលនៅកម្ពុជារៀបចំប្រារព្ធទិវាខួបលើកទី ៦៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស "ស.ស.ស.ម" ក្រោមប្រធានបទ "លើកកម្ពស់សេរីភាពខាការបញ្ចេញមតិ" នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ត -
អង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំនេះដោយសារមានការរឹតត្បិតជាងមុនអង្គការលីកាដូ បានសម្រេចផ្អាកការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅពន្ធនាគារជាលើកដំបូង ក្នុងរយៈពេ
ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៥ - អង្គការលីកាដូ មិនអាចប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិទៅតាមគម្រោងនៅពន្ធនាគារចំនួន ១៨ កន្លែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ បានឡើយ ដោយសារមានលក្ខខណ្ឌហាមឃាត់មួយចំនួនជាលាយលក្ខអក្សរពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
អានបន្ត -
ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនៅទូទាំងប្រទេស
ថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៥ - ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ យ៉ាងតិចណាស់នៅក្នុង ១៦ រាជធានីនិងខេត្ត នឹងប្រមូលផ្តុំគ្នាដើម្បីប្រារព្ធខួបលើកទី ៦៧ នៃទិវាសិទិ្ធមនុស្សអន្តរជាតិ ដែលនៅក្នុងនោះនឹងមានការប្រមូលផ្តុំគ្នាជាក្រុមធំមួយនៅក្នុងរាជធានីភ្នំពេញ។
អានបន្ត -
ការរួចខ្លួនពីវបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្្ធតុលាការកម្ពុជា
ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ - នៅថ្ងៃនេះ ដើម្បីប្រារព្ធកម្មវិធីយុទ្ធនាការពិភពលោករយៈពេល ១៦ថ្ងៃ ទប់ស្កាត់អំពើហិង្សាលើយេនឌ័រ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ អង្គការ លីកាដូ បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយដែលមានចំណងជើងថា៖“ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្ធតុលាការកម្ពុជា”។ របាយការណ៍នេះ បង្ហាញនូវភស្តុតាងនៃការមិនបានអនុវត្តឲ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការស៊ើបអង្កេត និងផ្តន្ទាទោសឲ្យបានត្រឹមត្រូវលើករណីជាច្រើននៃបទល្មើសរំលោភសេពសន្ថវៈ ដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ។ របាយការណ៍នេះ ផ្តល់នូវព័ត៌មានលំអិតនៃកំហុសឆ្គងជាច្រើនដែល មានលក្ខណៈជាប្រព័ន្ធ (អំពើពុករលួយ អាកប្បកិរិយារើសអើងលើស្ត្រី និងក្មេងស្រី ការបកស្រាយ ច្បាប់មិនត្រូវ និងកង្វះខាតធនធាននានា) ដែលរួមគ្នាធ្វើឲ្យជនល្មើសនៃអំពើរំលោភសេពសន្ថវៈត្រឹមតែ ទទួលរងទណ្ឌកម្មស្រាល ខ្លាំងប៉ុណ្ណោះ ឬអាចនឹងរួចពីការដាក់ទណ្ឌកម្មទាំងស្រុងថែមទៀតផង។
អានបន្ត -
ម.ស.ម.ក រៀបចំវេទិកាជួបជុំអ្នកប្រើប្រាស់អ៊ិនធឺណែត និងកិច្ចពិភាក្សាស្តីពី "អនាគតនៃសិទ្ធិបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា"
នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នឹងរៀបចំកិច្ចពិភាក្សាមួយស្តីពី អនាគតនៃសិទ្ធិបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ។ វាគ្មិនក្នុងកិច្ចពិភាក្សានឹងជជែកពិភាក្សាទៅលើគំនិតយោបល់និងទស្សនៈទាក់ទងទៅនឹងការព្រួយបារម្ភនានា ចំពោះសេរីភាពខាងការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ិនធឺណែត សុវត្ថិភាពនិងសន្តិសុខអ៊ិនធឺណែតនៅកម្ពុជា។ កិច្ចពិភាក្សានេះនឹងមានការអញ្ជើញចូលរួមពីអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត និងអ្នកសរសេរប្លុកល្បីៗដែលនឹងពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទិននឹងសិទ្ធិប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
អានបន្ត -
អង្គការសង្គមស៊ីវិល សូមថ្កោលទោសចំពោះការបង្ក្រាបទៅលើគណបក្សជំទាស់ និងបង្ហាញក្តីបារម្ភចំពោះការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ
យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះការ បង្ក្រាបធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល”) ទៅលើគណបក្សជំទាស់ ព្រមទាំងការត្រួតត្រាហួសហេតុទៅលើប្រព័ន្ធតុលាការពីសំណាក់រដ្ឋាភិបាលក្នុងគោលបំណងយាយីទៅលើគូបដិបក្ខរបស់ខ្លួន។
អានបន្ត -
សន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ស្តីពី ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ គណនេយ្យភាពសង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា
យើងជាសហគមន៍ និងអង្គការសង្គមស៊ីវិល មកពីខេត្តទាំងអស់ខាងលើនៅកម្ពុជាសូមធ្វើ ការកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញកំណែទម្រង់អភិបាលកិច្ចដីធ្លី និង ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ សន្និសីទ តស៊ូមតិថ្នាក់ជាតិប្រចាំឆ្នាំលើកទី៩ សូមលើកឡើងនូវបញ្ហាដែលជាការព្រួយបារម្ភ និងអនុសាសន៍ពាក់ព័ន្ធនឹងផលបះពាល់ធ្ងន់ធ្ងរមួយ ចំនួនដូចខាងក្រោម៖
អានបន្ត -
អង្គការ លីកាដូ អំពាវនាវឲ្យមានការបិទមណ្ឌលព្រៃស្ពឺជាបន្ទាន់បន្ទាប់ពីមនុស្សពីរនាក់បានទទួលមរណភាព
ថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០១៥ - អង្គការ លីកាដូ សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាស៊ើបអង្កេតការស្លាប់របស់មនុស្សពីរនាក់ និងសូមអំពាវនាវម្តងហើយម្តងទៀត សូមមេត្តាបិទមណ្ឌលព្រៃស្ពឺ និងមណ្ឌលដទៃទៀត ដែលត្រូវបានប្រើប្រាស់ក្រៅប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីមានមនុស្សពីរនាក់នោះបានទទួលមរណភាព នៅពេលដែលត្រូវបានគេឃុំខ្លួនដោយខុសច្បាប់នៅក្នុងមណ្ឌលព្រៃស្ពឺ “មណ្ឌលសង្គមកិច្ច” ក្រោយពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួនដោយមិនប្រក្រតីមុនពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ នេះ ជាការស្លាប់លើកទីពីរ និងទីបីហើយ ដែលបានកើតឡើងតែក្នុងរយៈពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ។
អានបន្ត