-
-
-
លិខិតចំហ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចជាទីគោរព! យើងខ្ញុំជាក្រុមស្ត្រីមកពីអង្គការសង្គមស៊ីវិលចំនួន៦ ដែលធ្វើការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិមនុស្សនៅកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋ និងស្ត្រីខ្មែរ សូមធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែង និងពុះពារគ្រប់រាល់ឧបសគ្គដើម្បីលើកកម្ពស់តួនាទីនិងឋានៈស្រ្តីលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសតាមរយៈការដាក់ចេញនូវគោលនយោបាយមួយចំនួនក្នុងការបញ្ជ្រាបយេនឌ័រដែលមានជាអាទិ៍ យុទ្ធសាស្រ្តចតុកោណនៅមុំទីបួននៃចតុកោណ ទីបួនដែលចែងពីសមភាពយេនឌ័រ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជាដែលបានកំណត់នូវចំនួនស្រ្តីក្នុងតួនាទីដឹកនាំ។ លើសពីនេះទៀត ផែនការនារីរតនៈទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០១៤-២០១៨) និងផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តី (២០១៤-២០១៨) ក៏បានបង្ហាញពីសារៈសំខាន់របស់ស្រ្តីក្នុងសង្គមជាតិ។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវឲ្យរដ្ឋសភាឈប់ និងពិគ្រោះយោបល់ជាមុនសិន ឬ បដិសេធច្បាប់អង្គការសមាគម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមអំពាវនាវឲ្យរដ្ឋសភាបញ្ឈប់ដំណើរការអនុម័តដ៏ប្រញាប់នៃសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (“ច្បាប់អង្គការសមាគម”) លើកទី ៥ និងបើកឲ្យមានកិច្ចសន្ទនាជាសាធារណៈជាបន្ទាន់ជាមួយអង្គការសង្គមស៊ីវិល។ ប្រសិនបើមិនមានការពិគ្រោះយោបល់ច្បាស់លាស់ និង ប្រកបដោយអត្ថន័យទេនោះ សេចក្ដីព្រាងច្បាប់នេះគួរតែត្រូវបានបដិសេធចោល។
អានបន្ត -
-
-
-
-
-
ខ្ញុំគឺខ្ញុំ ៖ ការអបអរសាទរពីភាពចម្រុះបែបនៅកម្ពុជា
ពេលនេះគឺជាឆ្នាំដែលពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាមានឱកាសក្នុងការមកជួបជុំគ្នា និងអបអរសាទរសប្ដាហ៍នៃមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នាជាមួយនឹងក្រុមគ្រួសារ មិត្តរួមការងារ និងមិត្តភក្ដិរបស់ក្រុមស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរភេទ ("អ្នកស្រឡាញ់ភេទដូចគ្នា")។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំកាន់តែអធិកអធមឡើងៗជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៩ មកម្ល៉េះ ហើយព្រឹត្តិការណ៍នៅឆ្នាំនេះមានលក្ខណៈធំជាងឆ្នាំកន្លងទៅ។
អានបន្ត -
ម.ស.ម.ក សូមអំពាវនាវជាថ្មីម្ដងទៀត ឲ្យមានកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») សោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល («ច្បាប់អង្គការសមាគម») ទៅកាន់គណៈរដ្ឋមន្រ្តី ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានចុះផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ស្ដីពី «សេចក្ដីព្រាងច្បាប់អាថ៌កំបាំងស្ដីពីអង្គការសមាគម បានមកដល់ទីស្ដីការគណៈរដ្ឋមន្រ្តី» ទំព័រទី ៣ ដែលនេះជាសញ្ញាបញ្ជាក់ថានឹងមិនមានការរៀបចំកិច្ចពិគ្រោះយោបល់ណាមួយ រវាងសង្គមស៊ីវិល និងអង្គនីតិប្រតិបត្តិនោះទេ។
អានបន្ត -
ការពង្រឹងសេរីភាពសារព័ត៌មានដើម្បីលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មាន និងអ្នកធ្វើការខាងវិស័យប្រព័ន្ធផ្សព្វផ្សាយជាច្រើន នៅជុំវិញពិភពលោកត្រូវបានវាយប្រហារ ឃុំខ្លួន និងធ្វើឃាត ហើយរាល់ការបោះពុម្ពផ្សាយត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ឬ អាចប្រឈមនឹងការបិទទៀតផង។ ការរឹតត្បិតសេរីភាពសារព័ត៌មានបែបនេះ រារាំងដល់ប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យ និងសេរីភាពខាងការបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ក្នុងសង្គមប្រជាធិបតេយ្យ។
អានបន្ត




