-
ការប្រើអំពើហិង្សាលើសមាជិកសហជីព នៅរោងចក្រកាត់ដេរKingsland Garment Factory ត្រូវថ្កោលទោស
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមធ្វើការថ្កោលទោសចំពោះអាជ្ញាធរដែលបានប្រើអំពើហឹង្សាបង្រ្កាបកម្មករ ដែលចូលរួមធ្វើកូដកម្មនៅក្រៅរោងចក្រកាត់ដេរភ្នំពេញ កាលពីម្សិលមិញ ។ សមាជិកយ៉ាងតិចចំនួន ១០នាក់ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានរងរបួសនៅក្នុងអំពើហិង្សានោះ ។ សមាជិកចំនួន៤នាក់ បានប៉ះនឹងរថយន្តដែលបើកយ៉ាងលឿន ចេញពីរោងចក្រ និងអ្នកឯទៀតត្រូវនគរបាល និងកងរាជអាវុធហត្ថវាយ ។
អានបន្ត -
ជា វិជ្ជា ប៊ន សំណាង សុខ សំអឿន យុត្តិធម៌ត្រូវបានបដិសេធ
បួនឆ្នាំបន្ទាប់ពីឃាតកម្មលើរូបលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករ និងការចាប់ខ្លួនលោក ប៊ន សំណាង លោក សុខ សំអឿន ដោយខុសច្បាប់មក ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ អង្គការសង្គមស៊ីវិលខ្មែរមានការខកចិត្តចំពោះការដែលមិនមានយុត្តិធម៌ទាល់តែសោះក្នុងករណីនេះ ។ ការមិនព្រមផ្តល់យុត្តិធម៌ដល់គ្រួសារលោក ជា វិជ្ជា និងការបន្តឃុំខ្លួនលោក ប៊ន សំណាង និង លោក សុខ សំអឿន បើទោះបីជាមានភស្តុតាងយ៉ាងច្រើនបង្ហាញពីភាពគ្មានកំហុសរបស់ពួកគេក្តី នេះគឺជាការបង្ហាញនូវការអនុវត្តន៍ច្បាប់មិនបានល្អនៅកម្ពុជា ។ ស្ថានការណ៍នេះអូសបន្លាយកាន់តែយួរ ជនរងគ្រោះទាំងនេះឈឺចាប់ដោយភាពអយុត្តិធម៌កាន់តែខ្លាំង ហើយវិនាសកម្មនៃកិត្តិស័ព្ទប្រព័ន្ធយុត្តិធម៌កម្ពុជាក៍កាន់តែខ្លាំង ។
អានបន្ត -
-
កម្ពុជា៖ សូមដោះលែងអ្នករងកំហុស ពីបទឃាតកម្មលើមេដឹកនាំកម្មករ
(ញូវ យ៉ក) អស់រយៈពេលបួនឆ្នាំ បន្ទាប់ពីឃាតកម្មលើលោកជា វិជ្ជា ដែលជាមេដឹកនាំសហព័ន្ធសហជីពសេរីកម្មករ អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន៦ និងសហព័ន្ធសហជីពសេរី ធំបំផុតនៅក្នុងពិភពលោក បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ឲ្យប្រកាសឲ្យរួចទោស និងដោះលែងបុរសពីរនាក់ ដែលត្រូវបានកាត់ទោសពីការប្រព្រឹត្តបទល្មើសយ៉ាងអយុត្តិធម៌។
អានបន្ត -
អំពើឃោរឃៅរបស់កងរាជអាវុធហត្ថកំឡុងពេលរំលោភយកដីដោយខុសច្បាប់
អង្គការ លីកាដូ សូមថ្កោលទោសចំពោះសកម្មភាពរបស់មន្រ្តីកងរាជអាវុធហត្ថ ដែលបានប្រព្រឹត្តអំពើហិង្សា ដោយបានបាញ់អ្នកភូមិពីរនាក់ ខណៈពេលមន្រ្តីទាំងនោះកំពុងជួយក្រុមហ៊ុនឯកជនមួយ រំលោភយកដីរបស់អ្នកភូមិដោយខុសច្បាប់ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
អានបន្ត -
កម្ពុជា៖ ការវាយក្បាលអ្នកតំណាងរាស្ត្រ គួរជាការអំពានាវរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ដោយសារការដណ្តើមយកដីធ្លី
នៅថ្ងៃទី១៣មករា២០០៨ ប្រមាណជាម៉ោង១១:៣០នាទីអធ្រាត្រ អ្នកតំណាងរាស្ត្រមួយរូប មកពីគណបក្សកំពុងកាន់អំណាច ឈ្មោះជិន គឹមស្រេង អាយុ៧០ឆ្នាំ ត្រូវបានគេវាយចំក្បាលយ៉ាងខ្លាំងនៅមុខផ្ទះរបស់គាត់ ក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកជិន គឹមស្រេង ត្រូវបានវាយឲ្យសន្លប់ ដែលបណ្តាលឲ្យរងរបួសត្រង់ក្បាលរបស់គាត់។ គាត់ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។
អានបន្ត -
ក្រុមហ៊ុន និងអាជ្ញាធរមានចេតនាបង្កភាពចលាចលនៅក្នុងសហគមន៍ដីក្រហម
ថ្ងៃនេះ អង្គការលីកាដូ បញ្ជាក់ថា ក្រុមហ៊ុន សេវិន អិន ជី និងអាជ្ញាធរក្រុងភ្នំពេញ មានចេតនាបង្កឲ្យមានស្ថានភាពច្របូកច្របល់ជាខ្លាំង តាមរយៈសកម្មភាពរឹបអូសយកជាថ្មីទៀតរបស់ពួកគេ ទៅលើប្រជាជនសហគមន៍ដីក្រហម ។
អានបន្ត -
-
សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការវាយប្រហារទៅលើតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា
សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជា សូមសំដែងនូវការសោកស្តាយ និងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តរិះគន់ និងវាយប្រហារដោយចំៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើលោកសាស្រ្តចារ្យ យ៉ាស៍ ហ្គាយ តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចការងារជាផ្លូវការជាលើកទី៤ របស់លោកនៅក្នុងប្រទេសកម្ពុជា ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ ។
អានបន្ត -
-
ព្រះសង្ឃកម្ពុជាក្រោមត្រូវបានបណ្តេញចេញនិងរំលោភបំពាន ដោយកំលាំងនគរបាលនៅភ្នំពេញ
ព្រះសង្ឃកម្ពុជាក្រោមត្រូវបានបណ្តេញចេញនិងរំលោភបំពាន ដោយកំលាំងនគរបាលនៅភ្នំពេញ យើងតំនាងក្រុមសង្គមស៊ីវិល សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអាជ្ញាធរ ដែលបានប្រើអំពើហិង្សាយ៉ាងលើសលប់ប្រឆាំងនឹងព្រះសង្ឃកម្ពុជាក្រោមមួយក្រុម ដែលបានជួបជុំគ្នាដោយសន្តិវិធីនៅមុខស្ថានទូតវៀតណាម នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៧ ។
អានបន្ត -




