• អានបន្ត
  • ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ចំពោះ​ប្រជា​ពលរដ្ឋ​ចំនួន​ ១៣២ គ្រួសារ​ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​

    ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ចំពោះ​ប្រជា​ពលរដ្ឋ​ចំនួន​ ១៣២ គ្រួសារ​ នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​

    ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ គណៈ​កម្មា​ធិការ​ប្រ​ព្រឹត្តិ​កម្ម​នៃ​អង្គការ​-សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ស្តី​ពី​កម្ពុជា​ មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះចំណាត់​ការ​របស់​អា​ជ្ញា​ធរ​ខណ្ឌ​ឫ​ស្សី​កែវ​ ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​បណ្តេញ​ប្រជា​ពល​រដ្ឋ​ដោយ​បង្ខំ​ ចំនួន​១៣២ គ្រួសារ​ ដែល​រស់​នៅក្នុង​ភូមិ​ក្បាល​ជ្រោយ​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា ឆ្នាំ​២០០៧​ ។​

    អានបន្ត
  • សាល​ក្រម​អយុត្តិ​ធម៌​ ចំពោះ​អ្នក​តំណាង​សហគមន៍​ វត្ត​បូព៌

    សាល​ក្រម​អយុត្តិ​ធម៌​ ចំពោះ​អ្នក​តំណាង​សហគមន៍​ វត្ត​បូព៌

    អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ សូម​សំដែង​នូវ​សេច​ក្តី​ខក​ចិត្ត​ ដោយ​សារ​តែ​ នៅ​សប្តាហ៍​នេះ​អ្នក​តំណាង​សហគមន៍​ម្នាក់​ត្រូវ​បាន​កាត់ទោស​អោយ​ជាប់​ពន្ធ​នា​គារ​ ពី​បទ​ពាក់​ព័ន្ធ​នឹង​ជំលោះ​ដី​ធ្លី​មួយ​យូរ​មក​ហើយ នៅ​ខេត្ត​សៀមរាប​ ។​

    អានបន្ត
  • ការ​ធ្វើ​ទុក្ខ​ទោស​ដោយ​បំពាន​ច្បាប់​ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​នៅ​ភ្នំ​ពេញ​

    ការ​ធ្វើ​ទុក្ខ​ទោស​ដោយ​បំពាន​ច្បាប់​ ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​នៅ​ភ្នំ​ពេញ​

    អង្គ​ការ​លី​កា​ដូ​ សូម​សំដែង​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​ ចំពោះ​អា​ជ្ញា​ធរ​ក្រុង​ភ្នំ​ពេញ​ដែល​បាន​ចាប់​បង្ខំ​និង​បញ្ជូន​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​ពី​ខេត្ត​ស្វាយ​រៀង​ចេញ​ពី​ភ្នំ​ពេញ​កាល​ពី​យប់​មិញ​ ។ ទង្វើ​បែប​នេះ​មិន​អាច​ទទួល​យក​បាន​ឡើយ​ និង​ជា​ការ​រំលោភ​បំពាន​ដោយ​ឥត​លាក់​លៀម​ ទៅ​លើ​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ ​

    អានបន្ត
  • ការ​កាត់​សេច​ក្តី​អយុត្តិ​ធម៌របស់​សាលា​ដំបូង​ក្រុង​ភ្នំ​ពេញ​ ក្នុង​​ករណី​វរសេនីយ​ឯក​កង​យុទ្ធពល​ខេមរភូមិន្ទ​ម្នាក់​​

    ការ​កាត់​សេច​ក្តី​អយុត្តិ​ធម៌របស់​សាលា​ដំបូង​ក្រុង​ភ្នំ​ពេញ​ ក្នុង​​ករណី​វរសេនីយ​ឯក​កង​យុទ្ធពល​ខេមរភូមិន្ទ​ម្នាក់​​

    អង្គ​ការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ លីកា​ដូ​ សូម​សំដែង​នូវ​សេច​ក្តី​ខក​ចិត្ត​ ដោយ​សារ​តែ​តុលាការ​ក្រុង​ភ្នំ​ពេញ នៅ​ថ្ងៃ​នេះ​ បាន​ធ្វើ​ការ​កាត់​សេច​ក្តី​ករណី​របស់​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ម្នាក់​ លោក​វរៈ​សេនីយ៍​ ឈ​ ដារ៉ា​ឲ្យ​ជាប់​ទោស​កំរិត​ស្រាល​ក្នុង​ពន្ធនាគារ​ ។​ លោក​ ឈ​ ដារ៉ា​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​នោះ​ត្រូវ​បាន​សេច​ក្តី​សំរេច​ជា​ធរមាន​របស់​តុលា​ការ​ នឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ពន្ធនា​គារ​ដោយ​គ្មាន​ទោស​ ។​

    អានបន្ត
  • អានបន្ត
  • អ្នក​តំណាង​សហគមន៍​ដី​ក្រហម​ស្ថិត​ក្រោម​ការគំរាម​កំហែង​ចាប់​ខ្លួន

    អ្នក​តំណាង​សហគមន៍​ដី​ក្រហម​ស្ថិត​ក្រោម​ការគំរាម​កំហែង​ចាប់​ខ្លួន

    អង្គការ​​លីកាដូ​​ព្រួយ​បារម្ភ​​ថា នគរបាល​​ទី​ក្រុង​​ភ្នំ​ពេញ​អាច​​ស្វែង​រក​​ដើម្បី​ចាប់​​ខ្លួន​អ្នក​​តំណា​ង​នៃ​សហគមន៍​ដី​ក្រហម​ម្នាក់​តាម​បទ​ចោទ​ប្រកាន់​មិន​សម​ហេតុ​ផល​ពី​បទ​លួច ឬ​បំផ្លាញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​។ អ្នក​តំណាង​សហគមន៍​ជា​ស្រ្តី​ម្នាក់​នោះ​គឺ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​មួយ​ជា​មួយ​សន្តិ​សុខ​ក្រុម​ហ៊ុន​សេវេន​អិន​ជី អំឡុង​ពេល​សន្និ​សិទ​សារព័ត៌​មាន​ ដែល​ធ្វើ​ឡើង​ដោយ​សហគមន៍​ដី​ក្រហម​នា​ព្រឹក​ម៉ិញ​នេះ​។ សន្តិសុខ​នោះ​បាន​ចូល​ទៅ​ជិត​ស្ត្រី​​ដែល​កំពុង​ឈរ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​សន្និ​សិទ​សារ​ព័ត៌មាន ហើយ​ប៉ុន​ប៉ង​យក​ទូរ​ស័ព្ទដៃ​មក​ថត​រូប​របស់​គាត់​។ ស្ត្រី​នោះ​បាន​គៀស​ដៃ​សន្តិ​សុខ​ចេញ​ដោយ​ព្យាយាម​រារាំង​គាត់​មិន​ឲ្យ​ថតរូប​ ហើយ​ទូរស័ព្ទ​ក៏​បាន​ជ្រុះធ្លាក់​។ បន្ទាប់​មក​សន្តិសុខ​រូប​នោះ​ក៏​បាន​ចាក​ចេញ​ពី​កន្លែង​នោះ​ដោយ​មិន​បាន​រើស​យក​ទូរ​ស័ព្ទ​របស់​គាត់​ផង​ទេ និង​បាន​ប្តឹង​ដល់​ប៉ូលីស​នៅ​តំបន់​នោះ​ថា ស្ត្រី​បាន​លួច​យក​ទូរ​ស័ព្ទ​របស់​គាត់​។ ទូរ​ស័ព្ទ​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ប៉ូលីស​ដោយ​សមាជិក​សហគមន៍​នៅ​ពេល​ក្រោយមក​។

    អានបន្ត
  • អានបន្ត
  • កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ

    កម្ពុជា៖ ការស្លាប់នៅក្នុងឃុំគួរឲ្យសង្ស័យ គូសបញ្ជាក់នូវតម្រូវការចាំបាច់ឲ្យមាន ការការពារសិទ្ធិរបស់ជនជាប់ចោទ

    នា​ថ្ងៃ​ទី​២១​សីហា​២០០៧ នៅ​ម៉ោង​៦​ព្រឹក​អ្នក​ជំនួញ​ដែល​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​និង​មាន​ទំនាក់​ទំនង​ល្អ​ក្នុង​សង្គម​ម្នាក់​ឈ្មោះ​អោម ឆាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​បាន​គេ​រក​ឃើញ​ដេក​ស្លាប់​ផ្ងា​ពោះ​ខាង​ក្រោម​រាន​ហាល​នៃ​ការិយាល័យ​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ប៉ូលីស​បាន​ឲ្យ​ដឹង​ភ្លាមៗ​ថា ជន​ជាប់​ចោទ​បាន​ធ្វើ​អត្តឃាត​ដោយ​លោត​ចុះ​តាម​បង្អួច​ជាន់​ទីមួយ​ នៅ​ពេល​គាត់​ចូល​បង្គន់​។

    អានបន្ត
  • អានបន្ត
  • អានបន្ត
  • អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo