-
CHRAC ថ្កោលទោសចំពោះឃាតកម្មហិង្សា កាលពីសប្តាហ៍កន្លងទៅ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស មានកង្វល់យ៉ាងខ្លាំងចំពោះស្ថានភាពនយោបាយបច្ចុប្បន្ន និងស្ថានភាពសន្តិសុខទូទៅ បន្ទាប់ពីការបោះឆ្នោតជាតិថ្ងៃទី២៧កក្កដា។
អានបន្ត -
CHRAC ជម្រុញឲ្យតុលាការឧទ្ធរណ៍ កាត់ក្តីពីបទឃាតកម្មលើក្មេងស្រីអាយុ១៦ឆ្នាំ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ជម្រុញឲ្យតុលាការឧទ្ធរណ៍ត្រួតពិនិត្យមើលឡើងវិញចំពោះករណីឃាតកម្មលើក្មេងស្រីអាយុ១៦ឆ្នាំ ឈ្មោះឃុន ឌីណា ជាកូនស្រីរបស់សកម្មជនគណបក្សសម រង្ស៊ី ក្នុងខេត្តកំពង់ចាម ដែលគេជឿថា អ្នកប្រព្រឹត្តជាមេភូមិឈ្មោះងួន អូន។
អានបន្ត -
CHRAC ប្រកាសថ្កោលទោស ចំពោះឃាតកម្មលើអ្នកនិពន្ធផ្សាយ របស់វិទ្យុតាព្រហ្ម
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ជម្រុញឲ្យមានការស៊ើបអង្កេតភ្លាមៗ និងហ្មត់ចត់ ចំពោះឃាតកម្មលើលោកជួរ ជេតថារិទ្ធ ជាអ្នកនិពន្ធផ្សាយ និងអ្នកវិភាគនយោបាយនៅស្ថានីយ៍វិទ្យុតាព្រហ្ម ដែលកាន់កាប់ដោយគណបក្សហ្វ៊ុន ស៊ិនប៉ិច នៅចន្លោះម៉ោង៨:១០ ̶ ៨:៣០នាទីនាព្រឹកនេះ ដែលប្រព្រឹត្តឡើងដោយបុរសពីរនាក់ គេមិនស្គាល់អត្តសញ្ញាណ ដែលពាក់មួកបែបអ្នកលេងបាល់បោះ និងជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿង។
អានបន្ត