-
សេចក្តីថ្លែងការណ៍ជាសាធារណៈស្តីពីការបោះឆ្នោតសភាជាតិ ២៧ កក្កដា ឆ្នាំ២០០៨
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)ស្វាគមន៍របាយការណ៍ដែលថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកម្ពុជាអាណត្តិទី ៤ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ បានប្រព្រឹត្តទៅក្នុងបរិយាកាសមួយដែលភាគច្រើនមានភាពស្ងប់ស្ងាត់ និងគ្មានអំពើហឹង្សា ។
អានបន្ត -
ការកំណត់លក្ខន្តិកៈ នៃការបង់ប្រាក់ធានា ត្រូវទតែអនុវត្តឲ្យមានប្រសិទ្ធិភាព
នាចុងខែខែសីហានេះ កម្ពុជាបានអនុម័ត្តិនូវក្រមនីតិវិធីព្រហ្មទណ្ឌ។ នៅក្នុងជំពូកមួយស្តីអំពីការឃុំខ្លួនមុនការជំនុំជំរះរបស់តុលាការ ក្រមនេះចែងលក្ខខណ្ឌយ៉ាងខ្លីអំពីការកំនត់អនុគ្រោះបង់ប្រាក់ធានានិងអនុញ្ញាតឲ្យមានការឃុំខ្លួនមុនការជំនុំជំរះក្នុងករណីពិសេសជាកម្មវត្ថុចំពោះការកាត់ទោសឃុំឃាំងដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងហេតុផលពិសេសផ្សេងៗ។
អានបន្ត -
ការបង្រ្កាបទៅលើកម្មករនិងគ្រូបង្រៀន ដែលមានបំណងធ្វើការតវ៉ាដោយសន្តិវិធី
នៅថ្ងៃនេះ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) សូមធ្វើការថ្កោលទោសរួមគ្នា ចំពោះការបង្ក្រាបរបស់នគរបាលទៅលើកម្មកររោងចក្រនិង គ្រូបង្រៀន ដែលមានបំណងជួបជុំគ្នាដោយសន្តិវិធីពាក់ព័ន្ធនឹងជំលោះប្រាសាទព្រះវិហារ ។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវឲ្យបញ្ឈប់ហឹង្សានយោបាយ នៅតំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលជាសម្ព័ន្ធអង្គការ-សមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២១ គណៈកម្មាធិការខុមហ្រ្វែល មានសមាជិកចំនួន១០អង្គការ-សមាគម និងគណៈកម្មាធិការនិកហ្វិកមានសមាជិកចំនួន៧អង្គការ-សមាគមសំដែងនូវការព្រួយបារម្ភជាខ្លាំងស្ថានភាពនយោបាយជាទូទៅ និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងតំណាក់កាលឃោសនាបោះឆ្នោតជ្រើសតំណាងរាស្រ្តអាណត្តិទី៤ នេះ ។
អានបន្ត -
កម្ពុជា៖ ឃាតម្មលើអ្នកសារព័ត៌មានធ្វើឲ្យរំជើបរំជួលដល់ដំណើរការបោះឆ្នោត
(ញូវ យ៉ក) អង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងនៅថ្ងៃនេះថា នៅមិនដល់ពីរសប្តាហ៍មុនពេលបោះឆ្នោតសភាជាតិកម្ពុជា ថ្ងៃទី២៧ ខែកក្កដាផង បរិយាកាសនយោបាយកាន់តែមានស្ថានភាពយ៉ា់ប់យ៉ឺនទៅ នៅពេលដែលលើកយករឿងឃាតកម្មលើអ្នកសារព័ត៌មានប្រឆាំងលោក ឃឹម សំបូរ និងកូនប្រុសរបស់គាត់នៅក្នុងការដេញតាមបាញ់ប្រហារមួយនៅថ្ងៃទី១១ ខែកក្កដាក្នុងទីក្រុងភ្នំពេញ។
អានបន្ត -
អង្គការក្រៅរដ្ឋាភិបាលអំពាវនាវសុំឲ្យមានការដោះលែងលោក ដាំ សិដ្ឋ ជានិពន្ធនាយកកាសែតមនសិការខ្មែរជាបន្ទាន់
លោក ដាំ សិដ្ឋ ជានិពន្ធនាយកសារព័ត៌មាន មនសិការខ្មែរ ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចេញដោយសាលាដំបូងក្រុងភ្នំពេញ។
អានបន្ត