-
កម្ពុជា៖ ការបដិសេធការបញ្ចេញមតិ ដោយសេរីនៅក្នុងសភា ត្រូវតែលុបបំបាត់
យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាប្រទេសកម្ពុជាគឺត្រូវបានសន្មត់ថាជារបបប្រជាធិបតេយ្យសេរីគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ លទ្ធិប្រជាធិបតេយ្យតាមបែបសភា ដោយមានអ្នកតំណាងដែលបានតែងតាំងឡើងតាមរយៈការបោះឆ្នោតសភាដោយផ្ទាល់និងព្រឹទ្ធសភាដោយមិនផ្ទាល់។ វាត្រូវបានភ្ជាប់ជាមួយប្រព័ន្ធនៃការថ្លឹងថ្លែងអំណាចជាមួយការបែងចែកអំណាចនិងតុលាការឯករាជ្យ។អំណាចត្រូវបានផ្តល់ដោយប្រជាជនកម្ពុជាដែលធ្វើឡើងតាមរយៈសភា រដ្ឋាភិបាលនិងតុលាការ។
អានបន្ត -
-
កម្ពុជា៖ លិខិតចំហចំពោះការជម្លៀសអ្នករស់នៅបឹងកក់ក្នុងទីក្រុងភ្នំពេញដោយបង្ខំ
យើងសរសេរជូនអ្នកដើម្បីបង្ហាញអំពីកង្វល់យ៉ាងខ្លាំងរបស់យើងចំពោះការអភិវឌ្ឍន៍នាពេលថ្មីៗ ដែលជះឥទ្ធិពលលើប្រជាជនរស់នៅតំបន់បឹងកក់នៅក្នុងកណ្តាលទីក្រុងភ្នំពេញ។ អ្នករស់នៅជិតតំបន់បឹងនេះមួយចំនួនត្រូវបានជម្លៀសដោយបង្ខំ ខណៈដែលអ្នកដទៃទៀតកំពុងប្រឈមមុខនឹងការជម្លៀសចេញ ចំពេលដែលកម្រឹតទឹកកំពុងតែឡើង និង ការគម្រាមកំហែង ព្រមទាំងការធ្វើទុក្ខបុកម្នេញ។ មន្ត្រីរដ្ឋាភិបាល និង កម្មករក្រុមហ៊ុនបានគម្រាមកំហែងអ្នករស់នៅក្នុង និងជុំវិញតំបន់បឹងកក់ និង អង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្រពួកគេ នៅពេលដែលពួកគេធ្វើយុទ្ធនាការប្រឆាំងនឹងការចាក់បំពេញដីក្នុងបឹង និងការជម្លៀសភ្លាមៗ។
អានបន្ត -
-
ការបណ្តេញចេញដោយអំពើហិង្សានៅកំពតគួរតែត្រូវបានបញ្ចប់
លីកាដូអំពាវនាវសុំឲ្យមានការផ្អាកភ្លាមៗចំពោះការបណ្តេញចេញហិង្សា ដែលដឹកនាំដោយទាហានកងយុទ្ធពលខេមរភូមិន្ទក្នុងខេត្តកំពត ដែលបានដុតបំផ្លាញផ្ទះសម្បែងចោលជាច្រើន និងបានវាយឲ្យរបួសប្រជាជនយ៉ាងហោចណាស់៣នាក់។
អានបន្ត -
-
អង្គការសង្គមស៊ីវិលអំពាវនាវសុំឲ្យមានដំណោះស្រាយជាបន្ទាន់ចំពោះជំលោះព្រំដែនខ្មែរ ថៃ
យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិលកម្ពុជា មានការព្រួយបារម្ភចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងរវាងប្រទេសកម្ពុជា និងប្រទេសថៃទាក់ទិននឹងបញ្ហាព្រំដែននាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យមានការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ និងឈានទៅដល់ការស្លាប់បាត់បង់ជីវិតមនុស្ស និងរបួសមួយចំនួន ដែលទង្វើនេះ គឺជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលប្រទេសទាំងពីរបាន ផ្តល់សច្ចាប័នទទួលស្គាល់ទាំងនេះ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។
អានបន្ត -
ការចាប់ខ្លួនខុសច្បាប់ និងមជ្ឈមណ្ឌលសង្គមកិច្ច
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូមានសេចក្តីសោកស្តាយចំពោះភាពគ្មានជោគជ័យរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការដើម្បីស៊ើបអង្កេត និងដាក់ទោសទណ្ឌចំពោះការរំលោភបំពានដែលកើតឡើងនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ និងកោះគរ និងក្នុងការធានាថា ទង្វើរំលោភបំពានបែបនេះនឹងមិនកើតមានម្តងទៀតទេ ។
អានបន្ត -
តុលាការត្រូវបានប្រើប្រាស់ជាអាវុធប្រឆាំងតំណាងសហគមន៍
ថ្ងៃនេះ អង្គការ លីកាដូ បានលើកឡើងថា ការរៀបចំបណ្តឹងព្រហ្មទណ្ឌចោទប្រកាន់តំណាងសហគមន៍ចំនួន ៩នាក់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ ជាការបង្ហាញឲ្យឃើញពីការរីករាលដាលនៃការប្រើប្រាស់ ច្បាប់មិនបានត្រឹមត្រូវប្រឆាំងនឹងសហគមន៍ ដែលខំព្យាយាមការពារខ្លួនក្នុងរឿងជំលោះដីធ្លី ។
អានបន្ត -
តំណាងប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ជួបជុំគ្នានៅក្រុងភ្នំពេញដើម្បីទាមទារបញ្ឈប់ ការសម្បទានដី និងការគំរាមកំហែង បំភិតបំភ័យនិងការប្រើអំពើហិង្សា ពីសំណាក់ក្រុមហ៊ុន និងអ្នកមានអំណាចមួយចំនួន
នៅខែមិថុនា ឆ្នាំ២០០៨ បណ្តាសហគមន៍នានាមកពី៥ខេត្ត-ក្រុង ដែលបានដាក់បណ្តឹងជាសាធារណៈ អំពីសម្បទានដី និងការចោទប្រកាន់អំពីការរំលោភយកដីធ្លីបានទទួលរងនូវការយាយីរំខានពីសំណាក់អាជ្ញាធរដូចជា ការហាមមិនឲ្យធ្វើដំណើរ និងលទ្ធភាពនៃការជួបជុំគ្នា និងការគំរាមទប់ស្កាត់ពីសំណាក់នគរបាលមិនឲ្យសហគមន៍ដាក់ពាក្យបណ្តឹងទៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
អានបន្ត -
-




