-
របាយការណ៍អំពីទូរសព្ទទំនាក់ទំនងពីសិទ្ធិមនុស្សរបស់ ម.ស.ម.ក ក្នុងឆ្នាំ២០១២ និងកាលប្បវត្តិករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ព្រឹត្តិបត្រ័ពត៏មានប្រចាំឆមាសនៃកំរោងសិទ្ឌិបង្ហាញអំពីស្ថិតិដែលទទួលបានពីទូរស័ព្ទទំនាក់ទនងពីសិទ្ធិមនុស្សរបស់ម.ស.ម.ក សម្រាប់ឆ្នាំ ២០១២ និងករណីមួយចំនួនដែលពាក់ព័ន្ធនិងបញ្ហាសិទ្ធិមនុស្សសំខាន់ៗដែលត្រូវបានរាយការណ៍តាមរយៈទូរស័ព្ទនេះ។ ការចេញផ្សាយនេះក៏ផ្តល់ទិដ្ឋភាពរួមនៃប្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងគ្រានៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ(ទ.ស.ម.អ)នៅក្នុងព្រះរាជាណាចក្រកម្ពុជា(កម្ពុជា)ព្រមទាំងកិច្ចខិតខំថ្មីបំផុតមួយរបស់គំរោងសិទ្ធិ ក្នុងការចងក្រងកាលប្បវត្តិនៃបញ្ហាសិទ្ធិមនុស្សផងដែរ។
អានបន្ត -
បញ្ហាប្រឈមជាក់ស្តែងចំពោះការគាំពារមាតុភាព ក្នុងឧស្សាហ៍កម្មកាត់ដេរកម្ពុជា
របាយការណ៍នេះបង្ហាញនូវលទ្ធភាពនៃការស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងការគាំពារមាតុភាពនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា។
អានបន្ត -
ព្រឹត្តិប័ត្រ ច្បាប់និងគោលនយោបាយកម្ពុជា
ជាផ្នែកមួយនៃកំរោងសាក្សីយុត្តិធម៌(Witnessing JusticeProject)មជ្ឈមណ្ឌលឯកសារកម្ពុជាមានក្តីសោមនស្សរីករាយសូមប្រកាសអំពីព្រឹត្តិប័ត្រច្បាប់និងគោលនយោបាយកម្ពុជា(The Cambodai Law and Polycy Journal)ដែលមានចេញផ្សាយពីរលេខក្នុងមួយឆ្នាំជាភាសាខ្មែរនិងភាសាអង់គ្លេស។
អានបន្ត -
ការស្រាវជ្រាវផ្តោតលើសកម្មភាពអំពីសមភាពយេនឌ័រនិងលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិករោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា
ការសិក្សានេះមានគោលបំណងបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រ និងការរើសអើងនៅក្នុងឧស្សាហ៍កម្មកាត់ដេររបស់ប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីលើកកំពស់សុខុមាលភាពសេដ្ឋកិច្ច និងសង្គមនៃកម្លាំងពលកម្ម ដែលភាគច្រើនជាស្រ្តីរបស់ឧស្សាហ៍កម្មនេះ និងដើម្បីផ្តល់ពត៌មានដល់ការបន្តអភិវឌ្ឍគំរូក្រុមហ៊ុនផលិតសម្លៀកបំពាក់ប្រកបដោយការទទួលខុសត្រូវ។
អានបន្ត -
របាយការណ៍ពិភពលោក ២០១៣ កម្ពុជា
ស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទសេកម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ មកដល់ឆ្នាំ ២០១២ ដោយការកើនឡើងនៃឧបទ្វហេតុហឹង្សានៅពេលគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) រៀបចំការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១។ នៅថ្ងៃទី១ ខែមិថុនា ជាថ្ងែទី ១០,០០០ (ពោលគឺជាង ២៧ ឆ្នាំ) ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងដំណែងនេះ ធ្វើឲ្យរូបគាត់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំកាន់អំណាចយូរជាងនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីដែលសព្វថ្ងៃមានអាយុ ៦០ឆ្នាំ បាននិយាយថាគាត់ចង់ស្ថិតនៅក្នុងដំណែងនេះរហូតដល់គាត់មានអាយុ៩០ឆ្នាំ។
អានបន្ត -
ការចូលរួមរបស់ជនរងគ្រោះគឺជាលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសនានានៃការជំនុំជម្រះក្តីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)ដែលគេស្គាល់ផងដែរជា សាលាក្តីខ្មែរក្រហម។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក បានចាប់ផ្តើមការជំនុំជម្រះក្តីលើកទីពីររបស់ខ្លួន ដោយស្តាប់ភស្តុតាងប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងបីនាក់។
អានបន្ត