-
អង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ
ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការលើកឡើងវិធានការថ្មីដែលហាមឃាត់បុគ្គលិកអង្គការសង្គមស៊ីវិលក្នុងការផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ផ្សេងៗដែលអាច "ជេរប្រមាថ" ដល់គណបក្សនយោបាយក្នុងអំឡុងពេលបោះឆ្នោត។ ការរឹតបន្តឹងបែបនេះស្មើនឹងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិ។
អានបន្ត -
ក្រុមសង្គមស៊ីវិលថ្កោលទោសការបន្តឃុំខ្លួនសកម្មជនទាំង ១១នាក់
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះសាលដីកា ដែលត្រូវបានប្រកាសនាព្រឹកនេះដោយសាលាឧទ្ធរណ៍ លើសំណុំរឿងសកម្មជនស្ត្រីបឹងកក់ចំនួន ១០នាក់ និងព្រះសង្ឃមួយអង្គ។ បន្ទាប់ពីសវនាការឧទ្ធរណ៍ ដែលស្ទើរតែមិនបានផ្តល់សិទិ្ធក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទាល់តែសោះ សាលាឧទ្ធរណ៍បានសម្រេចដំកល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោស និងដាក់ពន្ធនាគារមិនត្រឹមត្រូវលើអ្នកទាំងនោះ ទោះបីជាមានការកាត់បន្ថយទោសពន្ធនាគារ និងពិន័យមួយចំនួនក៏ដោយ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្រ្តាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី
ខ្ងុំហៀបនឹងបញ្ចប់ដំណើរបេសកកម្មលើកទី១២ ដែលជាបេសកកម្មចុងក្រោយរបស់ខ្ងុំមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ វាគឺបុព្វសិទ្ធដែលខ្ងុំបានបំរើប្រជាជនកម្ពុជាក្នុងរយះពេលប្រាំមួឆ្នាំនេះ។
អានបន្ត -
សេចក្ដីថ្លែងការណ៍ តុលាការខេត្តព្រះវិហារ ឃុំខ្លួនពលរដ្ឋ ១គ្រួសាររួមទាំង ទារិកាអាយុ ៩ខែ ដែលគ្មានកំហុស
សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោសចំពោះការឃុំខ្លួន មនុស្ស ១គ្រួសារ ដែលក្នុងនោះមាន លោក សន វុទ្ធី អាយុ៤៧ឆ្នាំ (ជាប្ដី) អ្នកស្រី លឹម សុខឃឹម (ជាប្រពន្ធ) និងរួមទាំងទារិកាអាយុ៩ខែ (ជាកូន) ដោយតុលាការខេត្តព្រះវិហារ ឃុបឃិតជាមួយនឹង អាជ្ញាធរខណ្ឌ រដ្ឋាបាលព្រៃឈើ ខេត្តព្រះវិហារ ឃុំខ្លួនមនុស្សទាំង៣នាក់ នៅក្នុង ពន្ធនាគារ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ជាការរំលោភសិទ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ។
អានបន្ត -
-
សេចក្ដីថ្លែងការណ៍: ការសំរេចបន្តឃុំព្រះកាយព្រះសង្ឃ ៣អង្គ ដោយសាលាឧទ្ធរណ៍ ជាការចូលរួមរំលោភព្រះពុទ្ធសាសនា និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស
ភ្នំពេញ, ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ សេចក្ដីថ្លែងការណ៍ ការសំរេចបន្តឃុំព្រះកាយព្រះសង្ឃ ៣អង្គ ដោយសាលាឧទ្ធរណ៍ ជាការចូលរួមរំលោភព្រះពុទ្ធសាសនា និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្ស សមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកការបដិសេធការសុំនៅក្រៅឃុំព្រះសង្ឃ ៣អង្គ តាមសេចក្ដីសំរេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ គឺជាការរំលោភទៅលើព្រះពុទ្ធសាសនា និងជាការគំរាមកំហែង និងបំបាក់ស្មារតីអ្នកការរពារសិទ្ធិមនុស្ស។
អានបន្ត -
សេចក្តីថ្លែងការណ៏រួម ៖ ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌នៅតែមិនទាន់មានសម្រាប់អ្នកបាត់បង់ជីវិត អ្នកបាត់ខ្លួន និងអ្នករងរបួស
មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ងាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតបុរសយ៉ាងតិច ៤ រូប និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ការបាត់ខ្លួនក្មេងប្រុសវ័យជំទង់ម្នាក់ និងការឃុំខ្លួនដោយមិនត្រឹមត្រូវមកលើកម្មករ សកម្មជន និងអ្នកដឹកនាំសហជីព ចំនួន ២៣ រូប។
អានបន្ត -
សេចក្តីថ្លែងការណ៏រួម ៖ ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌នៅតែមិនទាន់មានសម្រាប់អ្នកបាត់បង់ជីវិត អ្នកបាត់ខ្លួន និងអ្នករងរបួស
មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ងាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតបុរសយ៉ាងតិច ៤ រូប និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ការបាត់ខ្លួនក្មេងប្រុសវ័យជំទង់ម្នាក់ និងការឃុំខ្លួនដោយមិនត្រឹមត្រូវមកលើកម្មករ សកម្មជន និងអ្នកដឹកនាំសហជីព ចំនួន ២៣ រូប។
អានបន្ត -
-
ម.ស.ម.ក បើកកម្មវិធីតាំងពិព័រណ៍រូបថត "ឯណាទៅយុត្តិធម៌របស់ខ្ញុំ?"
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងបើកកម្មវិធីតាំងពិព័រណ៍រូបថត "ឯណាទៅយុត្តិធម៌របស់ខ្ញុំ?" ដែលថតរូបដោយលោក បឺណាដូ សាល។ នៅមុនទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ការតាំងពិព័រណ៍រូបថតនឹងបង្ហាញពីការប្រឈម និងបទពិសោធន៍ ដែលជនរងគ្រោះនៃនិទណ្ឌភាពនៅកម្ពុជាបានជួបប្រទះ។
អានបន្ត -
សេចក្តីថ្លែងការណ៍រួម ការចាប់ខ្លួនតាមអំពើចិត្តក្នុងករណីបឹងកក់១
នៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៤ យើងជាអង្គការមិនមែនរដ្ឋាភិបាលបានចុះហត្ថលេខារួមគ្នាធ្វើការថ្កោលទោសចំពោះការចាប់ខ្លួនតាមអំពើចិត្ត និងបានជំនុំជម្រះដោយតក់ក្រហល់ទៅលើលោកលី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ីញ នៅថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៤។ ក្រុមគ្រួសារលោក និងអ្នកស្រីខេង បានជាប់ពាក់ព័ន្ធក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀអ៊ីមផត អិច ផត ជាកម្មសិទ្ធរបស់លោកឧកញ៉ា ឃុន សៀ។
អានបន្ត -




