-
-
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី
ខ្ញុំហៀបនឹងបញ្ចប់បេសកម្មស្វែងរកការពិតអំពីបញ្ហាសិទ្ធិមនុស្សលើកទី ១១ របស់ខ្ញុំ មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយជាបេសកម្មលើកទីពីរ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅក្នុងខែកក្កដា ឆ្នាំ២០១៣។ អ្វីដែលខ្ញុំស្នើឲមានការបញ្ជាក់នោះ គឺការរកឃើញដំបូង និងការគិតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ចាប់តាំងពីបេសកកម្មចុងក្រោយរបស់ខ្ញុំ។ការសន្និដ្ធាននិងអនុសាសន៏ចុងក្រោយរបស់ខ្ញុំ នឹងមាននៅក្នុងរបាយការណ៍ដែលខ្ញុំនឹងបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅ ក្នុងខែកញ្ញា ឆ្នាំនេះ។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍អំពីការវាយតម្លៃលើការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយរបាយការណ៍របស់ខ្លួនលើកដំបូងអំពីការវាយតម្លៃលើការគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅសាលាឧទ្ធរណ៍ (“របាយការណ៍”)។ នេះគឺជារបាយការណ៍លើកទី៧ ដែលបានចេញផ្សាយដោយគម្រោងសង្កេតការណ៍សវនាការ និងជារបាយការណ៍លើកទី១ដែលបានលើកឡើងអំពីការអនុវត្តន៍របស់សាលាឧទ្ធរណ៍។
អានបន្ត -
-
-
ម.ស.ម.ក រៀបចំសិក្ខាសាលាស្តីពី យុវជន និងកំណែទម្រង់ការបោះឆ្នោត
នៅថ្ងៃទី២០ និង២១ ខែមិថុនា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (\"ម.ស.ម.ក\") នឹងរៀបចំសិក្ខាសាលាស្ដីពី \"យុវជន និងកំណែទម្រង់ការបោះឆ្នោត\" ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនចូលរួមកំណត់ពីបញ្ហាព្រួយបារម្ភសំខាន់ៗដែលទាក់ទងកំណែទម្រង់ការបោះឆ្នោត និងបង្កើតអនុសាសន៍ ព្រមទាំងរៀនពីបញ្ហាសំខាន់ៗទាក់ទងការចូលរួមវិស័យនយោបាយ និងកំណែទម្រង់ការបោះឆ្នោត។
អានបន្ត -
ម.ស.ម.ក ទទូលបានថវិការខ្នាតតូចរបស់ រ៉ាយស៊ីង វ៉យស៍ និងសម្ពោធគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្រ្តីកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៤ នេះសម្ពោធគម្រាងថ្មីមួយរបស់ខ្លួន គឺគម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្រ្តីកម្ពុជា និងប្រកាសជ្រើសរើសបេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់គម្រោងនេះ។ គម្រោងនេះមានគោលបំណងពង្រឹងឲ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងឥទ្ធិពលរបស់និស្សិតស្រីនៅសាកលវិទ្យាល័យដែលមកពីគ្រប់ទិសទីនៅកម្ពុជាតាមរយៈការបណ្តុះបណ្ដាលឲ្យស្ត្រីទាំងនេះក្លាយជាអ្នកសរសេរប្លុកនៅកម្ពុជា និងក្លាយជាអ្នកកាន់តែសកម្មនៅលើប្រព័ន្ធអ៊ីនធឺណិត។
អានបន្ត -
-
-
-
-




