• អានបន្ត
  • Global Witness គេ​ត្រូវតែ​ផ្តល់​សិទ្ធិ​ដើម្បី​បន្តអាណត្តិ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា

    Global Witness គេ​ត្រូវតែ​ផ្តល់​សិទ្ធិ​ដើម្បី​បន្តអាណត្តិ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​ការ​ពារ​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជា​មួយ​ជន​រង​គ្រោះ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ថ្ងៃទី​​៥ ខែ​​ធ្នូ រវាង​អ្នក​តំណាង​សហគមន៍​សម្បទាន​ព្រៃ​ឈើ​មក​ពី​ខេត្ត​នា​នា និង​មន្ត្រី​នគរបាល​នៅ​ពី​មុខ​ការិយា​ល័យ​នាយក​ដ្ឋាន​ព្រៃ​ឈើ និង​ការ​ពារ​សត្វ​ព្រៃ។

    អានបន្ត
  • CHRAC អញ្ជើញ​អ្នកគាំ​ទ្រសិទ្ធិ​មនុស្ស​ឲ្យ​ចូលរួម​ក្នុងការ​កាត់​ក្តី​លោក សំ ប៊ិត

    CHRAC អញ្ជើញ​អ្នកគាំ​ទ្រសិទ្ធិ​មនុស្ស​ឲ្យ​ចូលរួម​ក្នុងការ​កាត់​ក្តី​លោក សំ ប៊ិត

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨​សូម​គោរព​អញ្ជើញ​អ្ន​ក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​ទាំង​អស់​ឲ្យ​ចូល​រួម​ក្នុង​ការ​កាត់​ក្តី​លោក​ សំ ប៊ិត ជា​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែ​ធ្នូ​នេះ ដើម្បី​គាំ​ទ្រ​ដល់​អ្នក ដែល​មាន​សាច់​ញាតិ​សន្តាន​បាន​ស្លាប់ តាម​ការ​ចោទ​ប្រកាន់​ថា​ លោក ​សំ ប៊ិត​ជា​អ្នក​បញ្ជា។ ការ​កាត់​ទោស​នឹ​ងត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​ក្រុ​ងភ្នំ​ពេញ​វេលា​ម៉ោង​៧:​៣០នាទី​ព្រឹក។

    អានបន្ត
  • អានបន្ត
  • បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ̶ ​ការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ

    បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ̶ ​ការ​ដង្ហែ​ជា​ក្បួន​តាម​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ

    ការ​ដង្ហែ​ជា​ក្បួន ដែល​រៀប​ចំ​ឡើង​ដោយ​គណ​កម្មា​ធិការ​ស្ត្រី​កម្ពុជា(CAMBOW) គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​សកម្ម​ជន​១៦​ថ្ងៃ​ប្រឆាំង​អំពើ​ហិង្សា​លើ​យេន​ឌ័រ។ យុទ្ធនា​ការ​១៦​ថ្ងៃ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​នៅ​ចន្លោះ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា ជា​ទិវា​អន្តរ​ជាតិ​ប្រឆាំង​នឹងអំពើហិង្សា​លើ​ស្ត្រី និង​ថ្ងៃ​ទី​១០ ខែ​​ធ្នូ ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ ក្នុង​រយៈ​ពេល​១៦​ថ្ងៃ​ត្រូវ​បាន​លើក​ឡើង​នូវ​កាល​បរិច្ឆេទ​សំខាន់​ៗ​ដទៃ​ទៀត​រួម​មាន ​ថ្ងៃ​ទី​១ ខែ​​ធ្នូ ជា​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍ និង​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ជា​កំណត់​សម្គាល់​ខួប​នៃ​ការ​សម្លាប់​រង្គាល​នៅ​ម៉ុនទ្រៀល(Montreal)​ផង​ដែរ។

    អានបន្ត
  • គណ​កម្មាធិការ​ស្ត្រីកម្ពុជា​ជំទាស់​ចំពោះ​មាត្រា​នៅក្នុងសេចក្តីព្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

    គណ​កម្មាធិការ​ស្ត្រីកម្ពុជា​ជំទាស់​ចំពោះ​មាត្រា​នៅក្នុងសេចក្តីព្រាង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

    យោង​ទៅ​តាម​គណ​កម្មា​ធិការ​ស្ត្រី​កម្ពុជា (CAMBOW)ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​៣៣ ដែល​ធ្វើ​ការ​ដើម្បី​បុព្វ​ហេតុ​ស្ត្រី​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឃ្លា​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដែល​អនុញ្ញាត​ឲ្យ​ស្វាមី​រំលោភ​លើ​ភរិយា​របស់​ខ្លួន ដោយ​មិន​មាន​ទោស គេ​គួរ​តែ​លុប​ចោល។

    អានបន្ត
  • សារ​ព័ត៌មាន​មន​សិការ​ខ្មែរ​គេ​ត្រូវ​តែផ្តល់​សិទ្ធិ​ដើម្បី​ឲ្យបោះ​ពុម្ព

    សារ​ព័ត៌មាន​មន​សិការ​ខ្មែរ​គេ​ត្រូវ​តែផ្តល់​សិទ្ធិ​ដើម្បី​ឲ្យបោះ​ពុម្ព

    គណ​កម្មា​ធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨មានការ​​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​ថា លិខិត​មួយ​ដែល​ចេញ​ដោយ​ក្រសួ​ងព័ត៌​មាន​លេខ​៥៣២​/០២ ចុះ​ថ្ងៃ​ទី​០១​/០៨​/០២ បាន​បង្គាប់​ឲ្យ​សារ​ព័ត៌​មាន​មន​សិការ​ខ្មែរ​ផ្អាក​កា​របោះ​ពុម្ព​របស់​ខ្លួន​ជា​បណ្តោះ​អាសន្ន​រយៈ​ពេល​៣០​ថ្ងៃ បន្ទាប់​ពី​សារ​ព័ត៌​មាន​នេះ​បាន​បោះ​ពុម្ព​នូវ​អត្ថ​បទ​មួយនៅ​ថ្ងៃ​ទី១ ខែ​​សីហា ឆ្នាំ​​២០០១ ដែល​មាន​ចំណង​ជើង​ថា "ដោយ​ខ្លាច​អាយ៉ង​យួន ហ្វ៊ុន ស៊ិន​ប៉ិច ​កំពុង​តែ​ចង់​អារ​​សាច់​ខ្លួ​នឲ្យ​ក្រ​ពើ​ស៊ី"។

    អានបន្ត
  • អាជ្ញាធរ​ត្រូវ​តែ​គោរព​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន​ដើម្បី​ផ្តល់​នូវ​ប្រភព​ព័ត៌មាន​របស់​ពួក​គេ

    អាជ្ញាធរ​ត្រូវ​តែ​គោរព​សិទ្ធិ​របស់​អ្នក​សារ​ព័ត៌មាន​ដើម្បី​ផ្តល់​នូវ​ប្រភព​ព័ត៌មាន​របស់​ពួក​គេ

    គណ​​កម្មា​ធិការ​ប្រព្រឹ​ត្តិកម្ម​នៃ​អង្គការ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​គណ​កម្មា​ធិការ​ចម្រុះ​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​១៨​ព្រួយ​បារម្ភ​ចំពោះ​ការ​គោរព​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌​មាន សិទ្ធិរ​បស់​អ្នក​សារ​ព័ត៌​មាន និង​តម្លា​ភាព​របស់​រដ្ឋា​ភិបាល បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌​មាន​ថា អ្នក​សារ​ព័ត៌​មាន​មន​សិ​ការ​ខ្មែរ​ត្រូវ​បាន​ចាប់ និង​គំរាម​​កំហែង​យក​ប្រភព​ឯកសារ​ព័ត៌​មាន។

    អានបន្ត
  • កម្ពុជា៖ ជនរងគ្រោះពីការជួញដូរវ័យ​ក្មេងៗ ត្រូវគេចាត់ជាជនល្មើស

    កម្ពុជា៖ ជនរងគ្រោះពីការជួញដូរវ័យ​ក្មេងៗ ត្រូវគេចាត់ជាជនល្មើស

    (ញូវ យ៉ក) អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ក្មេង​ស្រី​ជន​ជាតិ​វៀត​ណាម​ចំនួន​១៤​នាក់ ដែល​និយាយ​ដោយ​ងាយ​ៗ​ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស ត្រូវ​បាន​ចា​ប់ខ្លួន ដោយ​អាជ្ញា​ធរ​កម្ពុជា បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​សង្គ្រោះ ពី​ផ្ទះ​បន​មួយ​កន្លែង​ ក្នុង​ទីក្រុ​ងភ្នំ​ពេញ ប្រទេស​កម្ពុជា។

    អានបន្ត
  • កម្ពុជា៖ សូមកាត់ទោសជនដៃដល់ ដែលប្រព្រឹត្តអំពើហិង្សានយោបាយ

    កម្ពុជា៖ សូមកាត់ទោសជនដៃដល់ ដែលប្រព្រឹត្តអំពើហិង្សានយោបាយ

    (ញូវ យ៉ក) អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​​ដឹង​នៅ​ក្នុ​ងរបាយ​ការណ៍​មួយ ដែល​ចេញ​ក្នុង​ថ្ងៃ​នេះ​ថា រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​ចាត់​វិធាន​ការ​ភ្លាម​ៗ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​កាត់​ទោស​ជន​ដៃ​ដល់ ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្នែក​នយោ​បាយ អំឡុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ ប្រារព្ធ​នៅ​ខែ​កុម្ភៈ​២០​០២​។ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បន្ថែម​ទៀត​ថា វិធាន​ការ ដើម្បី​បញ្ចប់​និទណ្ឌ​ភាព គួរ​ជា​ការ​ដាក់​លក្ខ​ខណ្ឌ​ទុក​មុន​សម្រាប់​ជា​ជំនួយ​ដល់​ការ​រៀប​ចំ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នា​ឆ្នាំ​ក្រោយ។​

    អានបន្ត
  • បញ្ហា​សិទ្ធិ​មនុស្ស យុត្តិ​ធម៌ និង​កាក​សំណល់​ពុល​ក្នុង​ប្រទេស​កម្ពុជា

    បញ្ហា​សិទ្ធិ​មនុស្ស យុត្តិ​ធម៌ និង​កាក​សំណល់​ពុល​ក្នុង​ប្រទេស​កម្ពុជា

    ចាក់​សម្រាម​កាក​សំណល់​ចោល​នៅ​ក្នុង​ទី​វាល ដែល​ជា​កន្លែង​សម្រាប់​អ្នក​ភូមិ​ក្រីក្រ​ដើរ​រើស​កាក​សំ​ណល់​ ហើយ​ក្រោយ​មក​បានធ្វើ​ឲ្យមាន​ការតវ៉ា​អំពីការ​បង្ក​ឲ្យ​មាន​ជំងឺ នៅ​ខណៈ​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ។ អ្នកដឹក​នាំ​កម្ពុជា​បង្ហាញ​ពីភាព​ខឹ​ងសំបារ​យ៉ាង​ខ្លាំង ដោយ​បាន​សន្យា​ថា​នឹង​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់។ ប្រជាជន​ក្នុងតំបន់​ភ័យ​ស្លន់​ស្លោ រាប់ពាន់​អ្នក​រត់ភៀស​ខ្លួន​ទៅទី​ក្រុង។ អ្នកដទៃ​ផ្សេង​ទៀត​ក្នុង​ក្រុង​ព្រះ​សីហនុ​បាន​អនុវត្ត​សិទ្ធិ​របស់ពួក​គេ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ និង​បាន​រៀប​ចំ​បាតុកម្ម​ជា​សាធារណៈ​ចំនួន​ពីរ​ថ្ងៃ​ក្នុង​ខែ​ធ្នូ ដោយ​ធ្វើការ​ស្តី​បន្ទោស​ដល់​រដ្ឋាភិបាល​ពុក​រលួយ​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​កាក​សំណល់​សារ​ធាតុ​ពុល​ទាំង​នោះ។ សូម្បី​តែ​មន្រ្តី​ខ្លះ​នៅ​តំបន់​នេះ​ក៏​បាន​ប្រាប់​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ថា ពួក​គេជឿ​ជាក់​ថា ការ​ធ្វើបាតុ​កម្ម​នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ដរាប​ណា​ពួក​គេ​ធ្វើ​ដោយ​សន្តិភាព និង​តាម​ច្បាប់។

    អានបន្ត
  • កម្ពុជា/​វៀតណាម​៖ សិទ្ធិ​សុំជ្រក​កោន​របស់​ជនជាតិ​ម៉ុង​តាញា​ត្រូវ​បាន​គំរាម​កំហែង

    កម្ពុជា/​វៀតណាម​៖ សិទ្ធិ​សុំជ្រក​កោន​របស់​ជនជាតិ​ម៉ុង​តាញា​ត្រូវ​បាន​គំរាម​កំហែង

    (ញូវ យ៉ក) អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​នូវ​ភាព​កង្វល់​យ៉ាង​ខ្លាំង​អំពី​សេចក្តី​ប្រកាស​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ខ្លួន​នឹ​ងបិទ​ជំ​រំ​ជន​ភៀស​ខ្លួន​ចោល និង​បញ្ឈប់​ការ​ការ​ពារ និង​ផ្តល់​សិទ្ធិ​ជ្រក​កោន​ជា​បណ្តោះ​អាសន្ន​ដល់​ជន​ភៀស​ខ្លួន​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុង​តាញា​មក​ពី​ប្រទេស​វៀត​ណាម។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo