• ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស

    ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស

    ថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៥ - ប្រជាពលរដ្ឋកម្ពុជា​រាប់ពាន់នាក់ យ៉ាងតិច​ណាស់​នៅក្នុង ១៦ ​រាជធានី​និង​ខេត្ត នឹង​ប្រមូល​ផ្តុំគ្នា​​ដើម្បី​ប្រារព្ធ​ខួប​លើកទី ៦៧ នៃ​ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ដែល​នៅក្នុង​នោះ​នឹង​មានការ​ប្រមូល​ផ្តុំគ្នា​ជាក្រុម​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ។

    អានបន្ត
  • អានបន្ត
  • ការរួច​ខ្លួនពីវ​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្្ធតុលាការ​​កម្ពុជា

    ការរួច​ខ្លួនពីវ​បទ​ល្មើស៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្្ធតុលាការ​​កម្ពុជា

    ថ្ងៃ​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ - នៅថ្ងៃនេះ ដើម្បី​ប្រារព្ធ​កម្មវិធី​យុទ្ធនាការ​ពិភពលោក​រយៈពេល ១៦​ថ្ងៃ ទប់ស្កាត់​អំពើហិង្សា​លើ​យេនឌ័រ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១០ ខែធ្នូ អង្គការ លីកាដូ បានចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា​៖“​ការ​រួចខ្លួន​ពីបទ​ល្មើស​៖ ការអនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ​ក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា​”​។ របាយការណ៍​នេះ បង្ហាញ​នូវ​ភស្តុតាង​នៃ​ការ​មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ក្នុងការ​ស៊ើបអង្កេត និង​ផ្តន្ទាទោស​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​ជាច្រើន​នៃ​បទល្មើស​រំលោភ​សេពសន្ថវៈ ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី និង​កុមារ​។ របាយការណ៍​នេះ ផ្តល់នូវ​ព័ត៌មាន​លំអិត​នៃ​កំហុសឆ្គង​ជាច្រើន​ដែល មាន​លក្ខណៈ​ជា​ប្រព័ន្ធ (​អំពើពុករលួយ អាកប្បកិរិយា​រើសអើង​លើ​ស្ត្រី និង​ក្មេងស្រី ការបកស្រាយ ច្បាប់​មិនត្រូវ និង​កង្វះខាត​ធនធាន​នានា​) ដែល​រួមគ្នា​ធ្វើ​ឲ្យ​ជនល្មើស​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​ត្រឹមតែ ទទួលរង​ទណ្ឌកម្ម​ស្រាល ខ្លាំង​ប៉ុណ្ណោះ ឬ​អាច​នឹង​រួច​ពី​ការដាក់ទណ្ឌកម្ម​ទាំងស្រុង​ថែមទៀត​ផង​។​

    អានបន្ត
  • ម.ស.ម.ក រៀប​ចំ​វេ​ទិកា​ជួប​ជុំ​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធឺណែត និង​កិច្ច​ពិ​ភាក្សា​ស្តី​ពី "អនា​គត​នៃ​សិទ្ធិ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា"

    ម.ស.ម.ក រៀប​ចំ​វេ​ទិកា​ជួប​ជុំ​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធឺណែត និង​កិច្ច​ពិ​ភាក្សា​ស្តី​ពី "អនា​គត​នៃ​សិទ្ធិ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា"

    នៅ​ថ្ងៃ​ច័ន្ទ ទី៣០ ខែ​វិច្ឆិកា មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (“ម.ស.ម.ក”) នឹង​រៀប​ចំ​កិច្ចពិភាក្សា​មួយ​ស្តីពី អនា​គត​នៃ​សិទ្ធិ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​នឹងជជែក​ពិ​ភាក្សា​ទៅ​លើ​គំនិត​យោបល់​និង​ទស្សនៈ​ទាក់​ទង​ទៅ​នឹ​ងការ​ព្រួយ​បារម្ភ​នានា ចំពោះ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែត សុវត្ថិ​ភាព​និង​សន្តិ​សុខ​អ៊ិន​ធឺ​ណែត​នៅ​កម្ពុជា។ កិច្ច​ពិភាក្សា​នេះ​នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នក​និយម​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត និង​អ្នក​សរសេរ​ប្លុកល្បីៗ​ដែល​នឹង​ពិភាក្សា​អំពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទាក់​ទិន​នឹង​សិទ្ធិ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្​យានាពេល​បច្ចុប្បន្ន។

    អានបន្ត
  • អានបន្ត
  • ​អង្គការ​សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​គណបក្សជំទាស់ និង​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ

    ​អង្គការ​សង្គម​ស៊ីវិល សូម​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​គណបក្សជំទាស់ និង​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការគំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ

    យើងខ្ញុំ​ដែលជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម​ ​សូម​ថ្កោលទោស​ចំពោះ​ការ​ ​បង្ក្រាប​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា (“​រដ្ឋាភិបាល​”) ទៅលើ​គណបក្សជំទាស់ ព្រមទាំង​ការត្រួតត្រា​ហួសហេតុ​ទៅលើ​ប្រព័ន្ធតុលាការ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​គោលបំណង​យាយី​ទៅលើ​គូបដិបក្ខ​របស់ខ្លួន​។​

    អានបន្ត
  • អានបន្ត
  •  សន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ស្តីពី ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ គណនេយ្យភាពសង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា

    សន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ស្តីពី ធ្វើការរួមគ្នាដើម្បីលើកកម្ពស់ គណនេយ្យភាពសង្គម លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា

    យើងជាសហគមន៍ និងអង្គការសង្គមស៊ីវិល មកពីខេត្តទាំងអស់ខាងលើនៅកម្ពុជាសូមធ្វើ ការកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីជម្រុញកំណែទម្រង់អភិបាលកិច្ចដីធ្លី និង ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ សន្និសីទ តស៊ូមតិថ្នាក់ជាតិប្រចាំឆ្នាំលើកទី៩ សូមលើកឡើងនូវបញ្ហាដែលជាការព្រួយបារម្ភ និងអនុសាសន៍ពាក់ព័ន្ធនឹងផលបះពាល់ធ្ងន់ធ្ងរមួយ ចំនួនដូចខាងក្រោម៖

    អានបន្ត
  • អង្គការ លីកាដូ អំពាវនាវ​ឲ្យមានការ​​បិទមណ្ឌល​ព្រៃស្ពឺជា​បន្ទាន់​បន្ទាប់ពី​មនុស្ស​ពីរនាក់​បាន​ទទួល​មរណភាព

    អង្គការ លីកាដូ អំពាវនាវ​ឲ្យមានការ​​បិទមណ្ឌល​ព្រៃស្ពឺជា​បន្ទាន់​បន្ទាប់ពី​មនុស្ស​ពីរនាក់​បាន​ទទួល​មរណភាព

    ថ្ងៃ​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ - អង្គការ លីកាដូ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ សូមមេត្តា​ស៊ើបអង្កេត​ការស្លាប់​របស់​មនុស្ស​ពីរ​នាក់ និង​សូម​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូមមេត្តា​បិទ​មណ្ឌល​ព្រៃ​ស្ពឺ និង​មណ្ឌល​ដទៃទៀត ដែល​ត្រូវបាន​ប្រើប្រាស់​ក្រៅ​ប្រព័ន្ធ​ច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពី​មាន​មនុស្ស​ពីរ​នាក់​នោះបាន​ទទួលមរណភាព នៅពេលដែល​ត្រូវបាន​គេ​ឃុំខ្លួន​ដោយ​ខុសច្បាប់​នៅក្នុង​មណ្ឌល​ព្រៃ​ស្ពឺ “​មណ្ឌល​សង្គមកិច្ច​” ក្រោយពេល​អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ប្រក្រតី​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​។ នេះ ជាការ​ស្លាប់​លើក​ទី​ពីរ និង​ទី​បី​ហើយ ដែល​បាន​កើតឡើង​តែ​ក្នុង​រយៈពេល​តិចជាង​មួយឆ្នាំ​ប៉ុណ្ណោះ​។​

    អានបន្ត
  • អានបន្ត
  •  សង្គមស៊ីវិលសូមអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជាក្នុងឱកាសទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងលើអ្នកសារព័ត៌មាន

    សង្គមស៊ីវិលសូមអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជាក្នុងឱកាសទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងលើអ្នកសារព័ត៌មាន

    ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងអ្នកសារព័ត៌មានលើកទីពីររបស់អង្គការសហប្រជាជាតិ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោមសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពជាបញ្ឈប់វប្បធម៌និទណ្ឌភាពជាដដែលៗនៅកម្ពុជា និងត្រូវធានាថាជនប្រព្រឹត្តិរំលោភសិទ្ធិមនុស្សត្រូវបាននាំខ្លួនមកផ្តន្ទាទោស។

    អានបន្ត
  •  ម.ស.ម.ក រៀបចំយុទ្ធនាការបញ្ឈប់និទណ្ឌភាពក្រោមប្រធានបទ “មិនភ្លេច”

    ម.ស.ម.ក រៀបចំយុទ្ធនាការបញ្ឈប់និទណ្ឌភាពក្រោមប្រធានបទ “មិនភ្លេច”

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) និងប្រារព្ធទិនាវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងលើអ្នកសារព័ត៌មានដោយបើកយុទ្ធនាការក្រោមប្រធានបទ “មិនភ្លេច ” ដែលមានសកម្មភាពជាបន្តបន្ទាប់ក្នុងរយៈពេល១សប្តាហ៍ទាក់ទិនបញ្ហានិទណ្ឌភាពនៅកម្ពុជា ។ យុទ្ធនាការនេះនឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីល្ងាច ថ្ងៃច័ន្ទ ទី០២ ខែវិច្ឆិកា នៅអគារឌឹមែនសិន អេហ្វ.ស៊ី.ស៊ី ស្ថិតនៅតាមបណ្តោយដងវិថីព្រះសុធារស។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo