ករណីរំលោភសេពសន្ថវៈ

វិធីសាស្រ្ត : ​ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​") នាពេលនេះ​គឺជា​ព័ត៌មាន ដែល​បាន​ប្រមូល​មក​ពី​អត្ថបទ​នានា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។ ព័ត៌មាន​ទាំងនេះ​ពុំ​គ្របដណ្តប់​នូវ​ករណី ដែល​បាន​កត់ត្រា​ក្រៅពី​ការចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នោះទេ​។ ម​.​ស​.​ម​.​ក ពុំ​អះអាងថា​ព័ត៌មាន ដែល​បាន​បង្ហាញ​ទាំងនេះ​គឺជា​ព័ត៌មាន​ដាច់ស្រេច​ទាំងស្រុង​នោះ​ទេ​។ យើង​ធ្វើ​ការប៉ាន់ស្មាន​ថា​ព័ត៌មាន​នេះ​បង្ហាញ​ត្រឹមតែ​ជាផ្នែកមួយ​នៃ​ករណី​រំលោភ​សេពសន្ថវៈ ដែល​បាន​កើតមានឡើង​ក្នុងប្រទេស​កម្ពុជា ដោយសារ​តែ​ករណី​ជា​ច្រើន​ទៀត​ពុំ​ត្រូវបាន​រាយការណ៍​។​

សូម​ចុច​លើ​ខេត្ត​នៅក្នុង​ផែនទី​នៃ​ទំព័រ​ដើម្បី​បង្ហាញ​ពី​ករណី​ដែល​បាន រាយការណ៍​ពី​រឿង​រំលោភ​សេពសន្ថវៈ​។​

ករណីរំលោភសេពសន្ថវៈ ពីឆ្នាំ ២០១០ ទៅ ២០១៣


សរុប: 2-25
សរុប: 26-48
សរុប: 49-71
សរុប: 72-94
សរុប: 95-117

ករណី​រំលោភ​សេពសន្ថវៈ​នេះ​ត្រូវ​បាន​បែក​ចែកជា​៩​ប្រភេទ​ដូចខាងក្រោម​៖

  1. ១. ខេត្ត
  2. ២. អាយុ​ជនរងគ្រោះ
  3. ៣. ចំនួន​ជនរងគ្រោះ​
  4. ៤. អាយុ​ចារី
  5. ៥. ចំនួន​ចារី
  6. ៦. ទំនាក់ទំនង​រវាង​ជនរងគ្រោះ និង​ចារី​
  7. ៧. ផ្តន្ទាទោស ឬ​ចោទប្រកាន់ (​តាម​ចំនួន​ករណី​)
  8. ៨. ផ្តន្ទាទោស ឬ​ចោទប្រកាន់ (​តាម​ចំនួន​ចារី​)
  9. ៩. រំលោភ​សេពសន្ថវៈ​រួម​ទាំង​មនុស្ស​ឃាត​

ទិន្នន័យ​នេះ​គ្របដណ្តប់​ក្នុង​រយៈពេល​ចាប់ពី​ខែ​មករា ឆ្នាំ​២០១០ រហូតដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​នៅ​លើ​ផែនទី និង​អាច​ស្វែងរក​បាន​តាម​ឆ្នាំ​នី​មួយៗ​។ ទិន្នន័យ​ត្រូវបាន​បង្ហាញ​ទៅ​តាម​ប្រភេទ​នី​មួយៗ​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ព័ត៌មាន​នេះ​ចង្អុលបង្ហាញ​អំពី​ប្រភេទ​នៃ​ករណី​រំលោភ​សេពសន្ថវៈ​ទាំងឡាយ​ដែល​បាន​កើតឡើង និង​នីតិវិធី ដែល​ត្រូវបាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​។ ​ម​.​ស​.​ម​.​ក សូម​លើក​ទឹកចិត្ត​ដល់​បណ្តា​អង្គការ និង​ស្ថាប័ន​ដទៃទៀត ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ពុំ​មែន​រដ្ឋាភិបាល ក្នុង​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ស្រដៀង​គ្នា​នេះ ដើម្បី​ឲ្យមាន​ព័ត៌មាន​កាន់តែ​ច្រើនថែ​មទៀត​ដែល​សាធារណៈជន​អាច​ស្វែងរក​បាន និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការរំលោភ​សេពសន្ថវៈ​។ ព័ត៌មាន​គឺ​ជា​គន្លឹះ​សំខាន់​ដល់​ការយល់ដឹង និង​បញ្ហា​គឺ​ត្រូវបាន​ដោះស្រាយ​យ៉ាង​ប្រសើរ​បំផុត ដរាបណា​បញ្ហា​ទាំងនេះ​ត្រូវបាន​គេ​យល់​យ៉ាង​ពិតប្រាកដ​។

​ករណី​រំលោភ​សេពសន្ថវៈ​រាយការណ៍​តាម​ឆ្នាំ​


* ចំណាំ : សូមបញ្ជាក់ថាគ្មានព័ត៌មានណាមួយខាងលើ គឺជាការវិនិច្ឆ័យរធ្វើឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពីបទមានទោស ឬគ្មានទោសចំពោះជនល្មើសនោះទេ ។ រាល់ការអះអាងចំពោះជនប្រព្រឹត្តិគឺជាការអះអាងរបស់បុគ្គលដែលត្រូវបានកំណត់ថាត្រូវមានទោសពីបទល្មើសព្រហ្មទណ្ឌ។