កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិ ការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិ ការរំលោភសិទ្ធិមនុស្ស

  • មណ្ឌលគិរី

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    មន្ត្រីសុរិយោដីបានចូលរួមក្នុងការរំលោភយកដីធ្លី នៅពេលមន្ត្រីទាំងនោះចេញប័ណ្ណកម្មសិទ្ធិ ឬលិខិតសម្គាល់សិទ្ធិកាន់កាប់ដីស្រែ និងដីព្រៃទំហំជាង ២០០០ហិកតា ទៅឱ្យបុគ្គលដែលមានទ្រព្យធន ដោយបានទន្ទ្រានយកដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចពូនង។ ជនជាតិដើមភាគតិចពូនងជាង ៣០០គ្រួសារ នៅខេត្តមណ្ឌលគិរី បាននឹងកំពុងធ្វើការតវ៉ាចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាឃុំដាក់ដាំ ជាទីដែលពួកគាត់កំពុងទាមទារនូវដំណោះស្រាយសម្រាប់ករណីនេះ។

    RFA | CamboJA

  • កណ្តាល

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ម្ចាស់ដីក្នុងស្រុកកណ្តាលស្ទឹងមានជម្លោះដីធ្លីលើការអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីបានសង្កេតឃើញម៉ាស៊ីនឈូសឆាយដីដែលជាកម្មសិទ្ធិរបស់ពួកគាត់ ខណៈព្យាយាមចូលដី គ្រួសារត្រូវបានអ្នកយាមក្រុមហ៊ុនរារាំង ហើយភ្លាមៗនោះអភិបាលស្រុកបានស្នើឱ្យក្រុមគ្រួសារជួបគ្នានៅថ្ងៃទី ២៩ ជំនួសវិញតាមទូរស័ព្ទ។ នៅថ្ងៃទី២៩ ខែសីហា មានប្រជាពលរដ្ឋ ១៣០គ្រួសារក្នុងចំណោម ៤១៤គ្រួសារ បានមកជួបជុំគ្នានៅសាលាស្រុកកណ្តាលស្ទឹង ស្វែងរកដំណោះស្រាយដីធ្លី។ គ្រួសារដែលរងផលប៉ះពាល់ត្រូវបានអនុញ្ញាតជួបពិភាក្សាជាមួយអាជ្ញាធរ ហើយអភិបាលស្រុកបានធានាដោះស្រាយបញ្ហានេះ និងបានស្នើសុំពេលវេលារបស់គ្រួសារក្នុងការវាយតម្លៃដីមានជម្លោះបន្ថែមទៀត ដោយមិនបានប្រាប់ពួកគេអំពីកាលបរិច្ឆេទជាក់លាក់នោះទេ។

    CamboJA

  • សៀមរាប

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    មន្ត្រីបរិស្ថាន និងទាហានប្រមាណ ១០០នាក់ ប្រដាប់ដោយកាំភ្លើងវែង បានដកថយ និងរឹបអូសយកដើមស្វាយប្រមាណ ៥០០ដើម ដែលសមាជិកសហគមន៍ជប់សោម ដាំនៅលើដីមានជម្លោះក្នុងស្រុកស្វាយលើ។ ទាហានត្រូវបានគេរាយការណ៍ថាបានដាល់សមាជិកសហគមន៍ម្នាក់ចំមុខខណៈដែលគាត់កំពុងថតហេតុការណ៍នេះធ្វើឱ្យគាត់មានស្នាមរបួស។

    CamboJA

  • បាត់ដំបង

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    តំណាងសហគមន៍ និងសកម្មជនចំនួន ៥រូប ត្រូវបានឃុំខ្លួនបណ្តោះអាសន្នដោយតុលាការខេត្តបាត់ដំបង ពីបទទន្ទ្រានយកដីឯកជនរបស់រដ្ឋដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ក្នុងឃុំតាតោក ស្រុកសំឡូត។ ក្រោយ​ការ​ចាប់​ខ្លួន​ពួក​គេ ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​ នៅ​ភូមិ​អូរតាទៀក ដែលជា​ទីតាំង​ជម្លោះ​ដីធ្លី​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​តុលាការ ដើម្បី​ទាមទារឱ្យ​ដោះលែង​តំណាង​របស់​ពួកគេ។

    Battambang

  • ស្រុកអណ្តូងមាស រតនគិរី

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    កម្មករ​ប្រដាប់ដោយកាំភ្លើង​ដែល​ធ្វើ​សកម្មភាពតំណាងឱ្យ​ក្រុមហ៊ុន​កៅស៊ូ​បាន​បន្ត​ឈូស​ឆាយ​ដី​ចម្ការ​របស់​សហគមន៍​ចារ៉ាយ ​ក្នុង​ស្រុក​អណ្តូងមាស ខេត្ត​រតនគិរី។ អ្នកភូមិរាយការណ៍ថា ពួកគាត់បានប្រឈមមុខនឹងការកាប់រានដីស្រែ ពីក្រុមហ៊ុន ៧មករា ផារី ដែលអះអាងថាមានកម្មសិទ្ធិលើដីនេះតាមរយៈដីសម្បទានសេដ្ឋកិច្ចដែលផ្តល់ដោយរដ្ឋ ដែលក្រុមហ៊ុនទទួលបានកាលពីជាងមួយទសវត្សរ៍មុន។ នេះ​ជា​ជម្លោះ​ដែល​កំពុង​បន្ត ហើយ​អ្នក​ភូមិ​បាន​រាយការណ៍​ថា​ ពួកគេត្រូវបាន​បង្ខំ​ចិត្តឱ្យ​លក់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃតិចជាងមួយភាគបួននៃ​តម្លៃទីផ្សារ។

    CamboJA

  • មណ្ឌលគីរី

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    នៅថ្ងៃទី០៤ ខែមិថុនា សមាជិកគ្រួសារជនជាតិដើមភាគតិចពូនងចំនួន ៣ នាក់ ត្រូវបានចាប់ខ្លួនដោយពុំមានដីកា ពីសំណាក់ស្នងការនគរបាលខេត្តមណ្ឌលគិរី ទាក់ទងនឹងទំនាស់ដីធ្លីមួយកន្លែងនៅភូមិចម្ការតែ ឃុំស្ពានថ្ម និងត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរីដើម្បីសាកសួរនៅថ្ងៃទី០៦ ខែមិថុនា។ ផ្ទៃដីទំហំ១២ ហិកតានោះរួមមានទាំងដីដាំដំណាំ និងដីបញ្ចុះសពរបស់សហគមន៍ជនជាតិដើមភាគតិចពូនងផងដែរដែលពួកគេបានការពារចាប់តាំងពីឆ្នាំ១៩៧៩ មក។ ប៉ុន្តែ ដីទំនាស់បានកើតឡើងរវាងគ្រួសារជនជាតិដើមភាគតិចពូនង និងបុគ្គលដែលមានប្លង់កាន់កាប់ដី។

    CamboJA

  • រតនៈគីរី

    ការ​រឹតត្បិត​សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​ការប្រមូលផ្តុំ និង​សេរីភាព​ខាង​ការបង្កើត​សមាគម

    តុលាការខេត្តរតនៈគិរីបានចោទប្រកាន់ និងឃុំខ្លួនបុគ្គលិកជាន់ខ្ពស់នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាចំនួន៣នាក់។ បុគ្គលិកទាំងនោះរងការចោទប្រកាន់ពីបទញុះញង់ក្រោមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌពីបទដឹកនាំកសិករធ្វើបដិវត្តន៍នៅពេលរៀបចំវគ្គបណ្តុះបណ្តាលមួយដល់បណ្តាញកសិករសមាគម ​ស្តីពីបច្ចេកទេសដាំដុះរបស់កសិករ និងយុទ្ធសាស្ត្រផលិតកសិផល។

    Khmer Times | CamboJA | cambojanews

  • ភូមិ ព្រែក ស្នុង សង្កាត់& ភ្នំពេញ ប៉ុស្ដិ៍

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    ស្ត្រី​ដែល​សង់​ផ្ទះ​រំលោភ​លើ​ផ្លូវជាតិ​លេខ​២១ ត្រូវ​បាន​បញ្ជា​ឱ្យ​រុះរើ​ជា​បន្ទាន់។ បទបញ្ជា​នេះ​បាន​មកពី​លោក ជឺ គឹមហៃ អភិបាលស្រុក​ស្អាង​។ យ៉ាងណាក៏ដោយ ការរុះរើនេះមិនទាន់មានវឌ្ឍនភាពនៅឡើយទេ ហើយលោកអភិបាលបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋនៅតែមិនព្រមរុះរើនោះ លោកនឹងចាត់វិធានការជាបន្ទាន់។

    Khmer Times

  • កណ្តាល

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    គ្រួសារដែលប្រឈមនឹងការបណ្តេញចេញដោយសារគម្រោងព្រលានយន្តហោះដែលមានតម្លៃ ១,៥ ពាន់លានដុល្លារដែលកំពុងសាងសង់ក្នុងខេត្តកណ្តាល បន្តទាមទារសំណងបន្ថែមលើតម្លៃដែលផ្តល់ដោយអ្នកវិនិយោគ។ រហូតមកដល់ពេលនេះក្រុមហ៊ុនបានផ្តល់សំណងជាប្រាក់ចំនួន ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីស្រែដែលរងផលប៉ះពាល់ និងផ្តល់ពេលចំនួន ១០ខែ សម្រាប់គ្រួសារទាំងអស់ដើម្បីផ្លាស់ទីលំនៅទៅទីតាំងថ្មីដែលបានរៀបចំ ដែលមានចម្ងាយ ៣ គីឡូម៉ែត្រ។

    Cambojanew | Cambojanews

  • ឧត្តរមានជ័យ

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    Sam eang​ ខេត្តឧត្តរមានជ័យ៖ តាមសេចក្តីរាយការណ៍ កងកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានឆ្មក់ចូលឃាត់ខ្លួនមនុស្ស ១៩នាក់ បណ្តាលឲ្យ របួសធ្ងន់ស្ទើរ ១ភូមិ និងឆេះផ្ទះជាច្រើនខ្នង ក្នុងឃុំត្រពាំងប្រាសាទ។ អ្នកភូមិបាននិយាយថា មួយសប្តាហ៍មុនការវាយឆ្មក់ យោធា និងប៉ូលីសមូលដ្ឋានបានបញ្ជាឱ្យពួកគេចាកចេញពីតំបន់នោះ ហើយបានគំរាមរុះរើផ្ទះរបស់ពួកគេ ប្រសិនបើពួកគេមិនយល់ព្រមចាកចេញ។ ប្រជាពលរដ្ឋនៃឃុំត្រពាំងប្រាសាទ កើតមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន សុខ សំណាងអភិវឌ្ឍន៍ ចាប់តាំងពីឆ្នាំ ២០១២ នៅពេលដែលក្រុមហ៊ុនទទួលបានដីជាង ១៨០០ ហិកតានៅក្នុងតំបន់នោះ។ ជម្លោះ​ដីធ្លី​នេះបាន​រីក​ឡើង​ក្នុង​ឆ្នាំ​២០២១ នៅ​ពេល​ដែល​គ្រួសារទាំងនោះ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុងតំបន់​នោះ។ ចាប់តាំងពីពេលនោះមក ការប៉ះទង្គិចគ្នាកើតច្រើនដងរវាងអ្នកស្រុក និងអាជ្ញាធរ ដែលនាំទៅដល់ការចាប់ខ្លួន និងដាក់គុកអ្នកភូមិជាច្រើននាក់ក្នុងខែកញ្ញា និងវិច្ឆិកា ឆ្នាំ ២០២២។

    VOD | VOD

  • Koh Kong Provincial Court dropped the case of forestry activist and founder of Natural Resource Protection Group, Chut Wutty due to the death of perpetrator, In Rattana.

    ការធ្វើឃាត និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​តួអង្គ​សំខាន់ៗ​នៃ​អ្នកនយោបាយ អ្នកកាសែត អ្នកសិល្បៈ​ល្បីៗ ឬ​អ្នកជំទាស់​ដែល​ហ៊ាន​និយាយ​ដោយ​ឥត​សំចៃមាត់

    Koh Kong Provincial Court dropped the case of forestry activist and founder of Natural Resource Protection Group, Chut Wutty due to the death of perpetrator, In Rattana.

    Others | Others | Others | Others | Others | Others

  • It was reported that the Royal Government of Cambodia was drafting the first ever “Cyber Law”, a move designed to prevent “ill-willed groups or individuals” from spreading false information.

    ការ​រឹតត្បិត​សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​ការប្រមូលផ្តុំ និង​សេរីភាព​ខាង​ការបង្កើត​សមាគម

    It was reported that the Royal Government of Cambodia was drafting the first ever “Cyber Law”, a move designed to prevent “ill-willed groups or individuals” from spreading false information.

    Others | Others | Others

  • Thirteen Boeung Kak women representatives were arrested during a protest against forced evictionsin Boeung Kak Lake, where Shukaku Inc. was granted an Economic Land Concession.

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    Thirteen Boeung Kak women representatives were arrested during a protest against forced evictionsin Boeung Kak Lake, where Shukaku Inc. was granted an Economic Land Concession.

    Others | Others | Others | Others | Others | Others

  • Thirteen Boeung Kak women representatives were arrested during a protest against forced evictionsin Boeung Kak Lake, where Shukaku Inc. was granted an Economic Land Concession.

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    Thirteen Boeung Kak women representatives were arrested during a protest against forced evictionsin Boeung Kak Lake, where Shukaku Inc. was granted an Economic Land Concession.

    Others | Others | Others | Others | Others | Others

  • Chan Samnang, a nine-month-old boy, died of diarrhea and fever after his family was forcibly evicted from Borei Keila to a relocation site outside the city.

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    Chan Samnang, a nine-month-old boy, died of diarrhea and fever after his family was forcibly evicted from Borei Keila to a relocation site outside the city.

    Others | Others | Others | Others

  • Chea Dara,a Boeung Kak Lake resident, committed suicide by jumping from a bridge in Phnom Penh after being her family was excluded from the resettlement deal made between the Boeung Kak Lake community and Shukaku Inc. on 11 August 2011.

    សិទ្ធិ​ដីធ្លី និង​ការបណ្តេញចេញ​ដោយ​បង្ខំ

    Chea Dara,a Boeung Kak Lake resident, committed suicide by jumping from a bridge in Phnom Penh after being her family was excluded from the resettlement deal made between the Boeung Kak Lake community and Shukaku Inc. on 11 August 2011.