កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាល​ប្រ​វតិ្តច្បាប់​អង្គការ ​សមាគម

កាល​ប្រ​វតិ្តច្បាប់​អង្គការ​សមាគម

  • សេចក្តីថ្លែងការណ៍​រួម របស់ ក្រុម​ឃ្លាំមើល​សិទ្ធិ​មេធាវី​ប្រទេស​កាណាដា និង​មជ្ឈមណ្ឌល​ដើម្បី​ច្បាប់ និង​ប្រជាធិបតេយ្យ

    សេចក្តីថ្លែងការណ៍​រួម របស់ ក្រុម​ឃ្លាំមើល​សិទ្ធិ​មេធាវី​ប្រទេស​កាណាដា និង​មជ្ឈមណ្ឌល​ដើម្បី​ច្បាប់ និង​ប្រជាធិបតេយ្យ

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍រួម)

    លិខិត​ផ្ដល់​បាន​បញ្ចូល​នូវ​ការអង្កេត​មួយចំនួន​ទៅលើ​សេចក្តីព្រាងច្បាប់

    Lawyer’s Right Watch Cananda | Lawyer’s Right Watch Cananda

  • សេចក្តីថ្លែងការណ៍​រប​ស់ ម​.​ស​.​ម​.​ក ស្ដីពី កម្ពុជា ៖ សេចក្តីព្រាងច្បាប់​ស្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​លក្ខណៈ​រឹតបន្ដឹង និង​ប្រញាប់ប្រញាល់ បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​

    សេចក្តីថ្លែងការណ៍​រប​ស់ ម​.​ស​.​ម​.​ក ស្ដីពី កម្ពុជា ៖ សេចក្តីព្រាងច្បាប់​ស្តី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​លក្ខណៈ​រឹតបន្ដឹង និង​ប្រញាប់ប្រញាល់ បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ម​.​ស​.​ម​.​ក អំពាវនាវ​ឲ្យ​ទ្វេភាគី និង​ពហុភាគី​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងទៀត​ថ្កោលទោស​ចំពោះ​សេចក្តីព្រាងច្បាប់ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ដំណើរការ​អនុម័ត​ច្បាប់​នេះ​។

    CCHR | CCHR

  • ម្ចាស់ជំនួយ​ត្រូវបាន​ស្នើ​ឲ្យ​ដក​ជំនួយ​គាំទ្រ ដោយសារតែ​សេចក្តីស្នើច្បាប់​អង្គការ​

    ម្ចាស់ជំនួយ​ត្រូវបាន​ស្នើ​ឲ្យ​ដក​ជំនួយ​គាំទ្រ ដោយសារតែ​សេចក្តីស្នើច្បាប់​អង្គការ​

    ការតស៊ូមតិ

    ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ក្រុម​ម្ចាស់ជំនួយ​ប្រឆាំងនឹង​ច្បាប់​ដែល​ពួកគេ​និយាយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​កសាង​ជាតិ​ដែល​ម្ចាស់ជំនួយ​បាន​ឧបត្ថម្ភ​ប្រាក់​រាប់​កោដិ​ដុល្លារ​។

    NY Times | The Guardian | VOA | NY Times | The Guardian | VOA

  • អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ៦០ បានទាមទារ​ឲ្យ​សើរើ ទៅលើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​

    អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ៦០ បានទាមទារ​ឲ្យ​សើរើ ទៅលើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​

    ការតស៊ូមតិ(សំបុត្រ)

    អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ជាង ៦០ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ​ធ្វើ​សេចក្តីព្រាងច្បាប់​អង្គការ​ឡើងវិញ ដោយសារ​សេចក្តីព្រាង​នេះ​ត្រូវបាន​រិះគន់ថា​មានការ​រិត​ត្បឹ​ត​សង្គម​ស៊ីវិល និង​ប៉ះពាល់​ដល់​សេរីភាព​ខាង​បង្កើត​សមាគម​។

    CAMD | The Guardian | VOA | PPP | CAMD | The Guardian | VOA | PPP

  • អង្គការ​ហ្វ្រី​ដុម​ហៅ​ស៍ ៖ សេចក្តីស្នើច្បាប់​អង្គការ​របស់​កម្ពុជា ពុំមាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់ និង​គួរតែ​ច្រានចោល​

    អង្គការ​ហ្វ្រី​ដុម​ហៅ​ស៍ ៖ សេចក្តីស្នើច្បាប់​អង្គការ​របស់​កម្ពុជា ពុំមាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់ និង​គួរតែ​ច្រានចោល​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​សេចក្តីស្នើច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុ​ជាមាន​បទ​បញ្ញត្តិ​ដែល​រឹតត្បិត​ទៅលើ​លទ្ធភាព​របស់​អង្គការ​ក្នុងការ​រៀបចំ និង​ប្រតិបត្តិការ​ដោយមាន​ប្រសិទ្ធិភាព​។ អង្គការ​ហ្វ្រី​ដុម​ហៅ​ស៍ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ច្បាប់​ក្នុង​ទម្រង់​បច្ចុប្បន្ន​ចោល ដោយសារ​ច្បាប់​នេះ​ពុំមាន​មូលដ្ឋាន​គ្រឺះ​គ្រប់គ្រាន់​។

    Freedom House | Freedom House

  • អង្គការ​លីកាដូ​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន ៖ សេចក្តីព្រាងច្បាប់ លើក​ទី ២ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​មូលដ្ឋាន

    អង្គការ​លីកាដូ​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន ៖ សេចក្តីព្រាងច្បាប់ លើក​ទី ២ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​មូលដ្ឋាន

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    អង្គការ​លីកាដូ​បង្ហាញ​ក្តីបារម្ភ​ថា​សេចក្តីព្រាងច្បាប់​អាច​នឹង​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​យ៉ាងធ្ងន់ធ្ងរ ហើយ​សេចក្តីព្រាង​លើក​ទី ២ ក៏​មិន​ខុសគ្នា​ពី​សេចក្តីព្រាង​លើក​ទី ១ ប៉ុន្មាន​ទេ​។

    LICADHO | LICADHO

  • កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​លើក​ទី ២ ជាមួយ​ក្រសួងមហាផ្ទៃ

    កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​លើក​ទី ២ ជាមួយ​ក្រសួងមហាផ្ទៃ

    ការពិគ្រោះយោបល់

    ​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​តូច​ត្រូវបាន​ក្រសួងមហាផ្ទៃ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១១ ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​លើក​ទី ២ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

    CCHR | PPP | CCHR | PPP

  • សេចក្តីថ្លែងការណ៍​រប​ស់ ម​.​ស​.​ម​.​ក ៖ “​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម គ្មាន​លក្ខណៈ​បើកចំហ និង​គ្មាន​អត្ថន័យ​ពេញលេញ​”

    សេចក្តីថ្លែងការណ៍​រប​ស់ ម​.​ស​.​ម​.​ក ៖ “​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម គ្មាន​លក្ខណៈ​បើកចំហ និង​គ្មាន​អត្ថន័យ​ពេញលេញ​”

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​ម​.​ស​.​ម​.​ក បារម្ភ​ថា មានតែ​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​អង្គការ​លើក​ទី ២ ហើយ​មាន​រយៈពេល​តែមួយ​ថ្ងៃ​គត់​។ កិច្ច​ពិគ្រោះ​យោបល់​នេះ គ្មាន​លក្ខណៈ​បើកចំហ និង​គ្មាន​អត្ថន័យ​ពេញលេញ​។

    CCHR | CCHR

  • ការចេញផ្សាយសេចក្តីព្រាងច្បាប់លើក ២

    ការចេញផ្សាយសេចក្តីព្រាងច្បាប់លើក ២

    សេចក្តីព្រាងច្បាប់

    Sithi | Sithi

  • រដ្ឋាភិបាល​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​តែ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ត្រូវបាន​អញ្ជើញ​នៅ​រាជធានី​ភ្នំពេញ​

    រដ្ឋាភិបាល​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​តែ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ត្រូវបាន​អញ្ជើញ​នៅ​រាជធានី​ភ្នំពេញ​

    ការពិគ្រោះយោបល់

    រដ្ឋាភិបាល​បាន​ការពារ​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​រង​ការរិះគន់ និង​ការស្នើសុំ​ឲ្យ​មានការ​កែប្រែ​សេចក្ដីព្រាងច្បាប់​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ការពិគ្រោះ​យោបល់​ក្នុង​រាជធានី​ភ្នំពេញ​។

    CCC | PPP | CAMD | CCC | PPP | CAMD

  • កំណត់ត្រាណែនាំ ស្នើសុំការកែប្រែ និងអនុសាសន៍របស់ ម.ស.ម.ក ចំពោះសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

    កំណត់ត្រាណែនាំ ស្នើសុំការកែប្រែ និងអនុសាសន៍របស់ ម.ស.ម.ក ចំពោះសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

    ការតស៊ូមតិ(កំណត់ត្រាសង្ខេប)

    ម.ស.ម.ក ចេញផ្សាយ សំណើឲ្យមានការកែប្រែច្បាប់អង្គការសមាគម

    CCHR | CCHR

  • សង្គម​ស៊ីវិល​លើកឡើងថា សេចក្ដីស្នើច្បាប់​អង្គការ​សមាគម គំរាមកំហែង​លើ​សេរីភាព​ល​រដ្ឋ សេរីភាព​ខាង​ការបញ្ចេញមតិ​

    សង្គម​ស៊ីវិល​លើកឡើងថា សេចក្ដីស្នើច្បាប់​អង្គការ​សមាគម គំរាមកំហែង​លើ​សេរីភាព​ល​រដ្ឋ សេរីភាព​ខាង​ការបញ្ចេញមតិ​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​អន្តរជាតិ​ក្នុងប្រទេស​កម្ពុជា​នឹង​ជំរុញ ឲ្យ​មានការ​កែប្រែ​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម ដែល​អ្នក​ទាំងនោះ​អះអាងថា​មាន​បទ​ប្បញ្ញត្តិ​ដែល​គំរាមកំហែង​ដល់​សេរីភាព​ពលរដ្ឋ​បូករួម​និង​សេរីភាព​ខាង​ការបញ្ចេញមតិ​

    SEPA | SEAPA

  • នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​សប្បាយចិត្ត​ចំពោះ​អ្នក​រិះគន់​មកលើ​ច្បាប់​អង្គការ​សមាគម

    នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​សប្បាយចិត្ត​ចំពោះ​អ្នក​រិះគន់​មកលើ​ច្បាប់​អង្គការ​សមាគម

    ការឆ្លើយតបរបស់រដ្ឋាភិបាល

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​និយាយ​ចំៗ លើ​អ្នក​រិះគន់​ទៅលើ​សេចក្តីព្រាងច្បាប់​អង្គការ​របស់​រដ្ឋាភិបាល មុនពេល​រដ្ឋាភិបាល​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​នៅ​ថ្ងៃ​ច័ន្ទ

    PPP | PPP

  • អង្គការ​សង្គម​ស៊ីវិល​ពិភាក្សា​ពី​ក្តីកង្វល់ ទៅលើ​ច្បាប់​អង្គការ​សមាគម​

    អង្គការ​សង្គម​ស៊ីវិល​ពិភាក្សា​ពី​ក្តីកង្វល់ ទៅលើ​ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(ការពិគ្រោះយោបល់របស់សង្គមស៊ីវិល)

    តំណាង​អង្គការ​សង្គម​ស៊ីវិល​រាប់រយ​នាក់​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​ពី​ក្តីបារម្ភ និង​អនុសាសន៍​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​អង្គការ​ដ៏​ចម្រូងចម្រាស់ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃមុន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​មកដល់​។

    PPP | PPP

  • ​អង្គការ អាយ​ស៊ី​អិន​អិ​ល (ICNL) ផ្ដល់​មតិយោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ

    ​អង្គការ អាយ​ស៊ី​អិន​អិ​ល (ICNL) ផ្ដល់​មតិយោបល់​លើ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ

    ការតស៊ូមតិ(វិចារណកថា និងការវិភាគ)

    ​សេចក្តីព្រាងច្បាប់​អង្គការ​លើក​ទី​១ ត្រូវបាន អង្គការ អាយ​ស៊ី​អិន​អិ​ល (ICNL) ផ្ដល់​មតិយោបល់ និង​វិភាគ​លើ​សេចក្តីព្រាងច្បាប់​នេះ​។

    ICNL | ICNL

  • ការចេញផ្សាយ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម លើក​ទី ១

    ការចេញផ្សាយ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម លើក​ទី ១

    សេចក្តីព្រាងច្បាប់

    Sithi | ICNL | LICADHO | PPP | Sithi | ICNL | LICADHO | PPP

  • នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ជំរុញ​ឲ្យ​មានច្បាប់​អង្គការ​សមាគម

    នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ជំរុញ​ឲ្យ​មានច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(របាយការណ៍សង្ខេប)

    ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ថា​រដ្ឋាភិបាល​បានចាប់ផ្ដើម​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​ដាក់​កំហិត​លើ​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

    LICADHO | PPP

  • ការឆ្លើយតបរបស់រដ្ឋាភិបាល

    PPP | Khmernz

  • សេចក្ដីស្នើច្បាប់​អង្គការ​សមាគម​របស់​រដ្ឋាភិបាល​ជា​បញ្ញត្តិ​ដាក់ទណ្ឌកម្ម​សង្គម​ស៊ីវិល

    សេចក្ដីស្នើច្បាប់​អង្គការ​សមាគម​របស់​រដ្ឋាភិបាល​ជា​បញ្ញត្តិ​ដាក់ទណ្ឌកម្ម​សង្គម​ស៊ីវិល

    ការឆ្លើយតបរបស់រដ្ឋាភិបាល

    ​តំណាងរាស្ត្រ​គណបក្សជំទាស់ និង​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​បាន​រិះគន់​ទៅលើ​សេចក្តីស្នើច្បាប់ ដែល​រដ្ឋាភិបាល​បានលើកឡើង ដែលមាន​លក្ខណៈ​តឹងរឹង​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ថ្លែងថា​ជាការ​រឹតត្បិត​ទាំងនោះ លើសពី​ការចាំបាច់ ដើម្បី​ធានា​នូវ​គណនេយ្យភាព​ក្នុង​វិស័យ​អង្គការ​។

    Khmernz | Khmernz

  • ​លោក​ហ៊ុន សែន មានបំណង​អនុម័ត​ច្បាប់សង្គម​ស៊ីវិល

    ​លោក​ហ៊ុន សែន មានបំណង​អនុម័ត​ច្បាប់សង្គម​ស៊ីវិល

    ការឆ្លើយតបរបស់រដ្ឋាភិបាល

    ​នាយករដ្ឋមន្ត្រី បានលើកឡើង​ពី​គោលបំណង​ចង់​អនុម័ត​ច្បាប់សង្គម​ស៊ីវិល​ក្នុងពេល​ឆាប់ៗ ដោយ​ជឿជាក់ថា “​ភេរវជន​” អាច​ព្យាយាម​ដាក់​ទីតាំងនៅ​កម្ពុជា ក្រោមរូបភាព​បន្លំ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​

    Khmernz | CAMD | Khmernz | CAMD