ការជំនុំជម្រះដោយយុត្តិធម៌ជាអ្វី?

ការជំនុំជម្រះ​ដោយ​យុ​តិ្ត​ធម៌​គឺជា​ការធានា​នូវ​សិ​ទិ្ធ​ដល់​ជន ទាំងឡាយណា​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ។ សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ជាការ​រួមបញ្ចូល​គ្នានៃសិទ្ធិ​បុគ្គល​មួយ​ចំនូ​ន​ដែល​សិទ្ធិ​នេះមាននៅគ្រប់នីតិវិធី​ច្បាប់​រាប់​ចាប់ពី​ដំណាក់​កាល​​ការ​ចាប់ខ្លួន​ជនសង្ស័យ នៅដំណាក់​កាល​ដំបូង រហូតដល់​បញ្ចប់​ការ​បឹ្ត​ង​តវ៉ាចុងក្រោយ​បំផុត។ ការជំនុំជម្រះដោយ​យុត្តិធម៌ មាន​សារៈសំខាន់​ណាស់​ក្នុងការ​ការពារ​នូវ​សិទ្ធិ​របស់​ជនជាប់ចោទ និង​ជនរងគ្រោះ ព្រមទាំង​ធានាបាន​នូវ​ការគ្រប់គ្រង​វិស័យ​យុត្តិធម៌​​ដែលមាន​សារៈសំខាន់​ដល់​នីតិរដ្ឋ។

ទស្សនៈទាន​នៃការជំនុំជម្រះដោយ​យុត្តិធម៌​រួមបញ្ចូល​ទាំង​ការធានានូវ​សិ​ទិ្ធ និង​នីតិវិធី​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​បទដ្ឋាន​នីតិវិធី​អន្តរជាតិ ដែលមាន​នៅ​ក្នុងយន្ត​ការ​ច្បាប់​អន្តរជាតិ។ ដោយ​មិនមាន​ការដាក់កំហិត​ការធានានូវ​សិទ្ធិ និង​នីតិវិធី​រាប់បញ្ចូល​នូវ​សិ​ទិ្ធ ការហាម​ប្រាម និង​គោលការណ៍​មួយចំនួន​ដូច​ខាង​ក្រោម៖

  • សិ​ទិ្ធ​ទ​ទូល​បានការ​ជំនុំជម្រះ​ជា​សាធារណៈ
  • សិ​ទិ្ធ​ទ​ទូល​បានការ​ជំនុំជម្រះ​ដោយ​គ្មាន​ការពន្យា​ពេល
  • សិទ្ធិ​យល់ដឹង​អំពី​បទចោទប្រកាន់
  • សិទ្ធិ​ទទួល​ការពន្យល់​ប្រាប់​សិ​ទិ្ធ
  • សិទ្ធិ​មាន​ពេលវេលា និង​មធ្យោបាយ​គ្រប់គ្រាន់​ក្នុងការ​ការពារ​ក្តី
  • សិទ្ធិ​ទទួលបាន​មេធាវី និង​មាន​វត្តមាន​នៅក្នុង​សវនាការ
  • សិទ្ធិ​ទទួល​ការ​សន្ម​តទុកជាមុន​ថា​គ្មាន​ទោស
  • សិទ្ធិ​ទ​ទូល​បានការ​ជំនុំជម្រះ​ដោយ​តុលាការ​ឯករាជ្យ និង​ឥតលម្អៀង
  • សិទ្ធិ​បង្ហាញ​ភស្តុតាង (រួ​ម​ទាំង​សិ​ទិ្ធ​ហៅ និង​សាក​សូរ​សាក្សី)
  • សិទ្ធិ​ដឹងឮ​ភស្តុតាង​របស់​ភាគី​ម្ខាង​ទៀត​សម្រាប់​រៀបចំ​ការការពា​រ​ក្តី
  • សិទ្ធិ​មិន​ឆ្លើយ​ដាក់បន្ទុក​ខ្លូន​ឯង (មិន​សារភាព​ពី​ពិរុទ្ធភាព​ដោយសារ​ការបង្ខិតបង្ខំ ឬ​ការ​លួងលោម)
  • ការហាមឃាត់​ចំពោះ​ការអនុវត្ត​អានុភាព​ប្រតិសកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ (ត្រូវបាន​កាត់សេចក្តី​សម្រាប់​បទល្មើស​មួយ​ដែល​មិនមែនជា​បទល្មើស​នៅពេលដែល​ប្រព្រឹត្ត) និង
  • សិទ្ធិ​ជនជាប់ចោទ​ជា​អនីតិជន

ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​ថា​តើ​អ្វី​ជាសិ​ទិ្ធ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ថា​តើ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​ត្រូវបាន​ការ​ពារ​ជាលក្ខណៈអន្តរជាតិ និង​ក្រោម​ច្បាប់​កម្ពុជាយ៉ាងដូចម្តេច​នោះ សូម​អានសៀវភៅម​គ្គុ​ទេសក៍ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះដោយ​យុត្តិធម៌​ និង​ការសង្កេត​ការណ៍​​​សវនាកា​រ