-
កម្រងមេរៀនស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌
- កាលបរិច្ឆេទចេញផ្សាយ: ១៩-កញ្ញា-២០២២
- ការចេញផ្សាយ: ផ្សេងៗ
កម្រងមេរៀនស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ចំនួន ១៤មេរៀន ដែលផ្តោតលើសិទ្ធិពាក់ព័ន្ធ ដូចជាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិទទួលបានការសន្មតទុកជាមុនការគ្មានទោស និងសិទ្ធិនៅស្ងៀម សិទ្ធិមានសេរីភាព សិទ្ធិទទួលបានការជំនជម្រះក្នុងពេលវេលាមួយសមរម្យ (ឬត្រូវដោះលែង) និងសិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានការពេលជាដើម។ កម្រងមេរៀននេះ ចងក្រងឡើងជាផ្នែកមួយនៃកម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ ម.ស.ម.ក («គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌»។
ទាញយកអានបន្ត -
តារាងសង្កេតការសវនាការនៅសាលាឧទ្ធណ៍
- កាលបរិច្ឆេទចេញផ្សាយ: ១-មករា-២០២១
- ការចេញផ្សាយ: ផ្សេងៗ
តារាងសង្កេតការសវនាការនេះ ធើ្វឡើងសម្រាប់ការសង្កេតសវនាការនៅសាលាឧទ្ធណ៍ ’’ដែលក្នុងតារាងនេះមានចំនួន ១០៤ សំណួរ ’’ទាក់ទងនឹងស្តង់ដានៃសិទ្ធិទទួលការជំនុំជម្រះក្តីដោយយុត្តិធម៌ ’’ក្នុងគោលបំណង់ប៉ាន់ប្រមាណកម្រិតនៃសិទ្ធិទទួលបានការជំនុំជម្រះក្តី’’ដោយយុត្តិធម៌។ (តារាងនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សៀវភៅណែនាំអំពីការជំនុំជម្រះដោយយុត្តិធម៌ (ចេញផ្សាយដោយអង្គការលើកលែងទោសអន្តរជាតិ)
- កាលបរិច្ឆេទចេញផ្សាយ: ១០-មេសា-២០១៤
- ការចេញផ្សាយ: ផ្សេងៗ
សៀវភៅណែនាំនេះ ផ្តល់នូវការណែនាំសម្រាប់អនុវត្តជាក់ស្តែងចំពោះបទដ្ឋានសិទ្ធិ មនុស្សពាក់ព័ន្ធសម្រាប់បុគ្គលគ្រប់រូប ដែលចូលរួមពិនិត្យតាមដានថាតើសវនាការព្រហ្មទណ្ឌ ឬប្រព័ន្ធយុត្តិធម៌ប្រព្រឹត្តស្របតាមបទដ្ឋានយុត្តិធម៌អន្តរជាតិកម្រិតណា។ សៀវភៅនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឱ្យអ្នកសង្កេតការណ៍សវនាការ ឬអ្នកដទៃទៀតប្រើប្រាស់ក្នុងការវាយតម្លៃពីភាពត្រឹមត្រូវក្នុងករណីនីមួយៗ ក៏ដូចជាបុគ្គលគ្រប់រូបដែលខិតខំវាយតម្លៃពីវិសាលភាពរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសមួយធានាអំពីការគោរពបទដ្ឋានអន្តរជាតិស្តីពីការជំនុំជំម្រះដោយយុត្តិធម៌កម្រិតណា។ សៀវភៅនេះក៏អាចក្លាយជាការណែនាំផងដែរដល់អ្នកបង្កើតច្បាប់ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារជនជាប់ចោទ ឬជាឧបករណ៍សម្រាប់ធ្វើការបណ្តុះបណ្តាល។
ទាញយកអានបន្ត -
គោលការណ៍ណែនាំរបស់ ម.ស.ម.ក ស្តីពីតារាងអង្កេតការណ៍សវនាការនៅសាលាឧទ្ធណ៍
- កាលបរិច្ឆេទចេញផ្សាយ: ២៩-មករា-២០១៤
- ការចេញផ្សាយ: ផ្សេងៗ
តារាងនេះ ជាគោលការណ៍ណែនាំតែប៉ុណ្ណោះ ’’មិនគួរយកទៅបកស្រាយជាលក្ខណៈផ្លូវការនោះទេ។’’គោលបំណង់នៃគោលការណ៍នេះ គឺពន្យល់អំពីអត្តន័យ’’និងគោលបំណង់គ្រប់សំនួរដែលមានក្នុងតារាង។’’ការប្រើប្រាស់ជាឧទាហរណ៍ត្រូវបានកំណត់ ដើម្បីជៀសវាងការយល់ច្រឡំ។ ’’គោលការណ៍នេះក៏មិនអាចយកទៅចែកចាយជាផ្លូវការនៃការ’’ណែនាំ’’និងឧទាហរណ៍ទៅគ្របដណ្តប់គ្រប់ផ្នែកសំខាន់ៗ’’ទាក់ទង់នឹងការអភិវឌ្ឍន៍ក្នុងអំឡុងពេលនៃការដំណើរការក្តីនោះទេ។’’ (គោលការណ៍ណែនាំនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
សៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា៖ នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ
- កាលបរិច្ឆេទចេញផ្សាយ: ២៦-សីហា-២០១៣
- ការចេញផ្សាយ: ផ្សេងៗ
”នីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះ៖ សៀវភៅមគ្គុទេសក៍ស្តីពីនីតិវិធីព្រហ្មទណ្ឌនៅតុលាការកម្ពុជា” ត្រូវបានរៀបចំឡើងសម្រាប់ធ្វើជាសេចក្តីណែនាំដល់អ្នកអនុវត្តច្បាប់ ដែលលើកឡើងយ៉ាងជាក់លាក់អំពីនីតិវិធីមុនការជំនុំជម្រះ និងការជំនុំជម្រះជាគន្លឹះ ព្រមទាំងដំណើរការនៃបណ្តឹងទៅតុលាការជាន់ខ្ពស់ជាមូលដ្ឋាននៅក្នុងតុលាការកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្វែងរក និងការយល់ដឹងសម្រាប់បុគ្គលទាំងឡាយ ដែលពុំបានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ជាផ្លូវការ។ ហេតុដូចនេះ សៀវភៅមគ្គុទេសក៍នេះមានទិសដៅសំខាន់ផ្តោតលើសាធារណជន និស្សិតច្បាប់ និងមេធាវីដែលទើបប្រកបវិជ្ជាជីវៈថ្មីៗ។
ទាញយកអានបន្ត -
សៀវភៅមគ្គុទេសក៍ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និង ការសង្កេតការណ៍សវនាការ
- កាលបរិច្ឆេទចេញផ្សាយ: ១៣-កុម្ភៈ-២០១២
- ការចេញផ្សាយ: ផ្សេងៗ
ដំណើរការប្រកបដោយឯករាជ្យភាព និងប្រសិទ្ធភាពនៃស្ថាប័នតុលាការជាចំណុចស្នូលនៃកិច្ចការពារ និងការពង្រឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋធម្មនុញ្ញ”) បានទទួលស្គាល់ និងគោរពសិទិ្ធមនុស្ស ដូចដែលមានចែងនៅក្នុងលិខិតូបករណ៍អន្តរជាតិនានាដែលពាក់ព័ន្ធ ។ នេះរាប់ទាំងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលត្រូវបានឱ្យនិយមន័យយ៉ាងជាក់លាក់នៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន) ថាជា "សិទ្ធិដែលអនុញ្ញាតឱ្យជនជាប់ចោទគ្រប់រូបទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងជាសាធារណៈ ពីតុលាការមានសមត្ថកិច្ច ឯករាជ្យ និងមិនលម្អៀង ហើយដែលត្រូវបានបង្កើតឡើងដោយច្បាប់"។
ទាញយកអានបន្ត -
សិទ្ធិរបស់បុគ្គលដែលស្ថិតក្រោមការចាប់ខ្លួន (ប័ណ្ណនិយាយពីសិទ្ធិចាប់ខ្លួន ឬឃាត់ខ្លួន)
- កាលបរិច្ឆេទចេញផ្សាយ: ៦-កុម្ភៈ-២០១២
- ការចេញផ្សាយ: ផ្សេងៗ
យោងតាមច្បាប់កម្ពុជា ជនណាក៏ដោយ ដែលត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួន មានសិទ្ធិជាមូលដ្ឋានមួយចំនួនដើម្បីការពារខ្លួន។ សិទ្ធិទាំងនេះ គឺជារបស់អ្នកដែលត្រូវឃាត់ខ្លួន ហើយសិទ្ធិទាំងនេះមិនត្រូវបានដកហូតពីអ្នកទេ។
ទាញយកអានបន្ត -
សៀវភៅណែនាំអំពីតារាងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក សម្រាប់សាលាដំបូងរាជធានី/ខេត្ត
- កាលបរិច្ឆេទចេញផ្សាយ: ៣០-កក្កដា-២០១១
- ការចេញផ្សាយ: ផ្សេងៗ
សៀវភៅណែនាំអំពីតារាងសង្កេតការណ៍នេះ គឺជាការណែនាំ និងពុំចាត់ទុកថាជាឯកសារពេញលេញចុងក្រោយនោះទេ។ គោលបំណងនៃសៀវភៅណែនាំនេះ គឺដើម្បីពន្យល់ខ្លឹមសារ និងគោលបំណងជាក់លាក់នៃសំណួរនីមួយៗ។ ការប្រើប្រាស់ឧទាហរណ៍ គឺត្រូវបានធ្វើឡើងដោយមានកំហិត ដើម្បីបញ្ជៀសនូវការភ័ន្តច្រឡំ។ ពិតជាពុំអាចទៅរួចនោះទេក្នុងការផ្តល់ការណែនាំ និងឧទាហរណ៍ដ៏ជាក់លាក់បំផុតក្នុងការក្រសោបរាល់ការវិវឌ្ឍន៍សំខាន់ៗ ដែលពាក់ព័ន្ធនៅពេលសវនាការនោះ។ (ឯកសារនេះអាចរកបានតែជាភាសាអង់គ្លេស)
ទាញយកអានបន្ត -
តារាងសងេ្កតការណ៍សវនាការរបស់គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក សម្រាប់សាលាដំបូងរាជធានី/ខេត្ត
- កាលបរិច្ឆេទចេញផ្សាយ: ២៥-កក្កដា-២០១១
- ការចេញផ្សាយ: ផ្សេងៗ
តារាងសងេ្កតការណ៍សវនាការនេះ គឺត្រូវបានតាក់តែងឡើងដោយគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅត្រឹមខែកក្កដា ឆ្នាំ២០១១ សម្រាប់ឲ្យមន្ត្រីសង្កេតការណ៍របស់គម្រោងប្រើប្រាស់ក្នុងការសង្កេតនៅសាលាដំបូងរាជធានី និងខេត្ត។
ទាញយកអានបន្ត -
សារាចរលេខ ០០១ ស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យពន្ធនាគារស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា (១៩៩៨)
- កាលបរិច្ឆេទចេញផ្សាយ: ៤-តុលា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
សារាចរនេះធ្វើនៅភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៩៨។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត -
ប្រកាសលេខ ២១៧ ស្តីពីការគ្រប់គ្រងពន្ធនាគារ (១៩៩៨)
- កាលបរិច្ឆេទចេញផ្សាយ: ១-តុលា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ប្រកាសនេះបង្កើតឡើង គឺក្នុងគោលបំណងដើម្បីផ្តល់សិទ្ធិអំណាចក្នុងការរៀបចំសន្តិសុខ របៀបរៀបរយក្នុងពន្ធនាគារ និងគ្រប់គ្រងអ្នកទោសឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អក្នុងសង្គម។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត -
ច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ (២០០១)
- កាលបរិច្ឆេទចេញផ្សាយ: ២-សីហា-២០១០
- ការចេញផ្សាយ: ផ្សេងៗ
ច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១ នាសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី២។ ច្បាប់នេះមានគោលបំណងកំណត់ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ដើម្បីពង្រឹងវិស័យសន្តិសុខសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា។ (ឯកសារនេះអាចរកបានតែជាភាសាខ្មែរ)
ទាញយកអានបន្ត