សូមលោកអ្នកអានខ និងលក្ខខណ្ឌខាងក្រោមដោយយកចិត្តទុកដាក់៖
តាមរយៈការប្រើប្រាស់គេហទំព័រនេះ លោកអ្នកយល់ព្រមទៅនឹងរាល់ខ និងលក្ខខណ្ឌទាំងនេះ។ ប្រសិនជាលោកអ្នកពុំយល់ព្រមទេនោះ លោកអ្នកពុំគួរប្រើប្រាស់ឡើយ។
លក្ខខណ្ឌនៃការទទួលខុសត្រូវ
ទោះស្ថិតក្នុងទេសៈកាលៈណាក៏ដោយ ម.ស.ម.ក នឹងពុំទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាត បំណុល ឬ ចំណាយទាំងឡាយណាដែលបានកើតមានឡើង ឬ ទទួលរង ដែលត្រូវបានអះអាងថាកើតចេញពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ រួមបញ្ចូលមិនត្រឹមតែកំហុស ភាពលម្អៀង ការដកចេញ ការអាក់ខាន ឬ ការពន្យារពេលនោះឡើយ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះគឺត្រូវប្រើប្រាស់ដោយការទទួលខុសត្រូវរាល់ហានិភ័យផ្ទាល់របស់អ្នកប្រើប្រាស់ទាំងអស់។ ស្ថិតក្រោមកាលៈទេសៈណាក៏ដោយ មិនកំណត់ត្រឹមតែការធ្វេសប្រហែសនោះទេ ម.ស.ម.ក នឹងពុំទទួលខុសត្រូវរាល់ការខូចខាតដោយផ្ទាល់ ដោយប្រយោល សំណងមិនចំពោះណាមួយឡើយ។
ទាំង ម.ស.ម.ក និង បុគ្គលិកណាមួយរបស់ខ្លួននឹងពុំទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ ឬ ជនណាមួយសម្រាប់ភាពពុំទៀងទាត់ កំហុសដោយភាពលម្អៀង ការដកចេញ ការអាក់ខាន ការលុបចោល វិការៈ ការកែប្រែ ឬ ការប្រើប្រាស់ខ្លឹមសារ ឬ ភាពមិនទៀងទាត់នឹងពេលវេលា ឬ ភាពពេញលេញ ហើយនឹងពុំទទួលខុសត្រូវរាល់ការខកខានក្នុងការដំណើរការ មេរោគតាមប្រព័ន្ធកុំព្យូទ័រ ឬ ការខកខាននៃបណ្តាញទំនាក់ទំនង ទោះជាមូលហេតុ ឬ ការខូចខាតកើតចេញពីមធ្យោបាយទាំងនេះក៏ដោយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអាចធ្វើការផ្លាស់ប្តូរ ឬ កែសម្រួលឲ្យប្រសើរឡើងបានគ្រប់ពេលវេលា។
គោលការណ៍អនុញ្ញាត
រាល់ទិន្នន័យដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការកម្ពុជាអាចប្រើប្រាស់បានដោយពុំគិតថ្លៃ និងអាចថតចម្លងដោយសេរី ចម្លងតាម និងចែកចាយបន្តទៀត ល្គឹកណាតែមានដាក់ ម.ស.ម.ក និង ប្រព័ន្ធគ្រប់គ្រងទិន្នន័យសង្កេតការណ៍សវនាការកម្ពុជាជាអាគតដ្ឋាន ឬប្រភពយោង។
លោកអ្នកមិនអាចបង្ហាញជាសាធារណៈ ឬ ពោលស្រដៀងគ្នានេះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចូលរួម ឬឧបត្ថម្ភគាំទ្រ អនុញ្ញាត ឬ ឯកភាពរាល់របៀប ឬគោលបំណងនៃការប្រើប្រាស់ ឬការផលិតឡើងវិញនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះទេ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងប្រើប្រាស់យន្តការច្បាប់យ៉ាងពេញទំហឹងប្រឆាំងនឹងរាល់ការប្រើប្រាស់ឯកសារទាំងអស់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងមធ្យោបាយក្លែងបន្លំ ការផ្តល់ព័ត៌មានខុស បន្តុះបង្អាប់ ឬ ប្រើប្រាស់ដោយបោកបន្លំឯកសារទាំងនោះ។
ការជាប់ពាក់ព័ន្ធ
លោកអ្នកមិនអាចប្រើប្រាស់រាល់គំនូសចំណាំផ្លូវការ និមិត្តសញ្ញាផ្លូវការ ឬ និមិត្តសញ្ញារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុខពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមិនអាចបង្ហាញ ឬ ពោលអះអាងថាមានការចូលរួម ឬជាប់ពាក់ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងស្ថានភាពណាក៏ដោយ។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរខ និងលក្ខខណ្ឌនៃការប្រើប្រាស់
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអាចកែប្រែខ និងលក្ខខណ្ឌទាំងនេះក្នុងការធ្វើបច្ចុប្បន្នភាពអំពីការបញ្ចូលនានាបាននៅគ្រប់ពេលវេលា។
លក្ខខណ្ឌផ្សេងៗ
ខ និងលក្ខខណ្ឌទាំងនេះនឹងត្រូវគ្រប់គ្រង និងបកស្រាយដោយអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា វៀរលែងតែគោលការណ៍នៃទំនាស់តាមផ្លូវច្បាប់។ ប្រសិនជាផ្នែកណាមួយនៃខ និងលក្ខខណ្ឌទាំងនេះពុំស្របច្បាប់ ទុកជាមោឃៈ ឬ មិនអាចអនុវត្តទៅបាន ផ្នែកនោះនឹងត្រូវចាត់ទុកជាផ្នែកដាច់ដោយឡែកមួយ ហើយនឹងមិននាំឲ្យប៉ះពាល់ដល់សុភពភាព និងការអនុវត្តន៍នៃបទប្បញ្ញត្តិដែលនៅសល់ផ្សេងទៀតនោះទេ។ ភស្តុតាងដែលមានបង្ហាញពីការប្រើប្រាស់គេហទំព័រនេះក្នុងគោលបំណងខុសច្បាប់ទាំងឡាយនឹងត្រូវផ្តល់ជូនទៅអាជ្ញាធរអនុវត្តច្បាប់ទាំងអស់។ នេះគឺជាការព្រមព្រៀងពេញលេញទាំងស្រុងរវាងភាគីទាំងឡាយដែលជាប់ទាក់ទិននឹងការប្រើប្រាស់គេហទំព័រនេះ។
មតិយោបល់
យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកក្នុងការចែករំលែកយោបល់ និងគំនិតផ្សេងៗសម្រាប់ការប្រើប្រាស់ ឬ ការជួយសម្រួលដល់ការទទួលបានប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះជាមួយនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមរយៈ [email protected]។