ឯកជនភាព

តាម​រយៈការ​ប្រើ​ប្រាស់​​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យនេះ ព័ត៌មាន​ជាក់​លាក់​អំពី​​អ្នក​​​​​ប្រើ​​ប្រាស់​​ ​ដូចជា ​អាសយដ្ឋាន​​បញ្ជាក់​​អំពី​ប្រភព​​ដើម​​​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធអ៊ីន​ធឺ​ណែត ការ​ស្វែង​រក​ព័ត៌មាន​តាម​រយៈគេហទំព័រ កម្មវិធី​កុំ​ព្យូទ័រ​ដែល​បាន​ប្រើ​ប្រាស់ និង​រយៈពេល​ដែល​បាន​ចំណាយ រួម​ជា​មួយ​នឹង​ព័ត៌មាន​ស្រដៀង​គ្នានេះ នឹង​ត្រូវ​រក្សា​ទុក​​នៅ​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្ន​ន័យ​របស់​គម្រោង​។ ព័ត៌មាន​នេះ​នឹង​មិន​កំណត់​អត្ត​សញ្ញាណអ្នក​ប្រើ​ប្រាស់​ជាក់លាក់​ជា​ពិសេស​នោះ​ទេ និង​ត្រូវ​យកទៅប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​សម្រាប់​ការ​វិភាគចលនា ឬ​ចររាចរ​ណ៍របស់​គេហទំព័រតែ​ប៉ុណ្ណោះ។ ប្រសិនជា​អ្នក​ប្រើ​ប្រាស់​ជ្រើ​រើស​ក្នុង​ការ​ផ្តល់​ព័ត៌មានតាម​បែប​ប្រជាសាស្ត្រ​ដែល​តម្រូវ​នៅ​ពេល​ចូលទៅ​ស្វែង​រក​ព័ត៌មាន​នៅ​លើ​គេហទំព័រ​លើក​ដំបូង​ (ភេទ អាយុ ប្រទេស​​ដែល​ខ្លួន​រស់​នៅ និង​មុខ​របរ) ព័ត៌មាន​បែប​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​តែ​គោល​បំណង​ស្ថិតិ​តែ​ប៉ុណ្ណោះ និង​មិន​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ​សម្រាប់​ការ​ស្វែង​រក​ជាទូទៅ​នៅ​លើ​គេហទំព័រ​នៃ​គម្រោង គេហ​ទំព័រ​នានា​របស់តតីយជន ឬកម្ម​វិធី​ដទៃ​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ គម្រោង​យើង​ពុំ​ទទួល​ខុស​​ត្រូវ​សម្រាប់​សុវត្ថិភាព​នៃ​ព័ត៌​មានទាំង​នេះឡើយ។