-
ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធនឹងឯកសណ្ឋានជនជាប់ឃុំ
- កាលបរិច្ឆេទចេញផ្សាយ: ៥-ធ្នូ-២០២៤
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយនូវព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយផ្តោតជាពិសេសលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ដែលពាក់ព័ន្ធសំខាន់លើការស្លៀកពាក់ឯកសណ្ឋានទណ្ឌិតរបស់ជនជាប់ចោទក្នុងអំឡុងពេលដំណើរការនៃនីតិវិធីសវនាការ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានធ្វើការសង្កេតសវនាការ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិចាប់ពីឆ្នាំ២០០៩ និងបានសង្កេតសវនាការនៅសាលាឧទ្ធរណ៍រភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ព្រមទាំងបានសង្កេតសវនាការព្រហ្មទណ្ឌនៅសាលាឧទ្ធរណ៍ចំនួនបីផ្សេងទៀតចាប់ឆ្នាំ២០២២ ដល់ពេលបច្ចុប្បន្ន រួមមានសាលាឧទ្ធរណ៍បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ៕
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រី
- កាលបរិច្ឆេទចេញផ្សាយ: ៤-ឧសភា-២០២២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។
ទាញយកអានបន្ត -
សិទ្ធិរបស់ជនជាប់ចោទជាអនីតិជន
- កាលបរិច្ឆេទចេញផ្សាយ: ៤-វិច្ឆិកា-២០២១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់ពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះគឺជាផ្នែកនៃការចេញផ្សាយជាស៊េរី ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ម.ស.ម.ក និងពិភាក្សាបញ្ហានានាឱ្យកាន់តែទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើសិទ្ធិរបស់ជនជាប់ចោទជាអនីតិជន ជាពិសេសសិទ្ធិឯកជនភាព សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស និងការឃុំខ្លួនបណ្តោះអាសន្ន។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស
- កាលបរិច្ឆេទចេញផ្សាយ: ១២-សីហា-២០២១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ ម.ស.ម.ក ចេញផ្សាយព្រឹត្តិបត្រព័ត៌មាន ជាស៊េរីដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្ដោតលើសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។
ទាញយកអានបន្ត -
សិទ្ធិយល់ដឹងពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់ និងការពន្យល់ប្រាប់សិទ្ធិដល់ជនជាប់ចោទជាស្ដ្រី
- កាលបរិច្ឆេទចេញផ្សាយ: ៤-មីនា-២០២១
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះគឺជាការចេញផ្សាយជាស៊េរីដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើផ្ដោតលើសិទ្ធិយល់ដឹងពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់ និងការពន្យល់ប្រាប់សិទ្ធិដល់ជនជាប់ចោទជាស្ដ្រី។
ទាញយកអានបន្ត -
សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង
- កាលបរិច្ឆេទចេញផ្សាយ: ១៦-វិច្ឆិកា-២០២០
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះគឺជាការចេញផ្សាយជាស៊េរីដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើផ្ដោតលើសិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង។
អានបន្ត -
ការពន្យល់ប្រាប់សិទ្ធិ
- កាលបរិច្ឆេទចេញផ្សាយ: ៦-កក្កដា-២០២០
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះគឺជាការចេញផ្សាយជាស៊េរីដែលវិភាគលើរបកគំហើញពីការសង្កេតសវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើកាតព្វកិច្ចរបស់ចៅក្រមជំនុំជម្រះក្នុងការប្រាប់ជនជាប់ចោទអំពីបទចោទប្រកាន់មកលើខ្លួន និងភារកិច្ចរបស់ចៅក្រមក្នុងការពន្យល់អំពីសិទ្ធិមានមេធាវី ឬការពារខ្លួនដោយផ្ទាល់ខ្លួនឯង ព្រមទាំងសិទ្ធិនៅស្ងៀម ដើម្បីរួចផុតពីការឆ្លើយដាក់បន្ទុកលើខ្លួនឯង។
ទាញយកអានបន្ត -
សិទ្ធិទទួលបានមេធាវី និងសិទ្ធិមានវត្តមាននៅពេលសវនាការ
- កាលបរិច្ឆេទចេញផ្សាយ: ២២-មេសា-២០២០
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាផ្នែកនៃការចេញផ្សាយជាស៊េរី ដែលវិភាគលើរបកគំហើញរបស់យើង។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើបញ្ហាប្រឈមចំពោះបុគ្គលទាំងឡាយ ដែលរងការចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌ ជាពិសេសការទទួលបានមេធាវី និងសិទ្ធិមានវត្តមាននៅពេលសវនាការលើរឿងក្តីរបស់ពួកគេ។
ទាញយកអានបន្ត -
សិទ្ធិសន្មតទុកជាមុនថាគ្មានទោស
- កាលបរិច្ឆេទចេញផ្សាយ: ៩-មករា-២០២០
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះគឺជាផ្នែកនៃការចេញផ្សាយជាស៊េរី ដែលវិភាគលើរបកគំហើញរបស់យើង។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតជាពិសេសលើការសន្មតទុកជាមុនថាគ្មានទោស។
ទាញយកអានបន្ត -
សិទ្ធិមានមេធាវី និងមានវត្តមាននៅពេលសវនាការ
- កាលបរិច្ឆេទចេញផ្សាយ: ២៥-មេសា-២០១៩
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាផ្នែកនៃការចេញផ្សាយជាស៊េរីប្រចាំត្រីមាស ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក និងពិភាក្សាបញ្ហាឲ្យបានទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើបញ្ហាប្រឈមចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងការចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌ ជាពិសេសការទទួលបានមេធាវី និងសិទ្ធិមានវត្តមាននៅពេលសវនាការលើរឿងក្តីរបស់ពួកគេ។
ទាញយកអានបន្ត -
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់អនីតិជន
- កាលបរិច្ឆេទចេញផ្សាយ: ២៤-មករា-២០១៩
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាផ្នែកនៃការចេញផ្សាយជាស៊េរី ដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក និងពិភាក្សាបញ្ហាឲ្យបានទូលំទូលាយ។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់អនីតិជន និងជាពិសេស សិទ្ធិរក្សាការសម្ងាត់នៃជីវិតឯកជន ការការពារការសន្មតទុកជាមុនថាគ្មានទោស និងការឃុំខ្លួនបណ្តោះអាសន្ន។
ទាញយកអានបន្ត -
សិទ្ធិទទួលបានសេចក្តីសម្រេចដែលមានសំអាងហេតុ
- កាលបរិច្ឆេទចេញផ្សាយ: ១៥-វិច្ឆិកា-២០១៨
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ពិស្ដារ បញ្ហាចម្បងមួយនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា គឺថាប្រជាពលរដ្ឋដែលត្រូបានផ្តន្ទាទោសក្នុងរឿងព្រហ្មទណ្ឌ ជាញឹកញាប់មិនត្រូវបានផ្តល់សេចក្តីសម្រេចដែលមានសំអាងហេតុពេញលេញ ពោលគឺមូលដ្ឋានច្បាប់ និងភស្តុតាង ដែលចៅក្រមប្រើប្រាស់ដើម្បីឈានដល់ការសម្រេចរបស់ខ្លួន។ សូមស្វែងរកអានព្រឹត្តិបត្រព័ត៌មានចុងក្រោយរបស់យើង ស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលពិភាក្សាលើសិទ្ធិទទួលបានសេចក្តីសម្រេចដែលមានសំអាងហេតុនៅកម្ពុជាបន្ថែមទៀត។
ទាញយកអានបន្ត