២២-កុម្ភៈ-២០១៤
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះ ត្រូវបានចងក្រង និងបោះពុម្ពដោយមជ្ឍមណ្ឌលធនធានឃ្លាំមើលនៅអាស៊ី បន្ទាប់ពី ការសិក្សាស្រាវជ្រាវក្រោយការធ្វើកូដកម្មជាទូទៅ និងការបង្ក្រាបយ៉ាងហិង្សា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៣ និងខែមករា ឆ្នាំ២០១៤។ របាយការណ៍នេះបានរកឃើញថា ការទាមទាររបស់កម្មករខ្មែរ ក្នុងការតំឡើងប្រាក់ឈ្នួល អប្បបរមាឲ្យដល់ចំនួន ១៦០ ដុល្លារក្នុងមួយខែ គឺត្រឹមត្រូវ និង សមហេតុផល ដោយសារតែប្រាក់ឈ្នួល ពិតប្រាកដ របស់ពួកគេនៅទ្រឹង ថ្វីបើមានការរួមចំណែក យ៉ាងសន្ធឹក សន្ធាប់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ការឆ្លើយតប ដោយពុំមានប្រសិទ្ធភាព របស់គណៈកម្មាធិការ ប្រឹក្សាការងារ ចំពោះការទាមទារនេះក្នុងកិច្ចប្រជុំបានបង្ខំឲ្យកម្មករ ភាគច្រើនធ្វើកូដកម្ម និងការតវ៉ា ផ្សេងៗ។ ការប្រើប្រាស់កម្លាំង ដោយពុំសមាមាត្ររបស់រដ្ឋាភិបាល ក្នុងការបង្ក្រាប លើការតវ៉ាត្រឹមត្រូវ តាមផ្លូវច្បាប់ បង្ហាញថា រដ្ឋាភិបាលយកចិត្តទុកដាក់ច្រើន លើការការពារផលប្រយោជន៍ និងចំណូលរបស់ និយោជកនៃសមាគមថៅកែ រោងចក្រកាត់ ដេរនៅកម្ពុជា ជាជាងការពារសិទ្ធិរបស់កម្មករ ក្នុងការទទួលបាននូវប្រាក់ឈ្នួល សមរម្យ សម្រាប់ការរស់នៅ សេរីភាពខាងការ បង្កើតសមាគម និងសិទ្ធិមនុស្សជាមូលដ្ឋានផ្សេងទៀត។
ប្រភពព័ត៍មាន : សប្ហាហ៍ដែលបានធ្វើឲ្យរន្ធត់នៅកម្ពុជា (បោះពុម្ពដោយមជ្ឍមណ្ឌលធនធានឃ្លាំមើលនៅអាស៊ី)