សំណួរ: សេរីភាពខាងការបញ្ចេញមតិ

កម្រងសំណួរនេះបង្កើតឡើងដើម្បីសាកល្បងការយល់ដឹងរបស់សាធារណជន អំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ។

សូមគូសក្នុងប្រអប់សម្រាប់ចម្លើយណាមួយដែលអ្នកគិតថាត្រឹមត្រូវ។

១. សេរីភាពខាងការបញ្ចេញមតិ ជាសិទិ្ធក្នុងការប្រកាន់យកមតិយោបល់ដោយគ្មានការជ្រៀតជ្រែក ហើយពលរដ្ឋមានសិទ្ធិស្វែងរក ទទួល និងចែកចាយព័ត៌មាន ឬគំនិតគ្រប់បែបយ៉ាង ដោយមិនគិតពីព្រំដែន និងមិនថាតាមមធ្យោបាយណាមួយឡើយ ទោះតាមរយៈផ្ទាល់មាត់ក្ដី ការសរសេរ ឬបោះពុម្ភក្ដី ក្នុងទម្រង់សិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយក៏ដោយ។
២. តើសេរីភាពខាងការបញ្ចេញមតិ មានរួមបញ្ចូលសិទ្ធិសេរីភាពអ្វីខ្លះ?
៣. តើមាត្រាណានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ?
៤. តើសិទិ្ធសេរីភាពខាងការបញ្ចេញមតិត្រូវបានការពារដោយច្បាប់អន្តរជាតិណាខ្លះ?
៥. ក្នុងមាត្រា៣១ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាចែងថា ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ដូច្នេះសិទ្ធិសេរីភាពខាងការបញ្ចេញមតិត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
៦. មាត្រា ១៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សបានចែងថា៖
៧. តើរដ្ឋមានកាតព្វកិច្ចអ្វីខ្លះក្នុងការលើកស្ទួយសិទ្ធិសេរីភាពខាងការបញ្ចេញមតិ?
៨. “កាតព្វកិច្ចគោរព” របស់រដ្ឋចំពោះសេរីភាពខាងការបញ្ចេញមតិ គឺ ៖
៩. “កាតព្វកិច្ចការពារ” របស់រដ្ឋចំពោះសេរីភាពខាងការបញ្ចេញមតិ គឺ៖
១០. “កាតព្វកិច្ចបំពេញ” របស់រដ្ឋចំពោះសេរីភាពខាងការបញ្ចេញមតិ គឺ៖
១១. ដើម្បីកំណត់ថាការរឹតត្បឹតចំពោះសេរីភាពខាងការបញ្ចេញមតិអាចអនុញ្ញាតបានគឺ៖
១២. ការអនុញ្ញាតការរឹតត្បិតដោយច្បាប់ ចំពោះសិទ្ធិសេរីភាពខាងការបញ្ចេញមតិ គឺត្រូវតែមានភាពច្បាស់លាស់ ដើម្បីឱ្យបុគ្គលម្នាក់ៗអាចគ្រប់គ្រងដល់ការប្រព្រឹត្តរបស់ខ្លួន ហើយការរឹតត្បិតដែលមិនមានភាពច្បាស់លាស់មិនត្រូវបានអនុញ្ញាតឡើយ។
១៣. តើអ្វីទៅជា “គោលបំណងស្របច្បាប់” ក្នុងការរឹតត្បិតសិទ្ធិសេរីភាពខាងការបញ្ចេញមតិ?
១៤. ភាពចាំបាច់ និងសមាមាត្រ ក្នុងការរឹតត្បិតសិទ្ធិសេរីភាពខាងការបញ្ចេញមតិ គឺជាវិធានការស្របច្បាប់ក្នុងការរឹតត្បិតសិទ្ធិតិចតួចបំផុត ហើយរដ្ឋត្រូវតែបង្ហាញការផ្សារភា្ជប់ដោយផ្ទាល់ និងភ្លាមៗរវាងសិទ្ធិ ដែលខ្លួនចង់រឹតត្បិត និងផលប្រយោជន៍នៃការការពារ។
១៥. សេរីភាពបញ្ចេញមតិគឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់តម្លាភាពនិងគណនេយ្យភាពក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស នីតិរដ្ឋ និងប្រជាធិបតេយ្យ។
បោះបង់