សិទ្ធិទទួលព័ត៌មាន

មេរៀនស្ដីពីសិទ្ធិទទួលព័ត៌មាន មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋអំពីសិទ្ធិទទួលព័ត៌មាននៅប្រទេសកម្ពុជា។ មេរៀននេះនឹងលើកឡើងនូវនិយមន័យនៃសិទ្ធិទទួលព័ត៌មាន និងសិទ្ធិក្នុងការសែ្វងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងបកស្រាយបញ្ជាក់នូវច្បាប់ដែលត្រូវអនុវត្ត រួមមានច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិចំពោះសិទ្ធិទទួលព័ត៌មានផងដែរ។

ហើយមេរៀននេះក៏ពិភាក្សាអំពីកាតព្វកិច្ចរបស់រដ្ឋក្នុងការលើកកម្ពស់សិទ្ធិបុគ្គលគ្រប់រូបក្នុងការទទួលព័ត៌មាន ដោយគូសបញ្ជាក់អំពីព័ត៌មានដែលត្រូវតែផ្ដល់ជូនសាធារណជន និងពិភាក្សាអំពីករណីលើកលែងចំពោះការបង្ហាញព័ត៌មាន។ បន្ថែមពីលើនេះទៀត ក៏បានបង្ហាញអំពីសារៈសំខាន់នៃការទទួលព័ត៌មានសម្រាប់ប្រជាពលរដ្ឋផងដែរ។

សិទ្ធិទទួលព័ត៌មាន