សំណួរ: ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

កម្រងសំណួរនេះបង្កើតឡើងដើម្បីសាកល្បងការយល់ដឹងរបស់សាធារណជន អំពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

សូមគូសក្នុងប្រអប់សម្រាប់ចម្លើយណាមួយដែលអ្នកគិតថាត្រឹមត្រូវ។

១. ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ គឺជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ។
២. ប្រព័ន្ធផ្សព្វផ្សាយសំដៅទៅលើសារព័ត៌មាន វិទ្យុ ទូរទស្សន៍ អ៊ីនធឺណិត និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត។
៣. ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសំដៅទៅលើ ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយណា ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល ឬក្រោមផលប្រយោជន៍ខាងផ្នែកសាជីវកម្មណាមួយឡើយ។
៤. តើច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជាណាខ្លះ ដែលលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ?
៥. តើច្បាប់អន្តរជាតិណាខ្លះ ដែលលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ?
៦. ច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជាបានធានាថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយឱ្យបានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារនូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
៧. មាត្រា ១៩ កថាខណ្ឌទី២ នៃកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បានចែងថា៖ ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូលទាំងសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ភ តាមទម្រង់សិល្បៈក្ដី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្ដី តាមការជ្រើសរើសរបស់ខ្លួន។
៨. រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការលើកកម្ពស់ និងធានាឱ្យមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងឯករាជ្យជាពិសេសពិចារណាលើការការពារស្របច្បាប់ដែលត្រូវធានាចំពោះវិស័យសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ។
៩. ការក្តោបក្តាប់ផ្តាច់មុខលើប្រព័ន្ធផ្សព្វផ្សាយដោយម្ចាស់ក្រុមហ៊ុនឯកជនពីរ ឬបី ជាកត្តារាំងស្ទះដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងការដើរតួនាទីជាអ្នកឃ្លាំមើលទាក់ទងនឹងការអនុវត្ត ឬការរំលោភអំណាចទាំងក្នុងវិស័យសាធារណៈ និងឯកជន។
១០. ប្រព័ន្ធផ្សព្វផ្សាយឯកជនដែលស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សនយោបាយ គឺជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
១១. បើគ្មានសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយសេរីទេ សង្គមមិនអាចធ្វើឱ្យរដ្ឋាភិបាលមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយលទ្ធិប្រជាធិបតេយ្យពិតប្រាកដក៏មិនអាចកើតមានឡើយ។
១២. ក្រុមអ្នកនយោបាយជំទាស់​មិនត្រូវបានគេផ្តល់ឱកាសក្នុងការស្វែងរកសំឡេងគាំទ្រតាមរយៈប្រព័ន្ធផ្សព្វ​ផ្សាយនៅពេលការបោះឆ្នោតត្រូវបានរៀបចំ ហើយសាធារណជនក៏មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ហាញនូវក្តីបារម្ភទៅកាន់តំណាងរបស់ខ្លួន​ ឬសាធារណៈ​​ឡើយ ប្រសិនបើអាជ្ញាធរជាម្ចាស់ ឬជាអ្នកគ្រប់គ្រង និងរៀបចំប្រព័ន្ធផ្សព្វផ្សាយ ។
១៣. តើការរឹតត្បិតផ្នែកច្បាប់ លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានការប្រឈមអ្វីខ្លះ?
១៤. តើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារៈសំខាន់អ្វីខ្លះ?
១៥. វិស័យប្រព័ន្ធផ្សព្វផ្សាយដែលមានភាព រឹងមាំ ចម្រុះ និងឯករាជ្យ គឺជាកត្តាកែតម្រូវដ៏ចាំបាច់មួយចំពោះការរំលោភអំណាច អំពើពុករលួយ និងកង្វះខាតតម្លាភាពនៅក្នុងសង្គម។
បោះបង់