ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
មេរៀនស្ដីពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានគោលបំណងបង្ហាញអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការពង្រឹងសេរីភាពខាងការបញ្ចេញមតិ។ មេរៀននេះនឹងពន្យល់នូវតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏ដូចជាច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលត្រូវអនុវត្តផងដែរ។
បន្ថែមពីនេះមេរៀននេះក៏លើកឡើងនូវបញ្ហាប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជារួមមាន ភាពផ្ដាច់មុខនៃប្រព័ន្ធផ្សព្វផ្សាយ និងការរឹតត្បិតផ្នែកច្បាប់ចំពោះស្ថាប័នផ្សព្វផ្សាយឯករាជ្យ។ ព្រមទាំងលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសម្រាប់ពលរដ្ឋ និងសង្គមផងដែរ។