-
-
-
-
ទិវាសិទ្ធិមនុស្សអន្តរជាតិ
- ១០-តុលា-២០១១
មានអ្នកចូលរួមប្រហែលជាង ២០០នាក់ រួមបញ្ចូលទាំងអ្នកភូមិ, អាជ្ញាធរដែនដី, សិស្ស និង អ្នកតំណាងអង្គកាក្រៅដ្ឋាភិបាល បានចូលរួមក្នុងវេទិការសិទ្ធិមនុស្ស ដែលបានរៀបចំដោយ សហគមន៍ដីធ្លីបឹងប្រាំ ដែលបានធ្វើឡើងនៅក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០១១ នៅតំបន់បឹងប្រាំ ឃុំអំពិលប្រាំដើម ស្រុកបរវិល ខេត្តបាត់ដំបង។ អ្នកភូមិក៏បានចូលរួមឆ្លើយសំនួរ ដែលពាក់ព័ន្ធសិទ្ធិមនុស្ស និងបញ្ហាដែលបានលើកឡើងនៅក្នុងវេទិការ។ លទ្ធផលដែលវេទិការ សម្រេចបានគឺ ការចូលរួមផ្តិតមេដៃ ដើម្បីសុំអោយរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការព្យាយាមបង្កើតច្បាប់ សម្រាប់សមាគមន៍ និងអង្គកាក្រៅរដ្ឋាភិបាល ដែលជាឧបករណ៍ហាមឃាត់នូវសិទិ្ធបញ្ចេញមតិ។
រូបភាពផ្សេងទៀត... -
-
-
-
ដីធ្លីដែលមានតំលៃរហូតដល់មានការបាញ់ប្រហា
- -
នៅថ្ងៃទី២២ខែមិនាឆ្នាំ២០០៩មានអ្នកភូមិជីក្រែងចំនួន៨០នាក់បានធ្វើការតវ៉ាលើទំនាស់ដីធ្លីដោយពួកគាត់បានទាមទារសិទ្ធិធ្វើចំការលើដីនោះមកវិញ។តែអាជ្ញាធរបានបាញ់រះទៅលើពួកគាត់ធ្វើអោយមនុស្ស៤នាក់រងរបួសហើយ៣នាក់ក្នុងចំណោមអ្នករងគ្រោះទាំងនេះកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យ។
រូបភាពផ្សេងទៀត... -
ការបណ្តុះបណ្តាលគ្រូបង្គោល
- -
ដោយមានការសហការណ៍ពីអង្គការមូលនិធិអាស៊ី នៅថ្ងៃទី១១ ខែមិថុនានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបណ្តុះបណ្តាលគ្រូបង្គោល” នៅផ្ទះសំណាក់អរគីដេ ក្រុងព្រះសីហនុ។ មានអ្នកចូលរួមចំនួន១៥នាក់ មកពីស្ថានប័ន និងសហគមន៍ផ្សេងៗគ្នាចូលរួមក្នុងវគ្គនេះ។
រូបភាពផ្សេងទៀត... -
វគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌៖ គោលការណ៍ និង�
- -
នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣ នេះ គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក អង្គការផ្តួចផ្តើមយុត្តិធម៌អន្តរជាតិនៅអាស៊ី និងអង្គការCHRAC រួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌៖ គោលការណ៍ និងការអនុវត្តន៍" នៅភោជនីយដ្ឋានអេឌិន កាហ្វេ ក្នុងរាជធានីភ្នំពេញ។ គម្រោងសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក ផ្តល់ជូនពីយុទ្ធសាស្ត្រ សកម្មភាព និងបទពិសោធន៍របស់ខ្លួន ដែលទាក់ទងនឹងការសង្កេតការណ៍សវនាការនៅតុលាការកម្ពុជា ខណៈដែល AIJI បង្ហាញពីការសង្កេតការណ៍នៅសាលាក្តីខ្មែរក្រហម។ នេះគឺជាវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ដែលមានគោលបំណងបំពាក់បំប៉នដល់សិក្ខាកាមប្រមាណជា២០នាក់មកពីបណ្តាអង្គការក្នុងស្រុកនានា ដោយមានការគាំទ្រផ្នែកហរិញ្ញវត្ថុ និងរៀបចំពីអង្គការ CHRAC។
រូបភាពផ្សេងទៀត...