-
-
ចុះត្រួតពិនិត្យដីជម្លោះនៅបូរីព្រែកឯង នៅថ្ងៃទី 07/07/14
- -
ប្រជាពលរដ្ឋកំពុងទប់ស្កាត់ឡានចាក់ដីក្នុងបឹង
រូបភាពផ្សេងទៀត... -
គំរោងប្រឆាំងនឹងការធ្វើទារុណកម្ម
- -
គំរោងប្រឆាំងនឹងការធ្វើទារុណកម្មបានជួយផ្តល់សេវាកម្មដល់ជនរងគ្រោះពីអំពើនេះទាំងផ្នែកសម្បទារខាងសុខភាព និងរូបរាងកាយ។ វាគឺជាគំរោងតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
រូបភាពផ្សេងទៀត... -
ការបណ្តេញចេញដោយបង្ខំនៅខេត្តកំពត
- -
កងពលលេខ៣១នៃកងយុទ្ធពលខេមរភូមិន្ទបានដឹកនាំក្រុមប្រដាប់អាវុធមួយក្រុមដើម្បីធ្វើការបណ្តេញគ្រួសារចំនួន៣០០នៅឃុំតាកែនស្រុកឈុកខេត្តកំពតអោយចេញពីទីលំនៅដោយបង្ខំ។
រូបភាពផ្សេងទៀត... -
- -
កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នេះក្រុមការងារនៃគម្រោងកំណែទម្រង់ដីធ្លីនៃ ម.ស.ម.ក បានចូលរួមឃ្លាំមើលពិធីដង្ហែក្បួនប្រារពទិវាសិទិ្ធលំនៅដ្ឋានពិភពលោកលើកទី៣០ ដែលបានរៀបចំឡើងដោយសហគមន៍ និងអង្គការសង្គមស៊ីវិល ដោយមានអ្នកចូលរួមប្រមាណជិត ១០០០ នាក់ នៅសួនច្បារមុខរដ្ឋសភាជាតិ។ តំណាងសហគមន៍ចំនួន ៥នាក់ ត្រូវបានអនុញ្ញាតិចូលជួបនិងដាក់ញតិជូនសមាជិកគណៈកម្មាធិការទី១ នៃរដ្ឋសភាជាតិ ដែលបានសន្យាថា នឹងនាំយកកង្វល់ដែលមានក្នុងញតិនោះដាក់ជូនថ្នាក់លើដើម្បីពិចារណាដោះស្រាយ។ ទោះជាយ៉ាងណា ញតិរបស់ប្រជាពលរដ្ឋ ដែលគ្រោងនឹងដាក់ជូន ទៅស្ថានប័នមួយ ចំនួនទៀត ដូចជាក្រសួងមហាផ្ទៃ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និង សាលារាជាធានីភ្នំពេញ ត្រូវបានរារាំងដោយអាជ្ញាធររាប់រយនាក់។ ជាចុងក្រោយ មានមន្ត្រីម្នាក់មកពីខណ្ឌចំការមន ឈ្មោះ ប៊ុន សុភ័គ្រ បានទទួលផ្ទះជានិមិត្តរូបនៃសិទិ្ធលំនៅដ្ឋានពីអ្នក ចូលរួម នឹងប្រគល់ទៅឲ្យអភិបាលសាលារាជធានីភ្នំពេញ ដើម្បីចងចាំងថា មនុស្សគឺត្រូវការផ្ទះ។ ពិធីនេះបានបញ្ចប់នៅវេលាម៉ោងប្រមាណជា ១១:៣០នាទីព្រឹកថ្ងៃដដែល ដោយពុំមានការប៉ះទង្គិចគ្នារវាងអ្នកចូលរួម និងអាជ្ញាធរឡើយ។
រូបភាពផ្សេងទៀត... -
- -
នៅថ្ងៃទី១៧ ដល់ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ គម្រោងអ្នកការពារសិទ្ធិមនុស្សស្ត្រីនៃ ម.ស.ម.ក សហការជាមួយ UN Women និងអង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលបីថ្ងៃស្ដីពី “ការតស៊ូមតិ និងសុខភាពផ្លូវចិត្តសម្រាប់អ្នកការពារសិទ្ធិមនុស្សស្ត្រី” ដែលធ្វើឡើងនៅភោជនីយដ្ឋានអរគីដេ ប៉ាស្ទ័រ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីអប់រំអ្នកការពារសិទ្ធិមនុស្សស្ត្រីមកពីតាមបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញ ឲ្យបានយល់ដឹងពីការតស៊ូមតិដោយអហិង្សា ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការតស៊ូមតិ យន្តការការពារសុវត្ថិភាព ការសង្គ្រោះបឋម និងសុខភាពផ្លូវចិត្ត។
រូបភាពផ្សេងទៀត... -
- -
គម្រោងពង្រឹងអំណាចអ្នកសរសេរប្លុកស្ត្រីរបស់ ម.ស.ម.ក បានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីការសរសេរប្លុកវគ្គពីរ ដោយជោគជ័យ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ម.ស.ម.ក បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា និងប្រគល់រង្វាន់ជូនដល់បេក្ខជនជ័យលាភីដែលឈ្នះការប្រកួតសរសេរអត្ថបទប្លុក នៅក្នុងវេទិកាជួបជុំអ្នកប្រើប្រាស់ អ៊ិនធឺណែត និងកិច្ចពិភាក្សាស្តីពី «អនាគតនៃសិទ្ធិបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា» ប្រព្រឹត្តទៅនៅ Development Initiations (DI) នៅរាជធានីភ្នំពេញ។ មានបេក្ខជនស្ដ្រីចំនួន ១០ រូបបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ និងបានទទួលលិខិតបញ្ជាក់ការសិក្សា។ ក្នុងចំណោមបេក្ខជនទាំង១០រូបនោះ បេក្ខជនចំនួន៣រូបជាជ័យលាភីឈ្នះការប្រកួតសរសេរអត្ថបទប្លុកដែលបានទទួលរង្វាន់ និងប័ណ្ណសរសើរ។
រូបភាពផ្សេងទៀត... -
រឿងរ៉ាវក្រោយការបណ្តេញចេញយ៉ាងសាហាវនៅខេត្តព្រះវិហារ
- -
បណ្តុំរូបថតដែលត្រូវបានថតនៅក្នុងថ្ងៃទីមួយនិងថ្ងៃទីពីរបន្ទាប់ពីការបណ្តេញគ្រួសារចំនួន៣១៧ចេញដោយបង្ខំ។
រូបភាពផ្សេងទៀត... -
ការឈូសឆាយដីរបស់សហគមន៍ដីក្រហម និង ការស្លាប់របស់អ្នកភូមិម្នាក់
- -
នៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០០៩មានប៉ូលិសនិង ទាហានរាប់រយនាក់បានជួយក្រុមហ៊ុនឯកជនក្នុងការបណេ្តញចេញប្រជាជននៅក្នុងសហគមន៍ដីក្រហមស្ថិតនៅកណ្តាលរាជធានីភ្នំពេញដោយបង្ខំ។
រូបភាពផ្សេងទៀត...