រោង​ចក្រកាត់​ដេរ និងចង្វាក់​ផ្គត់​ផ្គង់

វិធីសាស្ត្រ៖ ព័ត៌មាន ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា (ម​.​ស​.​ម​.​ក) គឺ​ត្រូវ បាន​ប្រមូល​មកពី​របាយការណ៍​ជា​ផ្លូវការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា (​ស​.​រ​.​ក​.​ក​) និង​ការចេញផ្សាយ​នូវ​បញ្ជី​រោងចក្រ​ដែល​បណ្តាញ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​គ្របដណ្តប់​ព័ត៌មាន​ទាក់ទិន​នឹង​រោងចក្រ​កាត់ដេរ គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៤​។ ម​.​ស​.​ម​.​ក ពុំ​អះអាងថា​ព័ត៌មាន​ដែល​បានបង្ហាញ​ទាំងនេះ​ជា​ព័ត៌មាន​ដែល​ដាច់ស្រេច និង​ពេញលេញ​ទាំងស្រុង​នោះទេ ហើយ​ព័ត៌មាន​ខ្លះ​មាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​ប្រភព​នីមួយៗ និង​ព័ត៌មាន​ខ្លះទៀត​គឺ​ពុំ​អាច​ស្វែងរក​បានជា​សាធារណៈ​នោះឡើយ​។ ផែន​ទីនេះ​បង្ហាញ​នូវ​បញ្ជី​រោងចក្រ​កាត់ដេរ​ចម្បងៗ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ព្រមទាំង​ជា​សមាជិក​នៃ ស​.​រ​.​ក​.​ក​។ ម​.​ស​.​ម​.​ក យល់ឃើញថា​មាន​រោងចក្រ​បន្ថែមទៀត​ដែល​កំពុងតែ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពុំមែន​ជា​សមាជិក​របស់ ស​.​រ​.​ក​.​ក​។​​

  1. ឈ្មោះ​/​ពាណិជ្ជ​នាម​របស់​រោងចក្រ​
  2. អាសយដ្ឋាន​ជា​ផ្លូវការ​របស់​រោងចក្រ​
  3. ប្រទេស​ដើម​របស់​ថៅកែ​រោងចក្រ​
  4. ប្រភេទ​ផលិតផល​ដែល​បាន​ផលិត​នៅក្នុង​រោងចក្រ​
  5. ម៉ាក​/​ពាណិជ្ជសញ្ញា​សំខាន់​ដែល​ផ្គត់ផ្គង់​ដោយ​រោងចក្រ
  6. ចំនួន​កម្មករ​/​កម្មការិនី​ដែល​បម្រើការ​ក្នុង​រោងចក្រ និង​
  7. បញ្ហា ដែល​ទាក់ទង​នឹង​រោងចក្រ​ជាក់លាក់​មួយៗ ដោយ​រួមបញ្ចូល​មិន​ត្រឹមតែ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ​។​

ម​.​ស​.​ម​.​ក សូម​ធ្វើការ​លើកទឹកចិត្ត​ដល់​បណ្តា​អង្គការ និង​ស្ថាប៍ន​ដទៃទៀត ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល និង​ពុំមែន​រដ្ឋាភិបាល ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​របៀបនេះ ដើម្បី​បង្កើន​កម្រិត​ព័ត៌មាន​ដែល​អាច​ស្វែង​រកបាន និង ដើម្បី​លើកកម្ពស់​ដល់​ការយល់ដឹង​ដល់​សាធារណៈជន​អំពី​បញ្ហា​នេះ ជាពិសេស​ទាក់ទិន​នឹង​បញ្ហា​ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​។ គោលដៅ​នៃ​ផែន​ទីនេះ​គឺធ្វើឡើង​ដើម្បី​ឲ្យ​រោងចក្រ​ទាំងឡាយ​មានការ​ទទួលខុសត្រូវ​ចំពោះ​ទំនួល​ខុសត្រូវ​រួម​ក្នុងសង្គម​របស់ខ្លួន ដែល​បាន​កំណត់ដោយ​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ធុរៈកិច្ច និង​សិទ្ធិមនុស្ស នៅក្នុង​ក្របខ័ណ្ឌ​នៃ '​ការការពារ ការគោរព និង​ដំណោះស្រាយ​'​។

សេចក្តី​អត្ថាធិប្បាយ​សង្ខេប​

​ផែន​ទីនេះ​បង្ហាញ​លម្អិត​នូវ​រោងចក្រ​កាត់ដេរ​ចំនួន ៦១៦ ដែល​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ដោយ​រោងចក្រ​ខ្លះ​ពុំមាន​ព័ត៌មាន​មូលដ្ឋាន​ជាក់លាក់​ដែល​យើង​ពុំបាន​រាប់បញ្ចូល​នៅក្នុង​ការស្រាវជ្រាវ​នេះ ហេតុដូច្នេះ ចំនួន​រោងចក្រ​សរុប​ទំនងជា​អាចមាន​ច្រើនជាង​នេះ​។ ថៅកែ​រោងចក្រ​ទាំងអស់នេះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​មកពី​បណ្តា​ប្រទេស​មួយចំនួន​រួមមាន​៖ អូស្ត្រាលី បង់​ក្លា​ដេ​ស កាណាដា ចិន បារាំង អាល្លឺម៉ង់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អៀក​ឡង់ អ៊ី​ស្រា​អ៊ែ​ល អ៊ីតាលី ជប៉ុន ម៉ា​កាវ សិង្ហ​បុរី អេ​ស្ប៉ា​ញ ស៊ុយអែត តៃវ៉ាន់ ថៃ​ឡ​ង្ហ់ ហូឡ​ង្ហ់ ហ្វ៊ី​លី​ពី​ន សាធារណៈរដ្ឋ​កូរ៉េ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង តួ​គី​។​​ក្នុងចំណោម​រោងចក្រ​ទាំង ៦១៦ នេះ មាន​ចំនួន ៤២៦ រោងចក្រ​ស្ថិតនៅ​រាជធានី​ភ្នំពេញ ចំនួន ៨៧ នៅ​ខេត្តកណ្តាល ចំនួន ៣៣ នៅ​ខេត្តកំពង់ស្ពឺ និង​ចំនួន ២២ នៅ​ខេត្ត​ព្រះសីហនុ​។ រោងចក្រ​ចំនួន ៤៨ ទៀត​ស្ថិតនៅក្នុង​ខេត្ត​មួយចំនួនទៀត​ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពត កោះកុង ពោធិ៍សាត់ សៀមរាប ស្វាយរៀង និង តាកែវ​។ រោងចក្រ​ទាំង ៦១៦ ប្រើប្រាស់​កម្មករ និង​កម្មការិនី​យ៉ាងហោចណាស់​៥០៣.០៤៣ នាក់ ដោយសារតែ​រោងចក្រ​ខ្លះ​ពុំបាន​រាយការណ៍​ពី​ចំនួន​កម្មករ និង​កម្មការិនី​របស់​ខ្លួន​ជាក់លាក់​នោះទេ​។

​មាន​យ៉ាងហោចណាស់​ចំនួន ១២២ រោងចក្រ​បង្ហាញ​នៅលើ​ផែនទី​នេះ ដែល​ត្រូវបាន​រាយការណ៍​ថា មាន​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ទៅ​ឲ្យ​ម៉ាក​អន្តរជាតិ​ល្បីៗ ដោយ​រួម​ប​ញ្ជូ​ល​មិន​ត្រឹមតែ​ម៉ាក Adid Adidas, Calvin Klein, Clarks, H&M, Levi's, Macy, Nike, Old Navy, Puma, Reebok, The Gap and Wal-Mart​។​

​ដោយ​ផ្អែកលើ​ការតាមដាន​ព័ត៌មាន​ប្រចាំថ្ងៃ​ទាក់ទិន​នឹង​បញ្ហា​មួយចំនួន​ដែល​កើតមានឡើង​នៅតាម​រោងចក្រ​កាត់ដេរ ចាប់តាំងពី​ខែមករា ឆ្នាំ​២០១២ ម​.​ស​.​ម​.​ក បាន​បញ្ចូល​សេចក្តីរាយការណ៍​ព័ត៌មាន​ចំនួន ២៥៣ ករណី ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ដូចជា កូដកម្ម​និង​បាតុកម្ម ហេតុការណ៍​នៃ​ការ​ដួល​ស​ន្លំ ករណី​ដែល​ត្រូវបាន​រាយការណ៍​អំពី​ការរើសអើង​ប្រឆាំងនឹង​សមាជិក​សហជីព និងសេចក្តីសម្រេច ព្រមទាំង​សេចក្តី​បង្គាប់​មួយចំនួន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ហើយ​ដែល​ព័ត៌មាន​ទាំងនេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​រោងចក្រ​ចំនួន ១០៨​។ (​សូមបញ្ជាក់​៖ ម​.​ស​.​ម​.​ក បញ្ចូល​ព័ត៌មាន​ទាំងនេះ​ដោយ​សង្ខេប​តែប៉ុណ្ណោះ ហើយ​ប្រសិនជា​លោកអ្នក​ចង់ដឹង​ព័ត៌មាន​លម្អិត លោកអ្នក​អាច​ចុច​មើល​លើ​ទំព័រ​ភ្ជាប់​ដែល​អាច​ស្វែង​រកបាន​ផងដែរ​នៅលើ​រោងចក្រ​នីមួយៗ​នោះ​)​។​​

ទាញយកទិន្នន័យនៅលើផែនទីជា Excel spreadsheet

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo