ស្វែងរក

កាលវិភាគសវនាការករណីសកម្មជនសិទ្ធិមនុស្ស និងនយោបាយ

ល.រ ឈ្មោះ កាលបរិច្ឆេទ ម៉ោង ចោទប្រកាន់ តុលាការ សេចក្តីសម្រេចរបស់តុលាការ សម្គាល់
31

២១-មករា-២០២២

០៨:៣០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញលើកពេល។
32

១៩-មករា-២០២២

០៨:៣០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញសួរចម្លើយ។
33

១៩-មករា-២០២២

០៨:៣០

សន្ទិដ្ឋិភាពជាមួយបរទេសសាលាដំបូងរាជធានីភ្នំពេញតុលាការបន្តសវនាការបន្ទាប់ពីបានពន្យារពេលតាំងពីខែមីនា ឆ្នាំ២០២០។
34

១១-មករា-២០២២

០៩:០០

អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតសាលាដំបូងខេត្តកំពង់់ឆ្នាំងកាលពីថ្ងៃ១១ ខែមករា ឆ្នាំ២០២២ តុលាការខេត្តកំពង់ឆ្នាំងបានចេញសាលក្រមសម្រេចឱ្យពួកគេគ្មានទោស និងរួចផុតពីបទចោទ​។
35

១៧-ធ្នូ-២០២១

០៨:០០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតុលាការកំពូលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាសាលាឧទ្ធរណ៍ភ្នំពេញ។សវនាការលើអង្គសេចក្តី។ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន ២ លានរៀល។
36

៨-ធ្នូ-២០២១

០៨:៣០

បទរំលោភសេពសន្ថវៈ និងបរិហារកេរ្តិ៍ជាសាធារណៈសាលាឧទ្ធរណ៍ខេត្តបាត់ដំបងកាលពីថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០២១ សាលាឧទ្ធរណ៍បាត់ដំបងបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប។សវនាការលើអង្គសេចក្តី។ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាបសម្រេចតម្កល់សាលក្រមកំបាំងមុខរបស់ព្រះតេជគុណ លួន សុវ៉ាត ឱ្យនៅដដែល។
37

៧-ធ្នូ-២០២១

០៨:០០

រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញសវនាការលើអង្គសេចក្តី។
38

២៤-វិច្ឆិកា-២០២១

១៤:៣០

បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្តឹងបរិហារបង្កាច់កេរ្តិ៍សាលាដំបូងខេត្តកោះកុងសវនាការលើអង្គសេចក្តី
39

១២-វិច្ឆិកា-២០២១

០៨:០០

“ញុះញង់បង្កឱ្យមានភាពចលាចលសង្គម” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមកំបាំងមុខនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលបានផ្ដន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល ហើយប្ដូរបទចោទប្រកាន់លោក ពីបទ“ ញុះញង់” ទៅជាបទ “ ការសមគំនិត”វិញ និងតុលាការបានបញ្ជាឱ្យចាប់ខ្លួនលោកផងដែរ ខណៈលោកអាឡិចកំពុងរស់នៅប្រទេសអេស្ប៉ាញ និងមិនត្រូវបានអនុញ្ញាតអោយត្រឡប់ចូលប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៥មក។ ក្នុងករណីរបស់លោក រ៉ុង ឈុន ដែលជាប្រធានសហជីពដ៏លេចធ្លោមួយរូប និងត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នំា២០២០ ដោយសារការអត្ថាធិប្បាយរបស់លោក ចំពោះបញ្ហាព្រំដែនកម្ពុជា-វៀតណាម កញ្ញា សរ កណិការ និងលោក តុន និមល ដែលត្រូវបានចាប់ខ្លួនដោយសារការតវ៉ាឱ្យមានការដោះលែងលោក រ៉ុង ឈុន តាំងពីខែសីហា ឆ្នាំ២០២០មក​ សាលាឧទ្ធរណ៍បានកាត់បន្ថយ និងព្យួរទោសពួកគេដូចខាងក្រោម៖ - ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ០២ ឆ្នាំចំពោះលោក រ៉ុង ឈុន ប្ដូរមកអនុវត្ដទោសត្រឹម ០១ឆ្នាំ ០៣ខែ និង ១១ថ្ងៃ ដែលបានសម្រេចព្យួរទោសនៅសល់ជាង ០៨ខែ។ - ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២០ខែ ចំពោះកញ្ញា សរ កណិការ និងប្ដូរមកអនុវត្ដទោសត្រឹម ១៥ខែ និង ០៥ថ្ងៃ ដែលបានសម្រេចព្យួរទោសនៅសល់ជាង ០៤ខែ។ - ការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ២០ខែ ចំពោះលោក តុន និមល និងប្ដូរមកអនុវត្ដទោសត្រឹម ១៤ខែ និង ២៤ថ្ងៃ ដែលបានសម្រេចព្យួរទោសនៅសល់ជាង ០៥ខែ។ ការពិន័យជាប្រាក់ម្នាក់ៗចំនួន ២លានរៀល និងការបង្គាប់ឱ្យសងសំណងចំនួន ៤០០ លានរៀលទៅគណៈកម្មាធិការព្រំដែនកម្ពុជា គឺត្រូវតម្កល់រក្សាឱ្យនៅដដែល។ អ្នកទាំងបីត្រូវបានព្យួរទោសសាកល្បងរយៈពេលបីឆ្នាំ​ ហេីយក្នុងអំឡុងពេលនេះ​ ពួកគេនឹងត្រូវអនុវត្តតាមវិធានការផ្សេងៗដែលបានប្រកាសដោយតុលាការ។ ពួកគេក៏ត្រូវបានហាមឃាត់ទាក់ទងនឹងបុគ្គលដែលធ្លាប់ត្រូវបានផ្តន្ទាទោសពីបទល្មើសដូចគ្នានេះផងដែរ ។
40

៥-វិច្ឆិកា-២០២១

០៨:០០

បទញុះញង់ បង្កភាពវឹកវរក្នុងសង្គមសាលាឧទ្ធរណ៍ភ្នំពេញរដ្ឋា ត្រូវបានសាលា​ដំបូងផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០ ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​នា​ព្រឹក​នេះ បាន​សម្រេច​បន្ថយ​ទោស ដោយ​ព្យួរទោស​ចំនួន ៦ ខែ​ដែល​នៅ​សល់ ។ គន្ធា និង​រស្មី ត្រូវ​បាន​សាលា​ឧទ្ធរណ៍​រក្សា​ទោស​ពន្ធនាគារ​ចំនួន ១៨ ខែ​ដដែល ប៉ុន្តែ​ព្យួរទោស​ចំនួន ៤ ខែ​ដែល​នៅ​សល់ ។ គន្ធា និង​រស្មី ត្រូវ​បាន​សាលា​ឧទ្ធរណ៍​រក្សា​ទោស​ពន្ធនាគារ​ចំនួន ១៨ ខែ​ដដែល ប៉ុន្តែ​ព្យួរទោស​ចំនួន ៤ ខែ​ដែល​នៅ​សល់ ។ អ្នកទាំងបី ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ ។ ក្រៅ​ពី​ការ​ព្យួរទោស ៦ ខែ និង​៤ ខែ អ្នក​ទាំង​បី ក៏​ត្រូវ​បាន​តុលាការ​ព្យួរទោស​សាកល្បង​ចំនួន ៣ឆ្នាំ ផង​ដែរ ដោយ​យោង​តាម​មាត្រា ១១៩ និង ១២០ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​តម្រូវ​ឱ្យ​អ្នក​ទាំង​បី​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន ដែល​រួម​មាន​ត្រូវ​រាយការណ៍​ទៅ​ព្រះ​រាជ​អាជ្ញា​នៅ​ពេល​ផ្លាស់​ប្តូរ​ទី​លំនៅ ប្តូរ​មុខ​របរ ឬមាន​គោល​បំណង​ចាក​ចេញ​ពី​ប្រទេស និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ។ អ្នក​ទាំង​បី ក៏​ត្រូវ​បាន​ហាម​ឃាត់ ដោយ​មិន​ឱ្យ​ទាក់ទង​នឹង​បុគ្គល​ដែល​ធ្លាប់​ត្រូវ​បាន​​ផ្តន្ទាទោស​ពី​បទល្មើស​ដូចគ្នា​នេះ​ផង​ដែរ ។ ប្រសិន​បើ​អ្នក​ទាំង​បី ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ល្មើស​ញុះញង់​នេះ​ម្តង​ទៀត ក្នុង​រយៈពេល​បីឆ្នាំ​នៃ​ការ​ព្យួរទោស​សាក​ល្បង អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​​ពន្ធនាគារ​ពេញ បន្ថែម​លើ​ទោស​នៃ​បទ​ល្មើស​ញុះញង់​ថ្មី ។ អ្នក​ទាំង​បី​គឺ​លោក ថុន រដ្ឋា អ្នកស្រី ភួន កែវរស្មី និង​អ្នកស្រី ឡុង គន្ធា ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១។