ស្វែងរក

កាលវិភាគសវនាការករណីសកម្មជនសិទ្ធិមនុស្ស និងនយោបាយ

ល.រ ឈ្មោះ កាលបរិច្ឆេទ ម៉ោង ចោទប្រកាន់ តុលាការ សេចក្តីសម្រេចរបស់តុលាការ សម្គាល់
41

៣-វិច្ឆិកា-២០២១

០៨:០០

បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គមសាលាឧទ្ធរណ៍ភ្នំពេញករណីលោក Alejandro Gonzalez-Davidson ដែលជាស្ថាបនិកអង្គការមាតាធម្មជាតិកម្ពុជា សាលាឧទ្ធរណ៍បានតម្កល់សាលក្រមកំបាំងមុខរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន៤។ ​លាន​រៀល ប្តូរ​បទ​ចោទ​ពី​បទ «​ញុះញង់​» មក​ជា «​សមគំនិត​» ហើយ​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ លោក Alejandro Gonzalez-Davidson ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​តាំង​ពី​ឆ្នាំ ២០១៥។
42

១-វិច្ឆិកា-២០២១

០៨:០០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថចំពោះអ្នករាជការសាធារណៈសាលាដំបូងរាជធានីភ្នំពេញតុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល០៨ខែ ប៉ុន្តែត្រូវព្យួរទោសរយៈពេល០៣ខែ និង១៥ថ្ងៃ។ គាត់ក៏ត្រូវដាក់ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេលពីរឆ្នាំ ដែលក្នុងអំឡុងពេលនោះតម្រូវឱ្យគាត់អនុវត្តតាមវិធានការត្រួតពិនិត្រមួយចំនួនដែលតុលាការបានកំណត់ផងដែរ។ការប្រកាសសាលក្រម
43

២៦-តុលា-២០២១

០៨:០០

ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញតុលាការបានសម្រេចផ្តន្ទាទោសលោក ហ៊ុន វណ្ណៈ និងកញ្ញា ឈឿន ដារ៉ាវី ដាក់ពន្ធនាគាររយៈពេល ២០ខែ ប៉ុន្តែត្រូវព្យួរទោសរយៈពេលប្រាំខែ។ សកម្មជនប្រាំនាក់ផ្សេងទៀតរួមមានលោក មាន ព្រហ្មមុនី ព្រះតេជគុណ កើត សារ៉ាយ កញ្ញា អេង ម៉ាឡៃ លោក មួង សុភ័ក្រ្ត និងលោក ថា ឡាវី ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២០ខែ ប៉ុន្តែត្រូវព្យួរទោសរយៈពេលប្រាំមួយខែ។ អ្នកទាំងប្រាំពីរនាក់ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យក្នុងម្នាក់ៗចំនួនពីរលានរៀល។ការប្រកាសសាលក្រម
44

២៥-តុលា-២០២១

០២:០០

“ញុះញង់បង្កឱ្យមានភាពចលាចលសង្គម” សាលាឧទ្ធរណ៍ភ្នំពេញតុលាការនឹងប្រកាសសាលដីកាលើករណីនេះនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង៨:០០ ព្រឹក។
45

១៩-តុលា-២០២១

០៨:០០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាឧទ្ធរណ៍ភ្នំពេញសវនាការលើអង្គសេចក្តី។
46

២៩-កញ្ញា-២០២១

០៨:៣០

បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថចំពោះអ្នករាជការសាធារណៈ។សាលាដំបូងរាជធានីភ្នំពេញតុលាការនឹងប្រកាសសាលក្រមលើករណីនេះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ម៉ោង២:០០ រសៀល។កាលបរិច្ឆេទប្រកាសសាលក្រមត្រូវបានលើកពេលទៅថ្ងៃក្រោយ។
47

១៦-កញ្ញា-២០២១

០៩:០០

ប៉ុនប៉ងឃាតកម្ម សាលាដំបូងខេត្តកំពង់ធំតុលាការនឹងប្រកាសសាលក្រមលើករណីនេះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ តុលាការបានកែប្រែបទចោទពីបទប៉ុនប៉ងឃាតកម្ម ទៅបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៧ និង២១៨ នៃក្រមព្រហ្មទណ្ឌ ហើយកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល០២ឆ្នាំ ដោយទោសទាំងអស់ត្រូវព្យួរ។សវនាការលើអង្គសេចក្តី
48

៣១-សីហា-២០២១

០៨:០០

ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញតុលាការនឹងប្រកាសសាលក្រមលើករណីនេះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ៨ព្រឹក។ កាលបរិច្ឆេទប្រកាសសាលក្រមត្រូវបានលើកពេលទៅថ្ងៃក្រោយ។
49

១៨-សីហា-២០២១

០៨:៣០

ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមសាលាដំបូងរាជធានីភ្នំពេញតុលាការសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ខណៈដែលលោក តុន និមល និង កញ្ញា សរ កណិការ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ខែ។ អ្នកទាំងបីក៏ត្រូវពិន័យជាប្រាក់ម្នាក់ៗចំនួន ២លានរៀលផងដែរ។ លើសពីនេះពួកគេទាំងអស់ត្រូវបានបង្គាប់ឱ្យសងសំណងចំនួន ៤០០ លានរៀលទៅគណៈកម្មាធិការព្រំដែនកម្ពុជា។ប្រកាសសាលក្រម។
50

១៦-សីហា-២០២១

១៤:០០

បទរួមគំនិតក្បត់ និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រសាលាឧទ្ធរណ៍ភ្នំពេញតុលាការបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អ្នកទាំងបី ដោយលើកហេតុផលថាសំណុំរឿងនេះពាក់ព័ន្ធនឹងជនជាប់ចោទច្រើននាក់ ហើយថាចៅក្រមស៊ើបសួរកំពុងបន្តស៊ើបអង្កេតករណីនេះនៅឡើយ។សវនាការលើបណ្តឹងសុំនៅក្រៅឃុំ។