ល.រ | ឈ្មោះ | កាលបរិច្ឆេទ | ម៉ោង | ចោទប្រកាន់ | តុលាការ | សេចក្តីសម្រេចរបស់តុលាការ | សម្គាល់ |
---|---|---|---|---|---|---|---|
51 | ៣-សីហា-២០២១ | ០៨:០០ | បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថចំពោះអ្នករាជការសាធារណៈ។ | សាលាឧទ្ធរណ៍ភ្នំពេញ | តុលាការបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់គាត់ ដោយលើកហេតុផលថាដើម្បីបញ្ឈប់បទល្មើលមិនឱ្យកើតឡើងជាថ្មី។ | សវនាការសុំនៅក្រៅឃុំបណ្តោះអាសន្ន។ | |
52 | ៣០-កក្កដា-២០២១ | ០៨:៣០ | ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម | សាលាដំបូងរាជធានីភ្នំពេញ | សាលក្រមលើសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ ព្រឹក។ | ||
53 | ២៨-កក្កដា-២០២១ | ០៨:៣០ | បទរំលោភសេពសន្ថវៈ និងបរិហារកេរ្តិ៍ជាសាធារណៈ | សាលាដំបូងខេត្តសៀមរាប | តុលាការសម្រេចតម្កល់សាលក្រមកំបាំងមុខរបស់ព្រះតេជគុណ លួន សុវ៉ាត ឱ្យនៅដដែល។ | សវនាការលើបណ្តឹងទាស់ចំពោះសាលក្រមកំបាំងមុខ | |
54 | ២៧-កក្កដា-២០២១ | ០៨:០០ | ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម | សាលាដំបូងរាជធានីភ្នំពេញ | តុលាការនឹងបន្តជំនុំជម្រះលើករណីនេះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ម៉ោង ៨ ព្រឹក។ | ||
55 | ២៦-កក្កដា-២០២១ | ០៨:៣០ | "ការញុះញង់បង្កឱ្យមានភាពវីកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម" | សាលាដំបូងរាជធានីភ្នំពេញ | តុលាការសម្រេចតម្កល់សាលក្រមកំបាំងមុខរបស់អាឡិចឱ្យនៅដដែលខណៈ លោក អាឡិចនៅតែអវត្ដមាននៅក្នុងបន្ទប់សវនាការ។ | សវនាការលើបណ្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ។ | |
56 | ១១-មិថុនា-២០២១ | ០៨:០០ | ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ | សាលាឧទ្ធរណ៍ភ្នំពេញ | តុលាការបានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ | កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គាត់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាដាក់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលដីកាលើសំណុំរឿងលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ។ | |
57 | ៨-មិថុនា-២០២១ | ០៨:០០ | ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម | សាលាដំបូងរាជធានីភ្នំពេញ | តុលាការបានច្រានចោលការស្នើសុំនៅក្រៅឃុំរបស់សកម្មជន | សកម្មជន មិនបានមានវត្តមាននៅក្នុងបន្ទប់សវនាការ ដោយសារមូលហេតុពួកគាត់ កំពុងដាក់ឲ្យធ្វើចត្តាឡីស័កក្នុងពន្ធនាគារព្រៃស។ តុលាការបានពន្យារពេលសវនាការលើអង្គសេចក្តីដោយសារស្ថានភាពផ្ទុះឡើងនៃជំងឺកូវិដ ហេតុនេះកាលបរិច្ឆេទសវនាការមិនត្រូវបានកំណត់នៅឡើយទេ។ | |
58 | ១៨-ឧសភា-២០២១ | ០៨:០០ | ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា២៨, ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ | សាលាដំបូងរាជធានីភ្នំពេញ | តុលាការបានច្រានចោលសំណើរសុំនៅក្រៅឃុំរបស់ពួកគេដោយលើកហេតុផលថា «រក្សាទុកជនជាប់ចោទឱ្យមានវត្តមានក្នុងពេលសវនាការលើអង្គសេចក្ដី» | សវនាការសុំនៅក្រៅឃុំ | |
59 | ៥-ឧសភា-២០២១ | ០៨:០០ | ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម | សាលាដំបូងរាជធានីភ្នំពេញ | លោក ថុន រដ្ឋា និងលោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់៤លានរៀល ឬប្រហែល១០០០ដុល្លារ។ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ ត្រូវបានផ្តន្ទាទោសដូចគ្នាទៅនឹងលោក រដ្ឋា ដែរ ពីបទល្មើសសមគំនិត។ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា គន្ធីន ត្រូវបានតុលាការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យប្រាក់ជា៤លានរៀលដូចគ្នា។ តុលាការក៏បានចេញដីកាចាប់ខ្លួន លោក អាឡិច និងកញ្ញា ជា គន្ធីន ដែលត្រូវបានកាត់ក្ដីកំបាំងមុខនោះផងដែរ។ | ||
60 | ៨-មេសា-២០២១ | ០៨:០០ | ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ | សាលាដំបូងរាជធានីភ្នំពេញ | ១) លោក ថុន រដ្ឋា និងលោក Alejandro Gonzalez-Davidson ម្នាក់ៗត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល។ ២) កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធានិង កញ្ញា ជា គន្ធីន ត្រូវបានផ្តន្ទាទោសម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល។ ៣) ការចោទប្រកាន់លើលោក Alejandro Gonzalez-Davidson ពីបទ“ ញុះញង់”ត្រូវប្តូរទៅជាបទ “សមគំនិត” វិញ។ និង ៤) តុលាការបានបញ្ជាឱ្យចាប់ខ្លួនលោក Alejandro Gonzalez-Davidson និងកញ្ញា ជា គន្ធីន។ | សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណីនេះកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ |