ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ១០-មេសា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ១០-មេសា-២០២១
ចំនួន​អាជ្ញាប័ណ្ឌ​ផ្សព្វផ្សាយ​ត្រូវ​បាន​លុប​ចោល
សង្ខេប

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានប្រកាសឱ្យបិទបណ្តាញព័ត៌មានទូរទស្សន៍អនឡាញ K០១ និងដកហូតអាជ្ញាប័ណ្ណរបស់សារព័ត៌មានមួយនេះ។ ក្រសួងព័ត៌មានបានឱ្យដឹងថា អង្គភាពព័ត៌មានមួយនេះ«បានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម» តាមមាត្រា១ នៃប្រកាសលេខ ២៦៨។ ការដកហូតនេះធ្វើឡើងបន្ទាប់ពីលោក គឿង សូឡា ម្ចាស់គេហទំព័របានបង្ហោះវីដេអូមួយចំនួនដែលនិយាយចោទប្រកាន់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យ K០១ លុបវីដេអូដែលបានបង្ហោះចេញ។ ក្រោយមកលោក គឿង សូឡា បានចេញមុខសុំទោសជាសាធារណៈចំពោះ «កំហុសរបស់ខ្លួន» និងលុបវីដេអូនោះចោល។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏ពិនិត្យលើករណីនេះដែរ។

ឯកសារយោង Fresh News